Hesperian Health Guides
៩. ការការពារទីជម្រាល
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ៩. ការការពារទីជម្រាល
ទោះបីអ្នករស់នៅទីណាក៏ដោយ, នៅជនបទ ឬនៅទីក្រុង, គឺអ្នកស្ថិតនៅក្នុងទីជម្រាលមួយ។ ទីជម្រាលគឺជាតំបន់មួយនៅលើដី ដែលទឹកទាំងអស់មកពីទឹកភ្លៀងនិងព្រិល ហូរចុះក្រោមទៅកន្លែងទឹកតែមួយ ដូចជាអូរ, ទន្លេ, បឹង, ឬដីល្បាយខ្សាច់។ ទីជម្រាលក៏ត្រូវបានហៅថាកន្លែងប្រមូលទឹកភ្លៀងផងដែរ ព្រោះដីដែលស្ថិតនៅលើខ្សែទឹក ប្រមូលទឹកទាំងអស់, បន្ទាប់មកវាក៏ហូរចុះទៅក្រោម។
ទីជម្រាលអាចមានទំហំធំយ៉ាងខ្លាំង ដែលគ្របដណ្តប់ដីរាប់ពាន់គីឡូម៉ែត្រ, ឬអាចមានទំហំតូចប៉ុនជ្រលងមួយប៉ុណ្ណោះ។ នៅក្នុងទីជម្រាលធំនីមួយៗដែលទឹកហូរពីទីខ្ពស់ទៅជ្រលងទាប(ដូចជានៅក្នុងតំបន់ភ្នំទាំងមូល) មានទីជម្រាលតូចៗជាច្រើនទៀត(ដូចជាខ្សែទឹក និងផ្លូវទឹកតូចៗដែលហូរចុះទៅក្នុងទន្លេ ឬសមុទ្រ)។ មើលទីជម្រាលមានដំណើរការយ៉ាងដូចម្តេច ។
ទីជម្រាលដែលស្អាត ការពារការផ្គត់ផ្គង់ទឹក, ចិញ្ចឹមព្រៃឈើ រុក្ខជាតិ និងសត្វព្រៃ, រក្សាជីជាតិដី, និងទ្រទ្រង់ដល់សហគមន៍នានាដែលពឹងផ្អែកលើធនធានរបស់ខ្លួន។ ការផ្លាស់ប្តូរក្នុងទ្រង់ទ្រាយធំនិងផ្លាស់ប្តូរភ្លាមៗលើទីជម្រាល ដូចជាកាប់ដើមឈើ, ចាក់កាកសំណល់, ឬសាងសង់ផ្លូវ ផ្ទះ ឬទំនប់, អាចបំផ្លាញទីជម្រាល និងធនធានទឹកដែលមានក្នុងទីជម្រាល។ ការផ្លាស់ប្តូរទាំងនេះអាចប៉ះពាល់ដល់សមត្ថភាពរបស់ដីក្នុងការទ្រទ្រង់សហគមន៍ទាំងឡាយ និងនាំឲ្យមានបញ្ហាសុខភាព, ភាពអត់ឃ្លាន, និងការហូរច្រោះដី។ ការរៀបចំផែនការសម្រាប់ការផ្លាស់ប្តូរលំហូរទឹកឆ្លងកាត់ទីជម្រាល និងអំពីការអភិវឌ្ឍនិងប្រើប្រាស់ដី, អាចបង្ការបញ្ហានានានៅថ្ងៃអនាគត។