Hesperian Health Guides

វិធី​បញ្ឈប់​បញ្ហា​ធ្លាក់ឈាម​ក្នុង​ទារក​ទើបនឹង​កើត

ខ្លឹមសារ​ត្រ​ង់ក​នែ្ល​ង​នេះ​គឺ​បាន​ពី ជំពូកជឿនលឿននៃសៀវភៅទី ទីណាគ្មានវេជ្ បណ្ឌិត

វីតាមីន ខេ (vitamin k), ហ្វី​តូ​មេ​ណា​ឌី​អុង (phytomenadione), ហ្វី​តូ​ណា​ឌី​អុង (phytonadione)


រាងកាយ ​មនុស្ស​យើង​ប្រើប្រាស់វីតាមីន​ខេ ដើម្បី​ធ្វើ​ឲ្យ​ឈាមកក ​និង​បញ្ឈប់​បញ្ហា​ធ្លាក់ឈាម។ ប៉ុន្តែ​ទារក​បាន​កើតមក​មិនសូវ​សំបូរវីតាមីន​ខេ, ដូច្នេះ​បើសិន​ជាមាន​ហេតុផល​ខ្លះ​ដែលទារក​ចាប់ផ្តើម​ធ្លាក់ឈាម​ វា​អាច​ទៅជា​គ្រប់គ្រង​លែង​បាន​ភ្លាម​មួយ​រំពេច។ បើ​ទារក​ទើបនឹង​កើតម្នាក់​ចាប់​ធ្លាក់ឈាម​ពី​ផ្នែក​ណាមួយ​នៃ​រាងកាយ​របស់​ វា(មាត់, ទងផ្ចិត,​ រន្ធ​គូថ) អ្នក​អាច​ផ្តល់វីតាមីន​ខេដើម្បី​ទប់ស្កាត់​បញ្ហា​ធ្លាក់ឈាម​ ខ្លាំងក្លា។ អ្នក​អាច​ផ្តល់វីតាមីន​ខេដល់​ទារក​តូច​ខ្លាំង ឬ​ទារ​កកើត​មិន​គ្រប់​ខែ(ក្រោម2គីឡូក្រាម) ដើម្បី​ទប់ស្កាត់​បញ្ហា​ធ្លាក់ឈាម​ពីព្រោះ​ភាគច្រើន​ពួកគេ​នឹងមាន​បញ្ហា​ ធ្លាក់ឈាម។ វីតាមីន​ខេ មិន​បញ្ឈប់​បញ្ហា​ធ្លាក់ឈាម​ក្នុង​កុមារ​ដែលមាន​អាយុច្រើន ​ឬ​មនុស្សពេញវ័យ​ឡើយ។

វិធីប្រើប្រាស់NBgrninject.png
សូម​ចាក់​វីតាមីន ខេ ចំណុះ 1 មី​លី​ក្រាម (មួយ​អំពូល​មាន​ចំណុះ 1 មី​លី​ក្រាម ឬ ½ អំពូល​នៃ​ចំណុះ 2 មី​លី​ក្រាម) គឺ​ចាក់​ចូល​ភ្លៅ​ផ្នែក​ខាងក្រៅ បន្ទាប់ពី​ទារក​កើត​បាន​អំឡុង 2 ម៉ោង ។

សូមកុំ​ចាក់​ច្រើន​លើស​កំណត់, វា​គ្មាន​ប្រយោជន៍ ហើយ​អាច​បង្ក​គ្រោះថ្នាក់ ។