Hesperian Health Guides

ការរៀនសូត្រពីសញ្ញាគ្រោះថ្នាក់

នៅក្នុងជំពូកនេះ ៖

ជីវិតស្ត្រីកាន់តែច្រើននឹងត្រូវបានជួយសង្គ្រោះ ប្រសិនបើគ្រប់គ្នាដឹងពីសញ្ញាដែលមានន័យថា ជីវិតរបស់ស្ត្រីអាចស្ថិតក្នុងគ្រោះថ្នាក់ នៅអំឡុងពេលមានផ្ទៃពោះ ពេលសម្រាល ឬ២សប្តាហ៍ក្រោយសម្រាល។ ការរៀនសូត្រពីគ្រោះថ្នាក់គឺជាផ្នែកមួយដ៏សំខាន់នៃការត្រៀមរៀបចំសម្រាប់ភាពអាសន្ន។

សញ្ញាគ្រោះថ្នាក់អំឡុងពេលមានផ្ទៃពោះ

ជូនស្ត្រីទៅមណ្ឌលសុខភាពឬមន្ទីរពេទ្យឲ្យបានឆាប់រហ័ស ប្រសិនបើគាត់មាន៖

ធ្លាក់ឈាមពីទ្វារមាស។ ក្នុងផ្ទៃពោះដើមខែ វាអាចជាសញ្ញានៃការរលូតកូន ឬនៅចុងខែនៃផ្ទៃពោះ អាចជាសញ្ញានៃការរបេះសុកពីស្បូន។ HAW Ch8 Page 238-1.png
HAW Ch8 Page 238-2.png ឈឺចាប់ខ្លាំងក្នុង ៣ខែដំបូង ដោយមានឬគ្មានធ្លាក់ឈាម។ នេះអាចបណ្តាលមកពីគភ៌លូតលាស់នៅក្រៅស្បូន។ វាអាចសម្លាប់ស្ត្រីបាន។
សញ្ញានៃការឆ្លងរោគ (គ្រុនក្តៅ ញាក់ ក្លិនអាក្រក់ពីទ្វារមាស)។ ការបង្ករោគនៅក្នុងស្បូន មានគ្រោះថ្នាក់ខ្លាំងណាស់។ ត្រូវតែព្យាបាលវា ព្រោះស្ត្រីអាចនឹងស្លាប់។

ហើមមុខនិងដៃ ឈឺក្បាលខ្លាំង ឬវិលមុខ។ បញ្ហាទាំងនេះ រួមជាមួយសម្ពាធឈាមខ្ពស់ គឺជាសញ្ញានៃបម្រុងក្រឡាភ្លើង។ បម្រុងក្រឡាភ្លើងអាចសម្លាប់ស្ត្រីបាន។
HAW Ch8 Page 238-3.png
HAW Ch8 Page 238-4.png ការប្រកាច់ (ក្រឡាភ្លើង)។ ស្ត្រីមានផ្ទៃពោះដែលប្រកាច់ ឬដែលសន្លប់ ត្រូវការជំនួយវេជ្ជសាស្ត្រជាបន្ទាន់ដើម្បីជួយសង្គ្រោះជីវិត។
HAW Ch8 Page 238-5.png
នៅរដ្ឋអូសាកា នៃប្រទេសម៉ិកស៊ីកូ មនុស្សគ្រប់គ្នាស្តាប់វិទ្យុ ដូច្នេះក្រុមការងារមាតុភាពគ្មានគ្រោះថ្នាក់បានបង្កើតជាល្ខោនភាគខ្លី។ ក្នុងភាគនីមួយៗ និយាយអំពីសញ្ញាគ្រោះថ្នាក់ផ្សេងៗគ្នា ហើយគ្រប់ពេល ក្រុមគ្រួសារឬអ្នកជិតខាងតែងតែនាំស្ត្រីទៅមន្ទីរពេទ្យដើម្បីសង្គ្រោះជីវិត។ ល្ខោនវិទ្យុបញ្ចប់ទៅដោយការផ្តល់ដំបូន្មានអំពីរបៀបទទួលបានផ្ទៃពោះប្រកបដោយសុខភាព។

សញ្ញាគ្រោះថ្នាក់អំឡុងពេលឈឺពោះសម្រាល និងពេលសម្រាល

ស្ត្រីដែលមានសញ្ញាគ្រោះថ្នាក់ក្នុងពេលឈឺពោះសម្រាល ត្រូវការបញ្ជូនទៅមន្ទីរពេទ្យក្នុងរយៈពេលក្រោម ២ម៉ោង បើមិនដូច្នេះទេម្តាយឬទារកអាចនឹងស្លាប់។ សញ្ញាគ្រោះថ្នាក់មួយចំនួនមានដូចជា ៖

HAW Ch8 Page 239-1.png
ការធ្លាក់ឈាមធ្ងន់ធ្ងរ។ ការធ្លាក់ឈាមខ្លាំងភ្លាមៗ ឬការហូរឈាមតិចៗជាប់ជាបន្ត មានគ្រោះថ្នាក់ខ្លាំងណាស់។ សមាជិកគ្រួសារ២នាក់ គួរទៅមន្ទីរពេទ្យជាមួយស្ត្រី ក្នុងករណីត្រូវការបញ្ចូលឈាម។
ឈឺចាប់ខ្លាំងជាប់ជានិច្ចនៅក្នុងពោះ ខុសពីការកន្ត្រាក់ស្បូនពេលឈឺពោះ។ នេះអាចមានន័យថា សុកកំពុងរបេះពីស្បូន ដែលអាចសម្លាប់ម្តាយឬទារក។
ឈឺក្បាលធ្ងន់ និងប្រកាច់។ នេះជាសញ្ញានៃក្រឡាភ្លើង។ ស្ត្រីត្រូវការជំនួយវេជ្ជសាស្ត្រជាបន្ទាន់។

ឈឺពោះសម្រាលរយៈពេលយូរ។ ការឈឺពោះសម្រាលខ្លាំង យូរជាង១ថ្ងៃ ឬ១យប់(១២ម៉ោង) ឬការប្រឹងបញ្ចេញយូរជាង ២ម៉ោង ហើយនៅតែគ្មានសញ្ញាថាទារកនឹងកើត គឺជាសញ្ញានៃការឈឺពោះសម្រាលអូសបន្លាយ ដែលអាចសម្លាប់ទាំងម្តាយនិងទារក។
HAW Ch8 Page 239-2.png
HAW Ch8 Page 239-3.png
ដៃឬជើងទារកចេញមកមុន។ នេះមានន័យថាទារកកំពុងស្ថិតក្នុងទីតាំងខុស។
បែកទឹកភ្លោះ ប៉ុន្តែមិនទាន់ចាប់ផ្តើមឈឺពោះ។ ដើម្បីបង្ការការបង្ករោគ ការសម្រាលគួរកើតឡើងក្នុងអំឡុង២៤ម៉ោង បន្ទាប់ពីបែកទឹកភ្លោះ។ ត្រូវស្វែងរកជំនួយវេជ្ជសាស្ត្រប្រសិនបើស្ត្រីបែកទឹកភ្លោះយូរជាង១២ម៉ោង ហើយមិនឈឺពោះ។ HAW Ch8 Page 239-4.png
ទឹកភ្លោះពណ៌បៃតង ឬពណ៌ត្នោត។ មានន័យថាទារកបញ្ចេញលាមកនៅក្នុងស្បូន។ ទារកប្រហែលជាមានពិបាកដកដង្ហើម ឬឆ្លងរោគព្រោះលាមកចូលទៅក្នុងមាត់។

សញ្ញាគ្រោះថ្នាក់ក្រោយពេលសម្រាលកូន

សញ្ញាគ្រោះថ្នាក់អាចបង្ហាញឡើងគ្រប់ពេល ក្នុងអំឡុង២សប្តាហ៍ដំបូងក្រោយសម្រាល។ វាមានដូចជា៖

ធ្លាក់ឈាមធ្ងន់ធ្ងរ ឬហូរឈាមជាប់ជានិច្ច។ វាអាចបណ្តាលមកពីការរហែកនៅក្នុងទ្វារមាសឬស្បួន ប៉ុន្តែមូលហេតុញឹកញាប់បំផុតនៃការធ្លាក់ឈាមធ្ងន់ធ្ងរក្រោយសម្រាល គឺដោយសារសំណល់សុក។ វាកើតឡើងនៅពេលដែលសុក ឬសូម្បីតែកំទេចតូចមួយនៃសុក នៅសេសសល់ក្នុងស្បូន។

សញ្ញានៃការបង្ករោគ (គ្រុនក្តៅ ញាក់ ក្លិនអាក្រក់ពីទ្វារមាស)។ ការបង្ករោគក្នុងស្បូន គឺគ្រោះថ្នាក់ខ្លាំងណាស់។ ត្រូវតែព្យាបាលវា បើមិនដូច្នេះទេ ស្ត្រីអាចនឹងលែងមានកូនបន្ទាប់ទៀត ឬគាត់អាចនឹងស្លាប់។

វិលមុខ ខ្សោយ ចង្អោរ សន្លប់។ ជាប្រការធម្មតា គឺស្ត្រីតែងតែអស់កម្លាំងខ្លាំងបន្ទាប់ពីសម្រាលរួច ប៉ុន្តែបើគាត់វិលមុខឬឈឺ នោះគាត់ប្រហែលជាមានហូរឈាមនៅខាងក្នុង។

ឈឺក្បាលធ្ងន់ធ្ងរ និងប្រកាច់ (ក្រឡាភ្លើង) ក៏អាចកើតឡើងផងដែរក្រោយពេលសម្រាលកូនរួច។ ត្រូវរកជំនួយវេជ្ជសាស្ត្រជាបន្ទាន់។

a midwife and 2 other women speaking while a man holds a pregnant woman in his arms.
ខ្ញុំមិនអាចបញ្ឈប់ការធ្លាក់ឈាមបានទេ។ យើងត្រូវទៅមន្ទីរពេទ្យ។
ខ្ញុំទៅដាស់ប្អូនប្រុសខ្ញុំសិន ឲ្យគាត់ជួយបើកបរ។
ម៉ែមើលកូនឲ្យ
ប្រញាប់ឡើង!

សកម្មភាព ល្បែងទស្សន៍ទាយដោយប្រើការសម្តែងខ្លី៖ វាជាភាពអាសន្ន!

ល្បែងនេះជាមធ្យោបាយដ៏សប្បាយដើម្បីឲ្យក្រុមរៀនសូត្រពីសញ្ញាគ្រោះថ្នាក់សម្រាប់ភាពអាសន្នក្នុងអំឡុងពេលមានផ្ទៃពោះ ពេលសម្រាល និង២សប្តាហ៍ក្រោយសម្រាល។

ដើម្បីរៀបចំ៖
ផ្តល់សញ្ញាគ្រោះថ្នាក់សញ្ញាគ្រោះថ្នាក់ រួចប្រាប់ពួកគេឲ្យត្រៀមរៀបចំការសម្តែងខ្លី ដើម្បីបង្ហាញពីសញ្ញាគ្រោះថ្នាក់នោះ។ ពន្យល់ថា អ្នកដៃក្នុងក្រុមត្រូវសង្កេតមើលការសម្តែង រួចទាយថាតើសញ្ញាគ្រោះថ្នាក់នោះជាអ្វី។ លើកទឹកចិត្តឲ្យពួកគេប្រើប្រាស់សម្ភារតុបតែងតួ (ដូចជា ស្រោមដៃញាត់សំឡី ដើម្បីតំណាងឲ្យដៃហើម, គូសហ្វឺតពណ៌ក្រហម ដើម្បីតំណាងឲ្យឈាម, ឬក្រណាត់មួយដុំ ដើម្បីតំណាងឲ្យទារកទើបកើត)។ ពួកគេអាចអញ្ជើញអ្នកដទៃឲ្យរួមសម្តែងជាមួយខ្លួន។

ដើម្បីលេង៖
មនុស្សម្នាក់ៗធ្វើការសម្តែងខ្លី រីឯអ្នកដទៃក្នុងក្រុម ជាអ្នកសង្កេតមើល។ នៅពេលការសម្តែងបានបញ្ចប់ ចូរសួរអ្នកដទៃក្នុងក្រុម ឲ្យទាយថាតើសញ្ញាគ្រោះថ្នាក់អ្វីដែលត្រូវបានបង្ហាញក្នុងការសម្តែង។ ប្រសិនបើក្រុមត្រូវការព័ត៌មានបន្ថែម ពួកគេអាចសួរសំណួរ ហើយអ្នកសម្តែងអាចឆ្លើយថា “បាទ/ចា៎” ឬ “ទេ។ នៅពេលដែលក្រុមបានទាយត្រូវ ឲ្យគ្រប់គ្នាទះដៃសរសើរ ហើយអរគុណអ្នកសម្តែង។

បន្តការលេងរហូតគ្រប់គ្នាបានសម្តែង។

a man holding a stuffed glove, as described above, while 2 people in a group ask him questions.
តើមុខរបស់អ្នកហើមដែរទេ?
តើវាជាបម្រុងក្រឡាភ្លើងត្រូវទេ?


ទំព័រ​នេះ​ត្រូវ​បាន​​ធ្វើ​​បច្ចុប្បន្នភាព៖ ២៧ មិថុនា ២០១៨