Hesperian Health Guides

ជំពូក ៥ ៖ ការបង្ការជំងឺកាមរោគ

នៅក្នុងជំពូកនេះ ៖

កាមរោគ ជា​ជំងឺ​ដែល​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត​ក្នុងពេល​រួមភេទ។ រាល់​ជំងឺ​កាមរោគ​ទាំងអស់​សុទ្ធតែ​អាច​ត្រូវ​បង្ការ​បាន ប៉ុន្តែ​សម្រាប់​មនុស្ស​ជាច្រើន ការបង្ការ​ជំងឺ​គឺជា​រឿង​ដ៏​ពិបាក ជាពិសេស​ចំពោះ​ស្ត្រី។

ដើម្បីបង្ការជំងឺកាមរោគ ការសំខាន់គឺមនុស្សត្រូវតែអាចគិតនិងជជែកពីជំងឺកាមរោគ ដោយមិនខ្មាសអៀន ឬមានភាពអាម៉ាស់ឡើយ។ ការពិភាក្សាអំពីជំងឺកាមរោគនៅក្នុងក្រុម អាចជួយឲ្យពួកគេជជែកអំពីវាយ៉ាងងាយស្រួល ដូចជាការជជែកអំពីបញ្ហាសុខភាពដែរ ដែលវាមិនពាក់ព័ន្ធនឹងការរួមភេទ ដូចជាជំងឺរាក ឬផ្តាស់សាយជាដើម។ ការពិភាក្សាជាក្រុម ក៏អាចជួយឲ្យពួកគេយល់ដឹងថា ជំងឺកាមរោគមិនត្រឹមតែបង្កគ្រោះថ្នាក់ដល់មនុស្សតែម្នាក់ទេ។ ការស្វែងយល់អំពីជំងឺកាមរោគជាមួយក្រុម អាចជួយពង្រីកការយល់ដឹងអំពីការបង្ការជំងឺ ទៅដល់សហគមន៍ទាំងមូល!

2 women having a conversation.
ក្លារ៉ា ឯងប្រាប់ខ្ញុំទៅមើលថាមានរឿងអី។ ខ្ញុំអាចដឹងថាឯងមិនស្រួលទេ។
ខ្ញុំខ្មាសខ្លាំងណាស់ ប៉ុន្តែខ្ញុំអាចប្រាប់ឯងបាន។ អេស្ទីបាន មកពីទីក្រុង២អាទិត្យហើយ ហើយខ្ញុំសប្បាយចិត្តណាស់ពេលឃើញគាត់។ ប៉ុន្តែឥឡូវនេះ ពេលរួមភេទគឺខ្ញុំឈឺចាប់ ហើយពេលបត់ជើងតូច ក៏ឈឺដែរ។ ខ្ញុំចង់តែឲ្យគាត់ទៅទីក្រុងវិញទៀតទេ! ខ្ញុំមិនដឹងថាត្រូវធ្វើដូចម្តេចទេ។



ទំព័រ​នេះ​ត្រូវ​បាន​​ធ្វើ​​បច្ចុប្បន្នភាព៖ ០៥ មករា ២០២៤