Hesperian Health Guides
សម្រាប់បុគ្គលិកសុខាភិបាល
ចុះជួបកាន់តែញឹកញាប់បើកុមារបង្ហាញសញ្ញានៃបញ្ហាផ្សេងៗ ដូចជាមិនសូវលូតលាស់ជាដើម។ អ្នកក៏គួរតែត្រឡប់ទៅមើលកុមារវិញផងដែរ (ឬប្រាប់ម្តាយឲ្យនាំកុមារមកជួបអ្នក) បន្ទាប់ពីព្យាបាលកុមារដែលឈឺ ដើម្បីមើលថាតើគាត់បានធូរស្រាលហើយឬនៅ ឬក៏ត្រូវការការថែទាំបន្ថែមទៀត។
ការប្រាប់ឲ្យម្តាយនាំកូនមកកាន់គ្លីនិកដើម្បីពិនិត្យសុខភាព អាចនឹងងាយស្រួលសម្រាប់បុគ្គលិកសុខាភិបាល ប៉ុន្តែជួនកាលវាប្រសើរជាងបើបុគ្គលិកសុខាភិបាលចុះទៅជួបដល់ផ្ទះរបស់ក្រុមគ្រួសារ។ វាជាចំណុចល្អបំផុតដែលរក្សាទារកទើបកើតនិងកុមារតូចៗឲ្យនៅឆ្ងាយពីអ្នកជំងឺដែលស្នាក់នៅឯគ្លីនិក។ ម្យ៉ាងទៀត ស្ត្រីមួយចំនួនមិនអាចទៅចោលកូនផ្សេងទៀត ឬចោលការងាររបស់គាត់ឡើយ ដូច្នេះគាត់មិនទៅគ្លីនិកទេ។ ស្ត្រីទាំងនេះត្រូវការជាពិសេសនូវការជួយជ្រោមជ្រែងពីបុគ្គលិកសុខាភិបាលដើម្បីពិនិត្យទារកនិងកុមារតូចៗរបស់ពួកគាត់។
កុមារដែលត្រូវការការមើលថែខ្លាំងបំផុតពីអ្នកនោះ គឺកុមារដែលមិនមកជួបអ្នក។
ក្នុងពេលកុមារលូតលាស់ ចូរបន្តការពិនិត្យសុខភាពរបស់គាត់។ ក្នុងការចុះជួបទាំងនេះ៖
- សួរពីសុខទុក្ខរបស់កុមារ ថាតើសុខភាពរបស់គាត់ល្អធម្មតា និងកំពុងលូតលាស់បានល្អដែរឬទេ។
- មើលកុមារពីក្បាលដល់ចុងជើង។ កុមារដែលមានសុខភាពល្អ មានភាពរវើក និងចាប់អារម្មណ៍លើអ្វីផ្សេង។ ស្បែករបស់គាត់ថ្លា ហើយរាងកាយកំពុងលូតលាស់និងមាំមួន។
- សួរថាតើកុមារញ៉ាំអាហារយ៉ាងដូចម្តេច។ ជំរុញឲ្យម្តាយបំបៅដោះកូន និងផ្តល់អាហារបំប៉ន។
- ថ្លឹងកុមារ។ ឬបើម្តាយបានចូលរួមនៅក្នុងកម្មវិធីតាមដានការលូតលាស់របស់កុមារ ចូរពិនិត្យមើលកំណត់ត្រាអំពីការលូតលាស់របស់កុមារ (នៅលើ តារាងវិថីឆ្ពោះទៅកាន់សុខភាព ឬប័ណ្ណទាំងឡាយណាដែលមានកត់ត្រាពីទម្ងន់របស់កុមារ)។
- មើលថាតើកុមារមានអនាម័យខ្លួនប្រាណល្អ និងផ្ទះសម្បែងស្អាតឬទេ។ ការចុះជួបនេះក៏អាចជាឱកាសដើម្បីបង្រៀនក្រុមគ្រួសារពីសុវត្ថិភាព និងការបង្ការជំងឺផងដែរ, ឬដើម្បីស្វែងយល់ថាតើពួកគាត់ត្រូវការជំនួយអ្វីខ្លះដើម្បីធ្វើឲ្យផ្ទះរបស់គាត់សុវត្ថិភាពខ្ពស់ និងកូនៗមានសុខភាពប្រសើរ។
- ចូរចែករំលែកនូវអ្វីដែលអ្នកបានដឹង ជាមួយម្តាយនិងក្រុមគ្រួសារ។
ការថែទាំកុមារគឺជាមធ្យោបាយមួយសម្រាប់ឲ្យបុគ្គលិកសុខាភិបាលទទួលបានការទុកចិត្តនិងការគោរពពីសហគមន៍របស់គាត់។ នៅពេលឪពុកម្តាយមើលឃើញអ្នកថែទាំកូនៗរបស់ពួកគាត់ គាត់នឹងមានអារម្មណ៍មិនទើសទាល់ក្នុងការសួរពីបញ្ហាសុខភាពផ្ទាល់ខ្លួនរបស់គាត់ដែរ។ ការពិនិត្យសុខភាពនិងការលូតលាស់របស់កុមារជាប្រចាំ ក៏ជាមធ្យោបាយមួយដើម្បីធានាថាម្តាយនិងសមាជិកគ្រួសារក៏មានសុខភាពល្អ និងទទួលបានការយកចិត្តទុកដាក់ដែលពួកគាត់ត្រូវការផងដែរ។
ចូរឆ្លៀតឱកាសនេះបង្រៀនកុមារអំពីបញ្ហាសុខភាព។ កុមារនិយាយពីអ្វីគ្រប់យ៉ាងដែលពួកគេបានដឹង ប្រាប់ដល់ក្រុមគ្រួសារនិងមិត្តភក្តិរបស់ខ្លួន។ ពួកគេអាចជួយបង្កើតឲ្យមានទម្លាប់សុខភាពនៅក្នុងសហគមន៍បាន។
មាតិកា
កុមារដែលកំពុងលូតលាស់ ជាកុមារដែលមានសុខភាពល្អ
កត់ត្រាការលូតលាស់របស់កុមារនៅលើតារាងមួយ ដូចខាងក្រោមនេះ។ ម្តាយឬអាណាព្យាបាលគួររក្សាទុកប័ណ្ណលូតលាស់នេះ។ ពន្យល់ពីរបៀបកត់ត្រាដល់ម្តាយ ដើម្បីឲ្យគាត់ដឹងបើកូនរបស់គាត់កំពុងលូតលាស់យឺតយ៉ាវ។ ចុច ត្រង់នេះ ដើម្បីទាញយកតារាងដែលមានគុណភាពអាចបោះពុម្ពបាន។
របៀបប្រើប្រាស់តារាង
សរសេរខែដែលកូនរបស់អ្នកបានកើត, នៅត្រង់នេះតារាងនេះបង្ហាញថាទារកកើតក្នុងខែមេសា។
សរសេរខែដទៃទៀតតាមលំដាប់លំដោយ, បន្ទាប់ពីខែកំណើតរបស់កូនអ្នក។
រៀងរាល់ខែ ចូរថ្លឹងទម្ងន់របស់កូនគិតជាគីឡូក្រាម។
ថ្លឹងទម្ងន់របស់កូនជារៀងរាល់ខែ រួចគូសដៅចំណុចមួយនៅលើតារាង។ គូសបន្ទាត់ភ្ជាប់ពីចំណុចមួយទៅចំណុចមួយទៀត។ បើកុមារមានសុខភាពល្អ នោះរៀងរាល់ខែចំណុចដៅថ្មីនឹងស្ថិតនៅខ្ពស់ជាងចំណុចដៅចាស់។
បើអ្នកសង្កេតឃើញថាកុមារមិនកំពុងបន្តលូតលាស់ទេ ចូរពិនិត្យកុមារឲ្យបានញឹកញាប់។ មើលថាតើអ្នកអាចជួយឲ្យកុមារទទួលបានអាហារបន្ថែមដែរឬទេ។ ពិនិត្យរកជំងឺផ្សេងៗដែលអាចពន្យឺតដល់ការលូតលាស់របស់កុមារ។
ការអភិវឌ្ឍ (ការចេះអ្វីមួយ)
ការអភិវឌ្ឍមានន័យថាតើសមត្ថភាពរបស់កុមារបានលូតលាស់យ៉ាងដូចម្តេច។ របៀបដែលកុមារប្រើប្រាស់រាងកាយរបស់គាត់ និងរបៀបដែលគាត់ប្រាស្រ័យទាក់ទង និងរៀនដោះស្រាយបញ្ហា មានលក្ខណៈដាច់ដោយឡែកពីកុមារដទៃ។ ប៉ុន្តែគាត់គួរតែបន្តអភិវឌ្ឍនជានិច្ច ដោយគ្មានការ “ជាប់គាំង” ទេ។ បើកុមារអភិវឌ្ឍយឺត នោះត្រូវយកចិត្តទុកដាក់បន្ថែម។
ហេតុអ្វីកុមារខ្លះអភិវឌ្ឍយឺតជាងកុមារដទៃ? ជួនកាលវាគ្មានមូលហេតុអ្វីឡើយ មានន័យថាភាពខុសគ្នារវាងមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត គឺជារឿងធម្មតា។ ប៉ុន្តែជំងឺនិងស្ថានភាពខ្វះអាហារូបត្ថម្ភ អាចពន្យឺតដល់ការអភិវឌ្ឍរបស់កុមារ ដែលនេះមិនមែនជារឿងធម្មតាទេ។ ពិការភាពខ្លះអាចប៉ះពាល់ដល់ការអភិវឌ្ឍផងដែរ។ ឧទាហរណ៍ អ្នកប្រហែលជាមិនដឹងថាទារកថ្លង់ភ្លាមនោះទេ។ ប៉ុន្តែអ្នកអាចនឹងសង្កេតឃើញថាគាត់មិនរៀននិយាយទេនៅក្នុងអាយុដែលបងរបស់គាត់បានរៀននិយាយទៅហើយ។ សង្កេតមើលការអភិវឌ្ឍរបស់កុមារ ព្រោះការអភិវឌ្ឍយឺត អាចជាសញ្ញាប្រាប់ថាកុមារមានបញ្ហាសុខភាព ឬពិការភាពដែលត្រូវការការយកចិត្តទុកដាក់។
ទារកអាយុ ៣ខែគួរតែ៖ | |
|
|
ទារកអាយុ ៦ខែគួរតែ៖ | |
|
|
ទារកអាយុ ១ឆ្នាំគួរតែ៖ | |
|
|
'កុមារអាយុ ៣ឆ្នាំគួរតែ៖ | |
|
|
បើកុមារអភិវឌ្ឍយឺតយ៉ាវ អ្នកអាចធ្វើរឿង ២យ៉ាងដើម្បីជួយដល់គាត់៖
- ១. សុំបុគ្គលិកសុខាភិបាលឲ្យពិនិត្យរកមើលមូលហេតុវេជ្ជសាស្ត្រណាមួយដែលធ្វើឲ្យកុមារអភិវឌ្ឍយឺតយ៉ាវ។
- ២. ផ្តល់ការយកចិត្តទុកដាក់បន្ថែមដល់កុមារ លើផ្នែកណាដែលគាត់អភិវឌ្ឍយឺតយ៉ាវ។
|
ជួយកុមារឲ្យលូតលាស់លើចំណុចដែលគាត់កំពុងអភិវឌ្ឍយឺតយ៉ាវ។ |
មើល ឧបសម្ព័ន្ធ កអំពីតារាងទាំងអស់នៃការអភិវឌ្ឍរបស់កុមារ។ តារាងទាំងនេះមានសារសំខាន់ចំពោះទាំងឪពុកម្តាយនិងបុគ្គលិកសុខាភិបាល សម្រាប់កត់ត្រានូវការអភិវឌ្ឍរបស់កុមារ ព្រមទាំងជួយគាំទ្រដល់ពួកគេផងដែរ។