Hesperian Health Guides

ជំពូក ១០ ៖ ការបង្កើតចលនាសុខភាពស្ត្រី

វិគី ព័ត៌មាន សុខភាព > សកម្មភាពដើម្បីសុខភាពរបស់ស្ត្រី > ជំពូក ១០ ៖ ការបង្កើតចលនាសុខភាពស្ត្រី

នៅក្នុងជំពូកនេះ ៖

HAW Ch10 Page 275-1.png

ការរៀបចំដើម្បីទទួលបាននូវការថែទាំសុខភាពដែលសមស្របនិងទុកចិត្តបាន ចាប់ផ្តើមឡើងនៅពេលដែលស្ត្រីចូលរួមគ្នាកំណត់នូវការផ្លាស់ប្តូរដែលពួកគេត្រូវការនៅក្នុងសហគមន៍ និងនៅក្នុងសេវាសុខភាពរបស់ពួកគេ។ នៅក្នុងដំណើរការតស៊ូដើម្បីសម្រេចបាននូវការផ្លាស់ប្តូរទាំងនេះ ស្ត្រីរៀនស្គាល់គ្នាទៅវិញទៅមក និងកាន់តែរឹងមាំនៅពេលដែលពួកគេចែករំលែកគំនិតយោបល់ និងសមត្ថភាពរបស់ខ្លួន។ ពួកគេរៀនពីរបៀបស្វែងរកសម្ពន្ធមិត្តដែលមានឆន្ទៈក្នុងការគាំទ្រគោលដៅរបស់ខ្លួន និងជួយជាពេលវេលា ធនធាន និងជំនាញដែលស្ត្រីអាចនឹងខ្វះខាត។ តាមរយៈការរៀបចំផែនការ ការអនុវត្ត និងការវាយតម្លៃការតស៊ូរបស់ពួកគេ ស្ត្រីទទួលបានបទពិសោធន៍ក្នុងការរៀបចំយុទ្ធសាស្ត្រដើម្បីសម្រេចនូវគោលដៅរយៈពេលខ្លី និងរយៈពេលវែង។ ហើយស្ត្រីដែលពីមុនមក មិនធ្លាប់បានចូលរួមក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្តសហគមន៍ ជារឿយៗបានក្លាយជាអ្នកដឹកនាំ។

នៅពេលខ្លះ អ្នករៀបចំគឺជាអ្នកជិតខាង ឬជាសមាជិកនៃក្រុមក្នុងសហគមន៍មួយ។ បុគ្គលិកសុខាភិបាលដែលមានសមានចិត្ត ក៏អាចផ្តួចផ្តើមឲ្យមានការផ្លាស់ប្តូរ និងអញ្ជើញអ្នករៀបចំសហគមន៍ឲ្យចូលរួមផងដែរ។ នៅពេលខ្លះ អាជ្ញាធរមូលដ្ឋាននឹងគាំទ្រសំណើរបស់សហគមន៍ និងពេលខ្លះទៀតក៏មានជម្លោះផងដែរ។ ការយកចិត្តទុកដាក់ អាចនឹងផ្តោតទៅលើការផ្លាស់ប្តូរលក្ខខណ្ឌ ឬទំនៀមទម្លាប់ក្នុងស្រុក ឬក៏អាចផ្តោតលើការជំទាស់នឹងច្បាប់ ឬគោលនយោបាយរបស់រដ្ឋាភិបាលផងដែរ។ មិនថាមានគោលដៅជាអ្វីនោះទេ នៅពេលដែលស្ត្រីធ្វើការជាមួយគ្នាដើម្បីទទួលបានសេវាសុខភាពល្អប្រសើរនៅក្នុងសហគមន៍ នោះពួកគេជួយបង្កើតឲ្យមានចលនាដើម្បីសុខភាពស្ត្រី ។


ទំព័រ​នេះ​ត្រូវ​បាន​​ធ្វើ​​បច្ចុប្បន្នភាព៖ ០៥ មករា ២០២៤