Hesperian Health Guides

១២. សន្តិសុខអាហារក្នុងសហគមន៍

នៅក្នុងជំពូកនេ:

Women with shopping bags talk at an outdoor market.

ដើម្បីឲ្យមានសុខភាពល្អ មនុស្សត្រូវការបរិភោគអាហារដែលមានសារធាតុចិញ្ចឹម។ ប្រសិនបើយើងមិនអាចដាំដុះ ទិញ ឬដោះដូរអាហារបានគ្រប់គ្រាន់សម្រាប់គ្រួសារនិងខ្លួនយើងទេ នោះយើងប្រឈមនឹងភាពអត់ឃ្លាន កង្វះអាហារូបត្ថម្ភ និងបញ្ហាសុខភាពដទៃទៀតជាច្រើន។

សន្តិសុខអាហារ មានន័យថា មនុស្សគ្រប់គ្នាមានអាហារដែលមានសុវត្ថិភាព និងមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ពេញមួយឆ្នាំ និងរាល់ឆ្នាំ ដើម្បីដឹកនាំជីវិតដ៏សកម្ម និងប្រកបដោយសុខភាព។ វាក៏មានន័យផងដែរថា អាហារត្រូវបានផលិតនិងបែងចែកក្នុងរបៀបដែលលើកកម្ពស់នូវបរិស្ថានល្អ, សហគមន៍ដែលពឹងលើខ្លួនឯង, និងការមានអាហារល្អៗគ្រប់គ្រាន់សម្រាប់មនុស្សគ្រប់គ្នានៅក្នុងសហគមន៍។

ភាពអត់ឃ្លានមានមូលហេតុជាច្រើន។ មូលហេតុខ្លះគឺមកពីបរិស្ថាន ដូចជាដីគ្មានជីជាតិ, ការប្រែប្រួលបរិយាកាស, និងការខ្វះខាតទឹក។ ភាពអត់ឃ្លានដែលបណ្តាលមកពីមូលហេតុទាំងនេះ អាចត្រូវបានគូសបញ្ជាក់តាមរយៈការធ្វើកសិកម្មដែលមានស្ថិរភាព និងការប្រើប្រាស់ដីនិងប្រភពទឹកឲ្យបានល្អប្រសើរ(មើលជំពូក៦, ជំពូក៩ , ជំពូក១០ និង ទៅ១១ )។

មូលហេតុដទៃទៀតនៃភាពអត់ឃ្លាន គឺមកពីនយោបាយ ដូចជាតម្លៃអាហារមិនសមរម្យ, គ្មានដីដាំដុះ, និងការគ្រប់គ្រងទីផ្សារនិងប្រព័ន្ធអាហារតាមដោយសាជីវកម្ម។ ភាពអត់ឃ្លានដែលបណ្តាលមកពីមូលហេតុទាំងនេះ និងមូលហេតុនយោបាយផ្សេងៗទៀត អាចត្រូវបានគូសបញ្ជាក់តាមរយៈការរៀបចំចាត់ចែងសហគមន៍។

ដើម្បីផលិតអាហារ យើងត្រូវការដី, ទឹក, ឧបករណ៍, គ្រាប់ពូជ, និងចំណេះដឹងក្នុងការធ្វើកសិកម្ម។ ដើម្បីប្រាកដថាមនុស្សគ្រប់គ្នាមានអាហារគ្រប់គ្រាន់ យើងត្រូវការការបែងចែកប្រកបដោយយុត្តិធម៌, តម្លៃអាហារសមរម្យ, ទីផ្សារក្នុងស្រុក, និងសុវត្ថិភាពអាហារ។ ដើម្បីសម្រេចបានចំណុចទាំងនេះ យើងត្រូវតែធ្វើការងាររួមគ្នាដើម្បីពិភពលោកមួយមានស្ថិរភាព។ មានតែការធ្វើការងារឆ្ពោះទៅកាន់បរិស្ថានល្អ និងយុត្តិធម៌សង្គមប៉ុណ្ណោះ ដែលអាចធានាសន្តិសុខអាហារសម្រាប់មនុស្សគ្រប់គ្នាបាន។

ការផ្លាស់ប្តូរក្នុងការធ្វើកសិកម្ម

នៅខេត្តព្រៃវែងនៃប្រទេសកម្ពុជា នរណាក៏ចាំបានថាប្រជាជនបានផលិតស្រូវគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ខ្លួនឯងអស់រយៈពេលយូរយារមកហើយ។ បន្ថែមពីស្រូវ ពួកគេបរិភោគបន្លែបៃតង ត្រី អន្ទង់ ពស់ និងសត្វដទៃទៀតដែលរកបានពីស្រែ, ក៏ដូចជាផ្លែឈើ គ្រាប់ឈើ និងមើមឈើដែលបេះពីក្នុងព្រៃ, និងសាច់សត្វដែលពួកគេបរបាញ់បាន។ របបអាហារបែបនេះធ្វើឲ្យពួកគេមានសុខភាពល្អរៀងរាល់ឆ្នាំ លើកលែងតែក្នុងសម័យសង្គ្រាមឬទឹកជំនន់ប៉ុណ្ណោះ។

ជាង៤០ឆ្នាំមុន រដ្ឋាភិបាលបានចាប់ផ្តើមលើកកម្ពស់មធ្យោបាយកសិកម្មថ្មីៗដើម្បីបង្កើតផលិតកម្មលើដំណាំចម្បងពីរបីមុខ, ដូចជាស្រូវ, សម្រាប់នាំចេញទៅក្រៅប្រទេស។ មធ្យោបាយថ្មីៗទាំងនេះគឺជាផ្នែកមួយនៃការផ្លាស់ប្តូរវិស័យកសិកម្មនៅទូទាំងពិភពលោក ដែលត្រូវបានដាក់ឈ្មោះដោយនាំឲ្យមានការយល់ខុស គឺហៅថា បដិវត្តន៍បៃតង។ បដិវត្តន៍បៃតង លើកទឹកចិត្តឲ្យប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតនិងជីគីមី ដើម្បីផលិតឲ្យបានច្រើនជាងមធ្យោបាយបុរាណ។ បដិវត្តន៍បៃតងក៏ប្រើប្រាស់ប្រព័ន្ធធារាសាស្ត្រនិងម៉ាស៊ីនធំៗផងដែរ នៅក្នុងការបង្កបង្កើននិងប្រមូលផល។

នៅពេលពួកគេចាប់ផ្តើមប្រើប្រាស់មធ្យោបាយថ្មីៗទាំងនេះ ប្រជាជនខេត្តព្រៃវែងអាចផលិតស្រូវបានយ៉ាងច្រើនសម្រាប់លក់។ ពួកគេយកប្រាក់មកកែលម្អផ្ទះ សាងសង់ផ្លូវ និងទិញឥវ៉ាន់ផ្ទាល់ខ្លួន ដូចជាសម្លៀកបំពាក់ និងវិទ្យុជាដើម។ ប្រជាជនបានឈប់ប្រើជីលាមកសត្វ ឈប់ដាំដំណាំចម្លាស់រវាងស្រូវជាមួយនឹងដំណាំរដូវប្រាំងដទៃទៀត និងឈប់ប្រើប្រាស់មធ្យោបាយកសិកម្មបែបបុរាណផងដែរ។

មធ្យោបាយថ្មីៗនេះមានប្រសិទ្ធភាពយ៉ាងខ្លាំងក្នុងការដាំដំណាំតែមួយមុខនៅលើផ្ទៃដីដ៏ធំមួយ និងបង្កើនបរិមាណស្រូវដែលពួកគេមាន។ ប៉ុន្តែពេលក្រោយៗមកទៀត ពួកគេបានរកឃើញថា ដីរបស់ពួកគេ និងរបៀបហូបចុកត្រូវបានផ្លាស់ប្តូរ។ ថ្នាំសម្លាប់ស្មៅបានសម្លាប់បន្លែបៃតងដែលពួកគេធ្លាប់បានបរិភោគកន្លងមក។ ត្រីនិងអាហារដទៃទៀត មានការថយចុះ។ ពីមួយឆ្នាំទៅមួយឆ្នាំ ពួកគេចំណាយប្រាក់លើសារធាតុគីមី និងគ្មានអ្វីបរិភោគក្រៅតែពីស្រូវទេ។ មិនយូរប៉ុន្មាន ដីក្នុងស្រែរបស់ពួកគេមិនអាចទ្រទ្រង់ដំណាំល្អៗទៀតទេ ហើយទិន្នផលស្រូវក៏ចាប់ផ្តើមធ្លាក់ចុះ។

នៅពេលជួបជុំគ្នាពិភាក្សាអំពីកំណើននៃភាពអត់ឃ្លាន អ្នកភូមិបានរំឭកឡើងវិញនូវមធ្យោបាយកសិកម្មបែបបុរាណដែលប្រើប្រាស់ដំណាំចម្រុះ ដំណាំចម្លាស់ និងជីធម្មជាតិក្នុងការដាំដុះរៀងរាល់ឆ្នាំ។ ពួកគេមើលឃើញពីគុណសម្បត្តិច្រើនយ៉ាងនៃមធ្យោបាយបុរាណ រួចក៏សម្រេចចិត្តផ្លាស់ប្តូរត្រឡប់វិញ។ ពួកគេក៏ចាប់ផ្តើមសាកល្បងមធ្យោបាយថ្មីៗផងដែរ ដូចជាការដាំស្រូវក្បែរៗគ្នា និងដាំដំណាំផ្សេងៗគ្នានៅក្នុងស្រែតែមួយ។

Farmers work in a rice paddy, as birds fly and fish jump.
នៅពេលជួបជុំគ្នាពិភាក្សាអំពីកំណើននៃភាពអត់ឃ្លាន អ្នកភូមិបានរំឭកឡើងវិញនូវមធ្យោបាយកសិកម្មបែបបុរាណដែលប្រើប្រាស់ដំណាំចម្រុះ ដំណាំចម្លាស់ និងជីធម្មជាតិក្នុងការដាំដុះរៀងរាល់ឆ្នាំ។ ពួកគេមើលឃើញពីគុណសម្បត្តិច្រើនយ៉ាងនៃមធ្យោបាយបុរាណ រួចក៏សម្រេចចិត្តផ្លាស់ប្តូរត្រឡប់វិញ។ ពួកគេក៏ចាប់ផ្តើមសាកល្បងមធ្យោបាយថ្មីៗផងដែរ ដូចជាការដាំស្រូវក្បែរៗគ្នា និងដាំដំណាំផ្សេងៗគ្នានៅក្នុងស្រែតែមួយ។