Hesperian Health Guides

ការថែទាំសម្រាប់កុមារ

ខ្លឹមសារ​ត្រ​ង់ក​នែ្ល​ង​នេះ​គឺ​បាន​ពី ជំពូកជឿនលឿននៃសៀវភៅទីទីណាគ្មានវេជ្បណ្ឌិត

ក្នុង​ជំពូក​នេះ

កុមារញ៉ាំអាហារយ៉ាងរីករាយ
កុមារងូតទឹក
អាហារបំប៉ន, អនាម័យផ្ទាល់ខ្លួននិងបរិស្ថាន, និងថ្នាំដែលបង្ការពីជំងឺញឹកញាប់ គឺប្រៀបដូចជា “អង្គរក្ស” ដែលការពារកុមារពីជំងឺឆ្លង និងថែរក្សាសុខភាពរបស់ពួកគេ។
កុមារទទួលថ្នាំបង្ការ

អាណាព្យាបាលនិងបុគ្គលិកសុខាភិបាលអាចស្វែងយល់បន្ថែមអំពីអាហារូបត្ថម្ភនៅក្នុងជំពូក អាហារល្អធ្វើឲ្យមានសុខភាពល្អ, អំពីអនាម័យផ្ទាល់ខ្លួននិងបរិស្ថាន នៅក្នុងជំពូក , និងអំពីថ្នាំបង្ការ នៅក្នុងជំពូក ថ្នាំបង្ការដើម្បីបង្ការជំងឺភាគច្រើនលើកុមារ។

សម្រាប់កុមារ ការបង្ការដ៏តូចតាច មានតម្លៃជាងការព្យាបាលដ៏ធំធេង។


អាហារបំប៉ន

ការទទួលបានអាហារបំប៉នគ្រប់គ្រាន់ គឺជាគន្លឹះសម្រាប់សុខភាពនិងការលូតលាស់របស់កុមារ។ ជំពូក អាហារល្អធ្វើឲ្យមានសុខភាពល្អ ពន្យល់អំពីរបៀបដែលអ្នកនិងកូនៗរបស់អ្នក អាចបរិភោគបានយ៉ាងល្អ បើទោះជាមានប្រាក់តិចតួចក៏ដោយ។ ក្នុងនោះក៏មានពន្យល់អំពីការព្យាបាលកង្វះអាហារូបត្ថម្ភលើកុមារនិងមនុស្សពេញវ័យផងដែរ។ អ្នកអាចផ្តល់អាហារល្អបំផុតដល់ទារកនិងកុមារតូចៗដោយអនុវត្តតាមការណែនាំទាំងនេះ។

ម្តាយកំពុងបំបៅដោះឲ្យទារក

សម្រាប់រយៈពេល ៦ខែដំបូង

ទឹកដោះម្តាយមាននូវអ្វីៗគ្រប់យ៉ាងដែលទារកត្រូវការ ហើយគួរផ្តល់ឲ្យទារកយ៉ាងញឹកញាប់តាមដែលគាត់ចង់បាន៖ រៀងរាល់ ៣ឬ៤ម៉ោងក្នុងពេលថ្ងៃ, តិចជាងនេះបន្តិចក្នុងពេលយប់។ កុំផ្តល់ទឹក ទឹកផ្លែឈើ ឬបបរឲ្យទារក រហូតទាល់តែដុះធ្មេញដំបូង ដែលប្រហែលជានៅក្នុងខែទី៦។

មើល ព័ត៌មានអំពីការបំបៅដោះកូន

ចាប់ពីអាយុ ៦ខែ ដល់ ១២ខែ (១ឆ្នាំ)

នេះជាវ័យដែលកុមារជាច្រើនចាប់ផ្តើមមានអាហារូបត្ថម្ភមិនល្អ។ ដើម្បីរក្សាសុខភាពរបស់កុមារ ចូរបន្តបំបៅដោះដល់គាត់ និងចាប់ផ្តើមផ្តល់អាហារជាច្រើនដងក្នុងមួយថ្ងៃផងដែរ។ ចាប់ផ្តើមដំបូងជាមួយអាហារមួយឬពីរមុខ ដូចជាបបរធម្មតា ឬបាយស្រូបប្រេងឬខ្លាញ់បន្តិច។

ស្ត្រីជួយកូនរបស់គាត់ឲ្យញ៉ាំចំណិតចេកតូចៗ

មិនយូរប៉ុន្មាន ចូរបន្ថែមអាហារសុខភាពដទៃទៀតដូចជា៖

  • អាហារប្រូតេអ៊ីន មួយថ្ងៃម្តង ឬច្រើនជាងនេះ ៖ សណ្តែកដីស្ងោរ ឬអាហារពីសណ្តែក, ស៊ុត, ផលិតផលទឹកដោះគោ, ឬត្រីកិនហ្មត់។
  • បន្លែ ៖ ឃ្លោកស្ងោរ, សណ្តែកបារាំង, ការ៉ុត, រុក្ខជាតិស្លឹកបៃតង, ប៉េងប៉ោះ, ឬអាហារពណ៌ទឹកក្រូចឬបៃតងដែលមានក្នុងតំបន់អ្នករស់នៅ។
  • បន្លែ ៖ ចំណិតតូចៗនៃផ្លែស្វាយ ល្ហុង ឬចេក។

កុមារតូចញ៉ាំបាយក្នុងចាននិងស្លាបព្រា

បន្ទាប់ពីមួយឆ្នាំដំបូង

បន្តបំបៅដោះរយៈពេល ២ឆ្នាំ ឬយូរជាងនេះ។

ម្យ៉ាងទៀត ចូរផ្តល់អាហារសុខភាពសព្វមុខដែលមនុស្សធំបរិភោគ ៖ អាហារជាតិម្សៅ ប្រូតេអ៊ីន បន្លែ និងផ្លែឈើ។ កុមារគួរបរិភោគមួយថ្ងៃបួនដង ឬច្រើនជាងនេះ។ ពួកគេត្រូវការបរិភោគកាន់តែញឹកញាប់ថែមទៀតបើបានផ្តាច់ដោះហើយ។

ក្មេងស្រីត្រូវការអាហារស្មើគ្នានឹងក្មេងប្រុសដែរ។ ក្មេងស្រីនិងក្មេងប្រុសដែលទទួលបានអាហារសុខភាពយ៉ាងគ្រប់គ្រាន់ តែងតែលូតលាស់យ៉ាងរឹងមាំប្រកបដោយសុខភាព។ អាហារជួយឲ្យប្រាជ្ញាលូតលាស់ផងដែរ ដែលធ្វើឲ្យពួកគេចេះគិត រៀនសូត្រ និងលេងកំសាន្តនានា។

កុមារគួរតែបរិភោគដូចសត្វមាន់ គឺតែងតែចឹកចំណីបន្តិចម្តង។


NWTND cfc Page 3-3a.png

ដបទឹកដោះគោ

ដបទឹកដោះគោនិងក្បាលដោះជ័រ មិនមានសុវត្ថិភាពទេ ព្រោះគេពិបាកនឹងសម្អាតវាជាប់ជានិច្ចណាស់។ ជារឿយៗវាជាប់ប្រឡាក់នឹងមេរោគដែលបណ្តាលឲ្យមានជំងឺរាក។ ប្រសិនបើអ្នកចាំបាច់បញ្ចុកទឹកដោះដល់ទារកនៅពេលដែលម្តាយនៅឆ្ងាយ ចូរផ្តល់ទឹកដោះម្តាយដោយប្រើពែងនិងស្លាបព្រាស្អាត។ ទារកធំនិងកុមារតូច មិនគួរប្រើដបទឹកដោះគោទេ។ ការផ្តល់ទឹកផ្លែឈើ បបរ ឬទឹកដោះគោ ដោយប្រើដប ឲ្យកុមារធំ ធ្វើឲ្យធ្មេញរបស់ពួកគេត្រូវត្រាំក្នុងជាតិស្ករយ៉ាងយូរ ហើយវាជាមូលហេតុញឹកញាប់នៃភាពពុកធ្មេញ។ កុមារអាចរៀនផឹកពីពែងបានយ៉ាងងាយ។

កូឡា នំចំណិតនិងស្ករគ្រាប់ ក្រោមសញ្ញាខ្វែង

អាហារឥតប្រយោជន៍(អាហារមិនល្អ)

នំ ស្ករគ្រាប់ នំបន្ទះស្រួយ សូដា និងអាហារដែលផលិតនៅក្នុងរោងចក្រ គឺជា “អាហារឥតប្រយោជន៍” (junk food)។ អាហារទាំងនេះត្រូវបានលាយបញ្ចូលនូវស្ករ អំបិល ខ្លាញ់ និងសារធាតុគីមីយ៉ាងច្រើន ហើយវាមិនមានអាហារូបត្ថម្ភគ្រប់គ្រាន់នោះទេ។ ការបរិភោគអាហារឥតប្រយោជន៍ ធ្វើឲ្យធុកធ្មេញ ហើយនៅថ្ងៃមុខនាំឲ្យមានជំងឺលើសឈាម ជំងឺទឹកនោមផ្អែម និងបញ្ហាសុខភាពដ៏គ្រោះថ្នាក់ផ្សេងៗទៀត។

ប្រសិនបើមានលក់អាហារឥតប្រយោជន៍នៅជិតខ្លួន កុមារច្រើនតែទារញ៉ាំវា ពីព្រោះវាមានរសជាតិឆ្ងាញ់។ ក្នុងនាមជាឪពុកម្តាយនិងបុគ្គលិកសុខាភិបាល វាជាការទទួលខុសត្រូវរបស់យើងក្នុងការការពារកូនៗកុំឲ្យមានទម្លាប់ញ៉ាំអាហារឥតប្រយោជន៍ទាំងនេះ។ នៅពេលដែលកុមារចង់ញ៉ាំអាហារ ចូរផ្តល់ផ្លែឈើស្រស់ សណ្តែក យ៉ាអួ បបរ និងអ្វីដែលមានសារធាតុបំប៉ន ដោយមិនមានបន្ថែមស្ករ។ បង្រៀនកុមារថាអាហារបំប៉នក៏មានរសជាតិឆ្ងាញ់ដែរ។ ការមានទម្លាប់ហូបល្អ នឹងផ្តល់ប្រយោជន៍សុខភាពដល់កុមារពេញមួយជីវិតរបស់ពួកគេ។

កុមារលូតលាស់យ៉ាងរឹងមាំប្រកបដោយសុខភាពដោយសារអាហារពិតប្រាកដ គឺមិនមែនដោយសារអាហារឥតប្រយោជន៍ទេ។


លាងសម្អាតដៃជាមួយសាប៊ូ

ភាពស្អាត និងអនាម័យ

លាងសម្អាតដៃរបស់កុមារមុននឹងឲ្យពួកគេហូបអាហារ ហើយលាងជាញឹកញាប់ក្នុងមួយថ្ងៃ។ ភាគច្រើននៃជំងឺរាក ផ្តាសាយ និងជំងឺផ្សេងៗទៀត ត្រូវបានចម្លងដោយសារមេរោគដែលឆ្លងរាលដាលពីដៃទៅមាត់របស់កុមារ (ហើយកុមារតែងតែលូកដៃចូលមាត់ជានិច្ច!)។ ការលាងសម្អាតដៃជួយបង្ការកុំឲ្យមេរោគដែលជាប់នៅលើដៃ ចូលទៅក្នុងមាត់ដែលបង្កឲ្យមានជំងឺផ្សេងៗ។ ការលាងសម្អាតញឹកញាប់ ជួយថែរក្សាសុខភាពរបស់កុមារ។

ការកាត់ក្រចកដៃ

ងូតទឹកឲ្យកុមារជារៀងរាល់ថ្ងៃ។ កាត់ក្រចកដៃឲ្យខ្លីៗដើម្បីកុំឲ្យជាប់ដីនៅក្រោមក្រចក។ បោកគក់សម្លៀកបំពាក់និងសម្ភារលើគ្រែ យ៉ាងទៀងទាត់។

កុមារនិងមនុស្សធំត្រូវការទីកន្លែងស្អាតនិងសុវត្ថិភាព សម្រាប់បន្ទោរបង់លាមករៀងរាល់ថ្ងៃ។ បើមិនដូចនេះទេ លាមក និងមេរោគដែលបង្កជំងឺរាក នឹងរាលដាលគ្រប់ទីកន្លែង។ តាមរយៈការសាងសង់បង្គន់សម្រាប់គ្រួសារ ឬជាមួយអ្នកជិតខាង ឬសម្រាប់សហគមន៍ អ្នកនឹងអាចបង្ការជំងឺរាកបាន។

ជំពូកអំពី ទឹកនិងអនាម័យ គន្លឹះក្នុងការថែរក្សាសុខភាព មានផ្តល់ជូននូវការណែនាំលម្អិតជាច្រើនដើម្បីកែលម្អអនាម័យ និងបង្ការជំងឺរាកលើកុមារ។

ថ្នាំពេទ្យ និងការផ្តល់ថ្នាំបង្ការ

ថ្នាំបង្ការអាចការពារកុមារពីជំងឺដ៏គ្រោះថ្នាក់ជាច្រើន ដូចជាជំងឺកញ្ជ្រឹល តេតាណូស ស្វិតដៃជើង និងជំងឺរបេង។ ការផ្តល់ថ្នាំបង្ការគឺជាមធ្យោបាយដ៏ងាយស្រួល មានតម្លៃថោក និងមានប្រសិទ្ធភាព ជាងការព្យាយាមជួយកុមារដែលឈឺឬជិតស្លាប់នោះ។ ការនាំកុមារទៅទទួលថ្នាំបង្ការ គឺជាមធ្យោបាយដ៏សំខាន់បំផុតមួយក្នុងការថែរក្សាសុខភាពដល់ពួកគេ។

សូមមើលផ្នែក ថ្នាំបង្ការ (កំពុងផលិត) អំពីបញ្ជីនៃថ្នាំបង្ការដែលត្រូវបានណែនាំ និងកាលវិភាគដែលគួរផ្តល់។

ត្រូវប្រាកដថាកូនៗរបស់អ្នកបានទទួលថ្នាំបង្ការគ្រប់មុខដែលចាំបាច់។


ក្មេងប្រុសបង្រៀនប្អូនឲ្យដុសធ្មេញ

មធ្យោបាយដទៃទៀតដើម្បីបង្ការសុខភាពរបស់កុមារ

  • ការពារធ្មេញរបស់កុមារដោយការដុសធ្មេញជាប្រចាំ។ កុំឲ្យពួកគេញ៉ាំស្ករគ្រាប់ច្រើន បង្អែម ឬភេសជ្ជៈផ្អែម។ មើល ។ ព័ត៌មានបន្ថែមអំពី “អាហារឥតប្រយោជន៍” ទាំងនេះ
  • ការបំបៅដោះ។ នៅពេលអ្នកផ្តល់អាហារនិងភេសជ្ជៈដទៃ ចូរប្រើពែងឬស្លាបព្រាស្អាត គឺមិនមែនដបទឹកដោះគោនិងក្បាលដោះជ័រនោះទេ ព្រោះវាពិបាកក្នុងការសម្អាត។
  • មិនត្រូវឲ្យកុមារដែលឈឺ ឬមានដំបៅ, ជំងឺភ្នែក, ពងខ្ទុះ, ចៃ, ឬព្រូន គេងលើគ្រែជាមួយកុមារដទៃទៀតឬប្រើសម្លៀកបំពាក់កន្សែងរួមគ្នានោះទេ។ ព្យាបាលកុមារឲ្យបានឆាប់រហ័ស ព្រោះបញ្ហាទាំងនេះឆ្លងពីកុមារម្នាក់ទៅកុមារម្នាក់ទៀតយ៉ាងងាយ។
កុមារពីរនាក់គេងលើគ្រែក្នុងមុង
  • ចងមុងដើម្បីកុំឲ្យមូសចូលខាំ។ រៀបចំកុំឲ្យមានទឹកដក់ឬទឹកនឹង ដែលមូសចូលបន្តពូជបាន។ ប្រើសំណាញ់បាំងទ្វារនិងវាំងននដែលចំហរ។
  • កុំឲ្យជ្រូក ឆ្កែ និងមាន់ (និងមេរោគដែលជាប់ជាមួយពួកវា) នៅខាងក្នុងផ្ទះ។
Sw NWTND cfc Page 5-3.png
ត្រឹមត្រូវ
មិនត្រូវត្រូវ
  • ប្រសិនបើមានព្រូនទំពក់ កុមារគួរពាក់ស្បែកជើង ហើយមិនត្រូវដើរដោយជើងទទេរឡើយ។
  • ចំពោះកុមារអាយុលើស ១ឆ្នាំ ចូរផ្តល់ថ្នាំទម្លាក់ព្រូនរៀងរាល់ ៣-៦ខែ ដោយប្រើថ្នាំ albendazolemebendazole



ទំព័រ​នេះ​ត្រូវ​បាន​​ធ្វើ​​បច្ចុប្បន្នភាព៖ ២០ មីនា ២០២៤