Hesperian Health Guides
ការកែប្រែផ្លូវទឹកនិងដីល្បាយខ្សាច់ឡើងវិញ
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ១១. ការកែប្រែដី និងការដាំដើមឈើឡើងវិញ > ការកែប្រែផ្លូវទឹកនិងដីល្បាយខ្សាច់ឡើងវិញ
ខ្សែទឹកនិងទន្លេនៅក្នុងក្រុង ភាគច្រើនត្រូវបានធ្វើឲ្យហូរជាខ្សែត្រង់ដើម្បីបង្ការជំនន់និងងាយដល់ការងារសំណង់ក្នុងក្រុង។ ប៉ុន្តែកាលណាទន្លេកាន់តែត្រង់ ទឹកហូរកាន់តែលឿន។ នៅពេលទឹកហូរលឿន វាបណ្តាលឲ្យឆាប់សឹកបាតទន្លេនិងច្រាំង និងទំនងជានឹងបង្កជំនន់នៅតំបន់នៅក្រោមខ្សែទឹក។ ជំនន់នាំថ្មធំៗនិងកំណាត់ឈើទៅផ្នែកខាងក្រោមខ្សែទឹក ដូច្នេះសូម្បីតែក្នុងរដូវប្រាំងក៏អ្នកអាចស្មានថាតើទន្លេអាចនឹងមានជំនន់ឬក៏អត់ ដោយការក្រឡេកមើលទំហំថ្មនិងកំណាត់ឈើនៅបាតទន្លេ។ ប្រសិនបើទន្លេដែលរាក់និងហូរយឺតៗ មានថ្មធំៗនៅបាតទន្លេនារដូវប្រាំង នោះវាជាសញ្ញានៃជំនន់ដ៏គ្រោះថ្នាក់ដែលនឹងនាំថ្មធំៗទាំងនេះទៅផ្នែកខាងក្រោមខ្សែទឹកនៅរដូវវស្សា។ មើលជំពូក៩ សម្រាប់ព័ត៌មានបន្ថែមអំពីការស្ថាបនាទីជម្រាលឡើងវិញ។
ទន្លេនេះនឹងហូរយឺតជាង ដែលអនុញ្ញាតឲ្យទឹកជ្រាបចូលទៅក្នុងដី។ |
ការកែប្រែជីវិតរុក្ខជាតិឡើងវិញ
រុក្ខជាតិដែលដុះនៅតាមមាត់ទន្លេ ជួយបន្ថយល្បឿនទឹកហូរ, បំបែកផ្លូវទឹក, និងទាញទឹកភ្លៀងឲ្យជ្រាបទៅក្នុងដី, ព្រមទាំងទប់ដីមិនឲ្យដាច់។
ទឹកភ្លៀងហូរនៅលើផ្ទៃដី និងហូរនាំស្រទាប់ដីទៅចាក់ក្នុងខ្សែទឹក។
រុក្ខជាតិនិងដើមឈើ ជួយធ្វើឲ្យទឹកភ្លៀងជ្រាបចូលទៅក្នុងដី ដូច្នេះវាមានទឹកនិងស្រទាប់ដីតិចតួចដែលហូរចាក់ទៅក្នុងទន្លេ។
វិធីមួយក្នុងការបញ្ឈប់សំណឹកដីនៅតាមដងទន្លេនិងខ្សែទឹក គឺការដាំដើមឈើនៅសងខាងទន្លេនិងខ្សែទឹកទាំងនោះ។ ជាធម្មតាការដាំដើមឈើដែលមានទទឹងប្រហែល២០ទៅ៥០ម៉ែត្រនៅសងខាងទន្លេ នឹងកាត់បន្ថយសំណឹកដី។
ការអភិរក្សនិងការកែប្រែដីល្បាយខ្សាច់ គឺជាផ្នែកមួយដ៏សំខាន់នៃការការពារទីជម្រាល។ |
ដើមឈើដែលចូលចិត្តមានឫសសើម អាចលូតលាស់បានយ៉ាងងាយពីកំណាត់មែកឈើ។ ដាំកំណាត់មែកឈើ២ឬច្រើនជួរ បន្ទាប់មកពូនគុម្ពោធនឹងមែកឈើនៅចន្លោះជួរទាំងនេះ។ ធ្វើបែបនេះដើម្បីទប់ដីមិនឲ្យដាច់ និងបង្កើតលក្ខខណ្ឌសម្រាប់ឲ្យរុក្ខជាតិនិងសត្វដទៃទៀតត្រឡប់មកវិញ។
ដើមឈើ គុម្ពឈើ និងស្មៅ អាចចាប់ផ្តើមលូតលាស់ដោយខ្លួនឯងនៅពេលផ្នែកសងខាងនៃទន្លេមានស្ថានភាពនឹង។ ប្រសិនបើវាមិនដុះទេ អ្នកអាចដាំវា។ ប្រសិនបើអាច គួរធ្វើរបងទប់ស្កាត់មិនឲ្យសត្វចូល និងការពារកុំឲ្យមនុស្សចូលទៅកាប់ឈើនៅទីនោះ រហូតទាល់តែដើមឈើលូតលាស់ពេញរូបរាង។