Hesperian Health Guides

ថ្នាំសម្រាប់ការប្រកាច់

ខ្លឹមសារ​ត្រ​ង់ក​នែ្ល​ង​នេះ​គឺ​បាន​ពី ជំពូកជឿនលឿននៃសៀវភៅទី ទីណាគ្មានវេជ្ បណ្ឌិត

ការថែទាំសម្រាប់កុមារ ៖ ថ្នាំពេទ្យ

Diazepam


ថ្នាំ diazepam អាចត្រូវបានប្រើសម្រាប់បន្ធូរសាច់ដុំ និងបន្ថយភាពឈឺចាប់។ វាក៏អាចត្រូវបានប្រើដើម្បីបញ្ឈប់ការប្រកាច់តែមួយលើកផងដែរ។ សម្រាប់អ្នកដែលមានការប្រកាច់ជាបន្តបន្ទាប់ (ជំងឺឆ្កួតជ្រូក), ចូរប្រើថ្នាំផ្សេង គឺថ្នាំដែលអាចលេបបានរៀងរាល់ថ្ងៃ។

ឥទ្ធិពលថ្នំាធ្វើទុកGreen-effects-nwtnd.png

ងងុយដេក។

សំខាន់NBgrnimportant.png
  • ការលេបថ្នាំ diazepam ច្រើនពេក អាចធ្វើឲ្យដកដង្ហើមយឺត ឬឈប់ដកដង្ហើម។ មិនត្រូវផ្តល់លើសដូសដែលបានណែនាំ និងមិនត្រូវផ្តល់ច្រើនជាង ២ដូសឡើយ។
  • Diazepam ជាថ្នាំដែលធ្វើឲ្យធ្លាប់(ញៀន)។ ចៀសវាងប្រើប្រាស់យូរអង្វែង ឬប្រើប្រាស់ញឹកញាប់។
  • មិនត្រូវផ្តល់ឲ្យក្នុងអំឡុងពេលមានផ្ទៃពោះ ឬបំបៅដោះកូនឡើយ លុះត្រាតែស្ត្រីមានការប្រកាច់ប៉ុណ្ណោះ (ឧទាហរណ៍ ដោយសារជំងឺក្រឡាភ្លើង)។
  • មិនត្រូវចាក់ថ្នាំ diazepam ទេ លុះត្រាតែអ្នកមានបទពិសោធន៍ ឬបានឆ្លងកាត់ការបណ្តុះបណ្តាលប៉ុណ្ណោះ។ ការចាក់ថ្នាំនេះដោយសុវត្ថិភាព គឺជារឿងលំបាកណាស់។ ផ្ទុយពីនេះ ក្នុងពេលប្រកាច់អ្នកអាចបាញ់បញ្ចូលតាមរន្ធគូថបាន។

វិធីប្រើប្រាស់

ដើម្បីបន្ធូរសាច់ដុំ និងបន្ថយភាពឈឺចាប់
ផ្តល់ថ្នាំគ្រាប់ diazepam តាមមាត់ រយៈពេល ៤៥នាទីមុននឹងចាប់ផ្តើមទម្រង់ការឈឺចាប់ ដូចជាការរុញក្លនលូន ឬការតឆ្អឹង។ ផ្តល់ចំនួន ០,២ ទៅ ០,៣ mg ក្នុងមួយគីឡូក្រាម. បើអ្នកមិនអាចថ្លឹងកុមារទេ ចូរកំណត់ដូសទៅតាមអាយុ ៖

អាយុក្រោម ៥ឆ្នាំ ៖ ផ្តល់ចំនួន ១ mg
អាយុលើ ៥ឆ្នាំ ៖ ផ្តល់ចំនួន ២ mg


សម្រាប់ការប្រកាច់
ប្រើថ្នាំទឹកសម្រាប់ចាក់, ឬកិនថ្នាំគ្រាប់ ១គ្រាប់ លាយជាមួយទឹក។ ដកម្ជុលចេញពីសឺរ៉ាំង, បន្ទាប់មកបូមទឹកថ្នាំ, រួចបាញ់បញ្ចូលតាមរន្ធគូថ។ ឬមួយប្រើចាហ៊ួយ diazepam ដែលធ្វើឡើងសម្រាប់ប្រើតាមរន្ធគូថ។ ដាក់អ្នកជំងឺឲ្យដេកផ្អៀង រួចប្រើសឺរ៉ាំងដែលគ្មានម្ជុល បាញ់បញ្ចូលថ្នាំឲ្យជ្រៅទៅក្នុងរន្ធគូថរបស់គាត់។ បន្ទាប់មកច្របាច់កំប៉េះគូថផ្អឹបគ្នារយៈពេល១០នាទីដើម្បីកុំឲ្យហៀរថ្នាំចេញក្រៅ។
អាយុក្រោម ៧ឆ្នាំ ៖ ផ្តល់ចំនួន ០,២ mg ក្នុងមួយគីឡូក្រាម, ចំនួនមួយដង។
អាយុ ៧ ទៅ ១២ឆ្នាំ ៖ ផ្តល់ចំនួន ៣ ទៅ ៥ mg, ចំនួនមួយដង។
អាយុលើស ១២ឆ្នាំ ៖ ផ្តល់ចំនួន ៥ ទៅ ១០ mg, ចំនួនមួយដង។

បើការប្រកាច់មិនត្រូវបានគ្រប់គ្រងក្រោយពេលផ្តល់ថ្នាំ ១៥នាទីរួច ចូរផ្តល់ដូសនោះឡើងវិញ។ មិនត្រូវផ្តល់ដូសឡើងវិញលើសពីម្តងឡើយ។


ទំព័រ​នេះ​ត្រូវ​បាន​​ធ្វើ​​បច្ចុប្បន្នភាព៖ ០៥ មករា ២០២៤