Hesperian Health Guides

២០. ការបង្ការ និងការកាត់បន្ថយគ្រោះថ្នាក់ពីសារធាតុពុល

វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ២០. ការបង្ការ និងការកាត់បន្ថយគ្រោះថ្នាក់ពីសារធាតុពុល

នៅក្នុងជំពូកនេ:

Protesters carrying signs reading "Stop Pollution" and "I can't Breathe" demonstrate in front of a smoky factory.

ក្នុងពេលដែលយើងស្វែងយល់កាន់តែច្រើនអំពីផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃសារធាតុគីមីពុលមកលើសុខភាពនិងបរិស្ថានរបស់យើង មនុស្សកាន់តែច្រើនកំពុងរៀបចំសកម្មភាពដើម្បីបង្ការគ្រោះថ្នាក់ និងស្វែងរកមធ្យោបាយដែលមិនសូវប៉ះពាល់សុខភាពនិងមានស្ថិរភាពក្នុងការផលិតវត្ថុផ្សេង។

ម្ចាស់ពាណិជ្ជកម្ម អ្នកដឹកនាំរដ្ឋាភិបាល និងអ្នកវិទ្យាសាស្ត្រមួយចំនួន ព្យាយាមលើកហេតុផលការពារគ្រោះថ្នាក់ពីសារធាតុពុលថា ការប្រឈមគ្រោះថ្នាក់ជាក់លាក់មួយចំនួនគឺអាចទទួលយកបាន ដោយសារតម្លៃនៃការអភិវឌ្ឍ(យើងអាចមានអគ្គិសនី ការថែទាំផ្នែកវេជ្ជសាស្ត្រ ការដឹកជញ្ជូន កុំព្យូទ័រ ។ល)។ ប៉ុន្តែអ្វីដែលពួកគេមិនបានប្រាប់យើងគឺថា យើងអាចទទួលបានផលប្រយោជន៍ទាំងនេះតាមមធ្យោបាយមួយចំនួនដែលមានសុវត្ថិភាពប្រសើរសម្រាប់ប្រជាជននិងបរិស្ថាន។ ជាជាងការទទួលយកការប្រឈមគ្រោះថ្នាក់ដែលមិនចាំបាច់ យើងអាចជ្រើសរើសផលិតកម្មអាហារ ទំនិញរោងចក្រ និងថាមពលដែលមានសុវត្ថិភាពប្រសើរ ខណៈនៅតែបង្ការភាពកខ្វក់ដោយសារសារធាតុពុលបានយ៉ាងច្រើនតាមដែលអាចធ្វើបាន។