Hesperian Health Guides

ថ្នាំពេទ្យសម្រាប់ជំងឺព្រូន

ខ្លឹមសារ​ត្រ​ង់ក​នែ្ល​ង​នេះ​គឺ​បាន​ពី ជំពូកជឿនលឿននៃសៀវភៅទី ទីណាគ្មានវេជ្ បណ្ឌិត

ការថែទាំសម្រាប់កុមារ ៖ ថ្នាំពេទ្យ

ថ្នាំពេទ្យតែឯង គឺមិនគ្រប់គ្រាន់ក្នុងការកម្ចាត់ការបង្ករោគដោយព្រូន បានយូរអង្វែងទេ។ អនាម័យផ្ទាល់ខ្លួន និងអនាម័យសាធារណៈ ក៏ជាការចាំបាច់ផងដែរ។ ការបង្ករោគដោយព្រូន អាចរាលដាលយ៉ាងងាយក្នុងចំណោមសមាជិកគ្រួសារ ដូច្នេះនៅពេលមនុស្សម្នាក់មានជំងឺព្រូន ជាការល្អគួរព្យាបាលក្រុមគ្រួសារទាំងមូលតែម្តង។

Mebendazole


Mebendazole មានប្រសិទ្ធភាពប្រឆាំងនឹងព្រូនទំពក់ ព្រូនរំពាត់សេះ ព្រូនមូល និងអៀន។ វាអាចមានប្រសិទ្ធភាពខ្លះប្រឆាំងនឹងព្រូន ព្រូន trichinosis ប៉ុន្តែមិនមែនជាថ្នាំល្អបំផុតនោះទេ។ ថ្វីបើផលរំខានមិនសូវជាមានញឹកញាប់ក៏ដោយ ក៏អាចមានការឈឺចាប់ក្នុងពោះវៀនខ្លះ ឬរាក បើអ្នកជំងឺមានព្រូនយ៉ាងច្រើន។

សំខាន់NBgrnimportant.png

ជៀសវាងប្រើប្រាស់ថ្នាំ mebendazole ក្នុងអំឡុងពេល ៣ខែដំបូងនៃផ្ទៃពោះ គឺក្នុងពេលដែលវាអាចបង្ក គ្រោះថ្នាក់ដល់ទារកដែលកំពុងលូតលាស់។ កុំផ្តល់ឲ្យកុមារអាយុតិចជាង ១ឆ្នាំ។

វិធីប្រើប្រាស់NBgrnpill.png
សម្រាប់អៀន
អាយុ ១ឆ្នាំដល់ពេញវ័យ ៖ ផ្តល់ចំនួន ១០០ mg, មួយដងតាមមាត់។ ផ្តល់ឡើងវិញនៅ ២សប្តាហ៍ក្រោយ បើចាំបាច់។
សម្រាប់ព្រូនមូល (ascaris), ព្រូនរំពាត់សេះ (trichuris) និងព្រូនទំពក់
អាយុ ១ឆ្នាំ ដល់ពេញវ័យ ៖ ផ្តល់ចំនួន ១០០ mg, មួយថ្ងៃ ២ដង រយៈពេល ៣ថ្ងៃ (សរុប ៦គ្រាប់)។
ផ្តល់គ្រាប់ ៥០០ mg មួយគ្រាប់, តែមួយដងប៉ុណ្ណោះ។
ដើម្បីបង្ការព្រូនមូល ក្នុងតំបន់ដែលសម្បូរព្រូននេះ
អាយុ ១ឆ្នាំ ដល់ពេញវ័យ ៖ ផ្តល់ចំនួន ៥០០ mg, រៀងរាល់ ៤ ទៅ ៦ខែ។
សម្រាប់ព្រូនរំពាត់សេះ (ព្រូន trichinosis)
អាយុ ១ឆ្នាំ ដល់ពេញវ័យ ៖ ផ្តល់ចំនួន ២០០ ទៅ ៤០០ mg, មួយថ្ងៃ ៣ដង។ បន្ទាប់មកផ្តល់ចំនួន ៤០០ ទៅ ៥០០ mg, មួយថ្ងៃ ៣ដង រយៈពេល ១០ថ្ងៃទៀត។ ប្រសិនបើមានការឈឺចាប់ ឬបញ្ហាគំហើញ សូមផ្តល់ថ្នាំស្តេរ៉ូអ៊ីតផងដែរ ដូចជា prednisolone ចំនួន ៤០ ទៅ ៦០ mg មួយថ្ងៃម្តង រយៈពេល ១០ ទៅ ១៥ថ្ងៃ។

Albendazole


ថ្នាំ albendazole ស្រដៀងគ្នានឹងថ្នាំ mebendazole ដែរ ប៉ុន្តែជាទូទៅវាមានតម្លៃខ្ពស់ជាង។ វាមាន ប្រសិទ្ធភាពប្រឆាំងនឹងព្រូនទំពក់, ព្រូនរំពាត់សេះ, ព្រូនមូល, អៀន, និងព្រូន trichinosis។ ផលរំខានគឺជាការកម្រ។

សំខាន់NBgrnimportant.png

ជៀសវាងផ្តល់ថ្នាំ albendazole ក្នុងអំឡុង ៣ខែដំបូងនៃផ្ទៃពោះ ក្នុងពេលដែលវាអាចបង្កគ្រោះថ្នាក់ដល់ទារកដែលកំពុងលូតលាស់។ កុំផ្តល់ឲ្យកុមារអាយុតិចជាង ១ឆ្នាំ។

វិធីប្រើប្រាស់NBgrnpill.png
សម្រាប់ព្រូនមូល (ascaris), ព្រូនរំពាត់សេះ (trichuris), និងព្រូនទំពក់
អាយុ ១ ទៅ ២ឆ្នាំ ៖ផ្តល់ចំនួន ២០០ mg, មួយដង។
អាយុលើស ២ឆ្នាំ ៖ ផ្តល់ចំនួន ៤០០ mg, មួយដង។ ផ្តល់ឡើងវិញនៅ ២សប្តាហ៍ក្រោយ បើចាំបាច់។

សម្រាប់ព្រូន trichinosis
ផ្តល់ចំនួន ៤០០ mg, មួយថ្ងៃ ២ដង រយៈពេល ៨ ទៅ ១៤ថ្ងៃ។ ប្រសិនបើមានការឈឺចាប់ ឬបញ្ហាគំហើញ សូមផ្តល់ថ្នាំស្តេរ៉ូអ៊ីតផងដែរ ដូចជា prednisolone ចំនួន ៤០ ទៅ ៦០ mg ម្តងក្នុងមួយថ្ងៃ រយៈពេល ១០ ទៅ ១៥ថ្ងៃ។

Pyrantel pamoate, pyrantel embonate


ថ្នាំ Pyrantel មានប្រសិទ្ធភាពសម្រាប់អៀន, ព្រូនទំពក់, និងព្រូនមូល (Ascaris), ប៉ុន្តែវាប្រហែលជាមានតម្លៃខ្ពស់។ ជួនកាលវាបណ្តាលឱ្យក្អួត វិលមុខ ឬឈឺក្បាល។ កុំផ្តល់ឲ្យនរណាដែលកំពុងប្រើថ្នាំ piperazine (ថ្នាំប្រឆាំងព្រូនមួយទៀត) ផងដែរ។

វិធីប្រើប្រាស់NBgrnpill.png
សម្រាប់ព្រូនទំពក់ និងព្រូនមូល ៖ ផ្តល់តែមួយដូសប៉ុណ្ណោះ។
សម្រាប់អៀន ៖ ផ្តល់មួយដូស, រង់ចាំ ២សប្តាហ៍, បន្ទាប់មកផ្តល់មួយដូសទៀត។
ផ្តល់ចំនួន ១០ mg ក្នុងមួយគីឡូក្រាម។ បើអ្នកមិនអាចថ្លឹងកុមារទេ ចូរកំណត់ដូសទៅតាមអាយុ ៖
អាយុក្រោម ២ឆ្នាំ ៖ ផ្តល់ចំនួន ៦២ mg (¼ នៃគ្រាប់ ២៥០ mg)។
អាយុ ២ ទៅ ៥ឆ្នាំ ៖ ផ្តល់ចំនួន ១២៥ mg (½ នៃគ្រាប់ ២៥០ mg)។
អាយុ ៦ ទៅ ៩ឆ្នាំ ៖ ផ្តល់ចំនួន ២៥០ mg (គ្រាប់ ២៥០ mg ១គ្រាប់)។
អាយុ ១០ ទៅ ១៤ឆ្នាំ ៖ ផ្តល់ចំនួន ៥០០ mg (គ្រាប់ ២៥០ mg ២គ្រាប់)។
អាយុលើស ១៤ឆ្នាំ ៖ ផ្តល់ចំនួន ៧៥០ mg (គ្រាប់ ២៥០ mg ៣គ្រាប់)។

សម្រាប់តេនញ៉ា

តេនញ៉ាមានច្រើនប្រភេទ។ ថ្នាំ praziquantel ឬ niclosamide សុទ្ធតែមានប្រសិទ្ធភាពចំពោះតេនញ៉ាគ្រប់ប្រភេទ។ បើការបង្ករោគដោយតេនញ៉ា កើតឡើងនៅក្នុងខួរក្បាល ឬបណ្តាលឲ្យប្រកាច់ នោះគាត់ត្រូវការថ្នាំ albendazole និងថ្នាំប្រឆាំងការប្រកាច់ជំនួសវិញ, ហើយគួរស្វែងរកជំនួយ។

Praziquantel


ឥទ្ធិពលថ្នំាធ្វើទុកGreen-effects-nwtnd.png

ថ្នាំ Praziquantel អាចបណ្តាលឱ្យអស់កម្លាំង វិលមុខ ឈឺក្បាល បាត់បង់ចំណង់អាហារ និងចង្អោរ ប៉ុន្តែផលរំខានទាំងនេះគឺកម្រណាស់ចំពោះកម្រិតដូសទាបដែលប្រើសម្រាប់ព្យាបាលតេនញ៉ា។

វិធីប្រើប្រាស់NBgrnpill.png
សម្រាប់តេនញ៉ាស្ទើរគ្រប់ប្រភេទ រួមទាំងតេនញ៉ាសាច់ជ្រូកនិងសាច់គោ
ប្រើចំនួន ៥ ទៅ ១០ mg ក្នុងមួយគីឡូក្រាម, តែមួយដងប៉ុណ្ណោះ។ ឬកំណត់ដូសទៅតាមអាយុ ៖
អាយុ ៤ឆ្នាំទៅ ៧ឆ្នាំ ៖ ផ្តល់ចំនួន ១៥០ mg (¼ គ្រាប់), តែមួយដងប៉ុណ្ណោះ។
អាយុ ៨ទៅ ១២ឆ្នាំ ៖ ផ្តល់ចំនួន ៣០០ mg, តែមួយដងប៉ុណ្ណោះ។
អាយុលើស ១២ឆ្នាំ ៖ ផ្តល់ចំនួន ៦០០ mg, តែមួយដងប៉ុណ្ណោះ។


សម្រាប់តេនញ៉ា dwarf (H. nana)
ប្រើចំនួន ២៥ mg ក្នុងមួយគីឡូក្រាម ក្នុងមួយដូស។ បន្ទាប់មកប្រើឡើងវិញនៅ ១០ថ្ងៃក្រោយ។ ឬកំណត់ដូសទៅតាមអាយុ ៖
អាយុ ៤ ឆ្នាំទៅ ៧ឆ្នាំ ៖ ផ្តល់ចំនួន ៣០០ ទៅ ៦០០ mg (½ ទៅ ១គ្រាប់) ក្នុងមួយដូស។
អាយុ ៨ ទៅ ១២ឆ្នាំ ៖ ផ្តល់ចំនួន ៦០០ ទៅ ១២០០ mg ក្នុងមួយដូស។
អាយុលើស ១២ឆ្នាំ ៖ផ្តល់ចំនួន ១៥០០ mg ក្នុងមួយដូស។

Niclosamide


ថ្នាំ niclosamide មានប្រសិទ្ធភាពប្រឆាំងនឹងតេនញ៉ានៅក្នុងពោះវៀន ប៉ុន្តែមិនមែនប្រឆាំងនឹងគីសនៅក្រៅពោះវៀនទេ។

វិធីប្រើប្រាស់NBgrnpill.png

លេបថ្នាំ niclosamide បន្ទាប់ពីអាហារពេលព្រឹកតិចតួច។ ត្រូវទំពារគ្រាប់ថ្នាំឲ្យម៉ត់ល្អ ទើបលេប។ ដូសថ្នាំអាចមានភាពខុសគ្នាអាស្រ័យលើប្រភេទនៃតេនញ៉ា ដូច្នះអាជ្ញាធរសុខាភិបាលក្នុងស្រុករបស់អ្នក អាចមានអនុសាសន៍ល្អ។ បើគ្មានទេ ចូរប្រើដូសខាងក្រោម។

ទំពារឲ្យម៉ត់ល្អ រួចលេបនូវដូសដូចខាងក្រោម។ ប្រសិនបើកុមារតូចមិនទាន់អាចទំពាបាន ចូរកិនគ្រាប់ថ្នាំ រួចលាយជាមួយទឹកដោះឬអាហារបន្តិច។
អាយុក្រោម ២ឆ្នាំ ៖ ផ្តល់ចំនួន ៥០០ mg, តែមួយដងប៉ុណ្ណោះ។
អាយុ ២ ទៅ ៦ឆ្នាំ ៖ ផ្តល់ចំនួន ១ gram (១០០០ mg), តែមួយដងប៉ុណ្ណោះ។
អាយុលើស ៦ឆ្នាំ ៖ ផ្តល់ចំនួន ២ grams, តែមួយដងប៉ុណ្ណោះ។


ទំព័រ​នេះ​ត្រូវ​បាន​​ធ្វើ​​បច្ចុប្បន្នភាព៖ ០៥ មករា ២០២៤