Hesperian Health Guides

ការថែទាំសម្រាប់កុមារ ៖ ថ្នាំពេទ្យ

ខ្លឹមសារ​ត្រ​ង់ក​នែ្ល​ង​នេះ​គឺ​បាន​ពី ជំពូកជឿនលឿននៃសៀវភៅទី ទីណាគ្មានវេជ្ បណ្ឌិត

ការថែទាំសម្រាប់កុមារ ៖ ថ្នាំពេទ្យ

ថ្នាំពេទ្យសម្រាប់ការឈឺចាប់ និងគ្រុនក្តៅ

ថ្នាំពេទ្យសម្រាប់ការឈឺចាប់កម្រិតស្រាល និងបន្ថយកម្តៅ មានដូចជាថ្នាំ paracetamol (សុវត្ថិភាពបំផុតនិងល្អបំផុតសម្រាប់កុមារ), aspirin, និង ibuprofen ។ ថ្នាំ aspirin និង ibuprofen ក៏បន្ថយការរលាក(ហើម) ផងដែរ។ ឧទាហរណ៍ បើអ្នកគ្រេចក៏ជើង វាមិនត្រឹមតែបន្ថយការឈឺចាប់ប៉ុណ្ណោះទេ ប៉ុន្តែក៏បន្ថយភាពហើមផងដែរ។ បែបនេះជួយឲ្យអ្នកសះស្បើយឆាប់ជាង។ ប៉ុន្តែកុមារដែលមានគ្រុនក្តៅនិងការបង្ករោគដោយវីរុស គួរចៀសវាងប្រើថ្នាំ aspirin ។

មិនត្រូវផ្តល់ថ្នាំទាំងនេះ លើសពីកម្រិតដូសដែលបានណែនាំនោះទេ។ ថ្នាំទាំងនេះសុទ្ធតែអាចផ្តល់ផលអាក្រក់ បើប្រើច្រើនពេក។ ឧទាហរណ៍ ការប្រើថ្នាំ aspirin និង ibuprofen លើសកម្រិត អាចបណ្តាលឲ្យមានដំបៅ។ ថ្នាំ paracetamol ច្រើនពេក ធ្វើឲ្យពុល។ សម្រាប់ការឈឺចាប់ធ្ងន់ធ្ងរឬគ្រុនក្តៅខ្លាំង អ្នកអាចចៀសវាងការប្រើថ្នាំលើសលុប តាមរយៈការឆ្លាស់គ្នារវាងថ្នាំ paracetamol និង ibuprofen ។

Paracetamol, acetaminophen


Paracetamol គឺជាថ្នាំដ៏ល្អនិងមានតម្លៃសមរម្យ សម្រាប់គ្រុនក្តៅនិងការឈឺចាប់កម្រិតស្រាល។

សំខាន់NBgrnimportant.png

មិនត្រូវប្រើថ្នាំលើសកម្រិតដែលបានណែនាំនោះទេ។ ការប្រើលើសកម្រិត វាធ្វើឲ្យពុលថ្លើម និងអាចឲ្យស្លាប់បាន។ ចូរទុកដាក់ថ្នាំនេះឲ្យផុតពីដៃរបស់កុមារ ជាពិសេសបើវាជាប្រភេទទឹកស៊ីរ៉ូផ្អែម។

ថ្នាំផ្តាសាយច្រើនតែផ្ទុកជាតិ paracetamol, ដូច្នេះចូរកុំផ្តល់ថ្នាំផ្តាយសាយឲ្យកុមារ បើអ្នកកំពុងតែផ្តល់ថ្នាំ paracetamol, បើមិនដូច្នោះទេ វាអាចនឹងលើសកម្រិត។

វិធីប្រើប្រាស់NBgrnpill.png
ផ្តល់ចំនួន ១០ ទៅ ១៥ mg ក្នុងមួយគីឡូក្រាម, រៀងរាល់ ៤ ទៅ ៦ម៉ោង។ មិនត្រូវផ្តល់ច្រើនជាង ៥ដងក្នុង ២៤ម៉ោងទេ។ បើអ្នកមិនអាចថ្លឹងទម្ងន់កុមារទេ ចូរកំណត់ដូសទៅតាមអាយុ ៖
អាយុក្រោម ១ឆ្នាំ ៖ ផ្តល់ចំនួន ៦២ mg (⅛ នៃគ្រាប់ ៥០០ mg), រៀងរាល់ ៤ ទៅ ៦ម៉ោង។
អាយុ ១ ទៅ ២ឆ្នាំ ៖ ផ្តល់ចំនួន ១២៥ mg (¼ នៃគ្រាប់ ៥០០ mg), រៀងរាល់ ៤ ទៅ ៦ម៉ោង។
អាយុ ៣ ទៅ ៧ឆ្នាំ ៖ ផ្តល់ចំនួន ២៥០ mg (½ នៃគ្រាប់ ៥០០ mg), រៀងរាល់ ៤ ទៅ ៦ម៉ោង។
អាយុ ៨ ទៅ ១២ឆ្នាំ ៖ ផ្តល់ចំនួន ៣៧៥ mg (¾ នៃគ្រាប់ ៥០០ mg), រៀងរាល់ ៤ ទៅ ៦ម៉ោង។

Ibuprofen


ថ្នាំ ibuprofen បន្ថយការឈឺចាប់សាច់ដុំ ឈឺចាប់សន្លាក់ និងឈឺក្បាល, ព្រមទាំងបញ្ចុះកម្តៅផងដែរ។

ឥទ្ធិពលថ្នំាធ្វើទុកGreen-effects-nwtnd.png

ថ្នាំ ibuprofen អាចបណ្តាលឲ្យឈឺក្រពះ ប៉ុន្តែបើលេបជាមួយទឹកដោះគោ ឬអាហារ អាចសម្រាលបញ្ហានេះបាន។

សំខាន់NBgrnimportant.png

មិនត្រូវប្រើថ្នាំ ibuprofen ទេបើអ្នកអាល់ឡែស៊ីនឹងថ្នាំ aspirin ។ មនុស្សមួយចំនួនដែលអាល់ឡែស៊ីនឹងថ្នាំមួយមុខ ក៏អាល់ឡែស៊ីនឹងថ្នាំដទៃទៀតផងដែរ។ មិនត្រូវផ្តល់ថ្នាំ ibuprofen ដល់ទារកអាយុក្រោម ៦ខែឡើយ។

វិធីប្រើប្រាស់NBgrnpill.png
ផ្តល់ចំនួន ៥ ទៅ១០ mg ក្នុងមួយគីឡូក្រាម ។ បើមិនអាចថ្លឹងកុមារទេ ចូរកំណត់ដូសទៅតាមអាយុ។
អាយុ ៦ ខែទៅ ១ឆ្នាំ ៖ ផ្តល់ចំនួន ៥០ mg, រៀងរាល់ ៦ ទៅ ៨ម៉ោង។
អាយុ ១ ទៅ ២ឆ្នាំ ៖ ផ្តល់ចំនួន ៧៥ mg, រៀងរាល់ ៦ ទៅ ៨ម៉ោង។
អាយុ ២ ទៅ ៣ឆ្នាំ ៖ ផ្តល់ចំនួន ១០០ mg, រៀងរាល់ ៦ ទៅ ៨ម៉ោង។
អាយុ ៤ ទៅ ៥ឆ្នាំ ៖ផ្តល់ចំនួន ១៥០ mg, រៀងរាល់ ៦ ទៅ ៨ម៉ោង។
អាយុ ៩ ទៅ ១០ឆ្នាំ ៖ ផ្តល់ចំនួន ២៥០ mg, រៀងរាល់ ៦ ទៅ ៨ម៉ោង។
អាយុ ១១ឆ្នាំ ៖ ផ្តល់ចំនួន ៣០០ mg, រៀងរាល់ ៦ ទៅ ៨ម៉ោង។
អាយុលើស ១២ឆ្នាំ ៖ ផ្តល់ចំនួន ២០០ to ៤០០ mg, រៀងរាល់ ៤ ទៅ ៦ម៉ោង។

មិនត្រូវផ្តល់លើស ៤០ mg ក្នុង១ kg ក្នុងមួយថ្ងៃនោះទេ។ មិនត្រូវផ្តល់ច្រើនជាង ៤ដូសក្នុងមួយថ្ងៃ, និងមិនត្រូវផ្តល់ច្រើនជាង ១០ថ្ងៃជាប់គ្នាឡើយ។


ទំព័រ​នេះ​ត្រូវ​បាន​​ធ្វើ​​បច្ចុប្បន្នភាព៖ ០៥ មករា ២០២៤