Hesperian Health Guides

ដំណោះស្រាយសម្រាប់សហគមន៍

នៅក្នុងជំពូកនេ:

ប្រព័ន្ធមួយចំនួននៃការប្រមូលកាកសំណល់ រម្ងាប់មេរោគ រក្សាទុក ដឹកជញ្ជូន និងបោះចោល គឺមានតម្លៃថ្លៃជាងអ្វីដែលមណ្ឌលសុខភាពជាច្រើនអាចចំណាយបាន។ ប៉ុន្តែប្រសិនបើមណ្ឌលសុខភាពជាច្រើននៅក្នុងភូមិភាគមួយ ចែករំលែកធនធានគ្នា នោះពួកគេអាចបង្កើតប្រព័ន្ធរៀបចំកាកសំណល់រួមគ្នាមួយដែលមានសុវត្ថិភាពជាងនិងពេញលេញជាងអ្វីដែលមណ្ឌលសុខភាពតែមួយអាចធ្វើបាន។ ហើយប្រសិនបើពួកគេអាចសម្របសម្រួលការទិញបរិក្ខាររបស់ខ្លួន នោះពួកគេអាចបញ្ចុះបញ្ចូលអ្នកផ្គត់ផ្គង់បរិក្ខារ ឲ្យផ្តល់បរិក្ខារណាដែលបង្កើតកាកសំណល់គ្រោះថ្នាក់តិចតួច។

ប្រសិនបើមណ្ឌលសុខភាពរបស់អ្នក គ្មានអូតូក្លាវនិងរណ្តៅកាកសំណល់សុវត្ថិភាពទេ អ្នកអាចរម្ងាប់មេរោគវា បែងចែកវាទៅតាមធុងសុវត្ថិភាពផ្សេងៗ រួចដឹកជញ្ជូនវាទៅមណ្ឌលសុខភាពដែលរណ្តៅសំរាមអនាម័យ។ ប្រព័ន្ធប្រចាំភូមិភាគមួយនៃការប្រមូល ដឹកជញ្ជូន និងបោះចោលកាកសំណល់មុតស្រួច អាចត្រូវបានរៀបចំឡើងដើម្បីបម្រើឲ្យប៉ុស្ត៍សុខភាពជាច្រើនទាំងនៅក្នុងក្រុងនិងទីជនបទ។

ប្រសិនបើមានកន្លែងប្រមូលកាកសំណល់របស់ក្រុង ស្ថិតក្នុងតំបន់របស់អ្នក អ្នកអាចប្រមូលកាកសំណល់ដែលបានរម្ងាប់មេរោគរួច និងបញ្ជូនវាទៅរណ្តៅកាកសំណល់នៅទីនោះ។ ហើយកាកសំណល់ពុល អាចបញ្ជូនទៅកន្លែងកាកសំណល់ពុល(បើមាន)។ ប្រសិនបើគ្មានកន្លែងប្រមូលកាកសំណល់នៅក្នុងតំបន់របស់អ្នកទេ គួរពិចារណាធ្វើការងារឆ្ពោះទៅរកប្រព័ន្ធកាកសំណល់រឹងក្នុងសហគមន៍។ system]] មធ្យោបាយណាខ្លះដែលមណ្ឌលសុខភាពរបស់អ្នកសម្រេចប្រើប្រាស់ អាស្រ័យលើធនធានដែលអ្នកមាន និងថាតើមធ្យោបាយអ្វីដែលមានប្រសិទ្ធភាពបំផុតសម្រាប់អ្នក។

A line of 7 people hold hands, including a child, nurse, patient, and a doctor.
អ្វីដែលកើតឡើងនៅក្នុងមណ្ឌលសុខភាព ចុងក្រោយនឹងប៉ះពាល់មនុស្សគ្រប់គ្នាក្នុងសហគមន៍។