Hesperian Health Guides
វីតាមីននិងរ៉ែបន្ថែម
មាតិកា
វីតាមីនអា, retinol
វីតាមីនអា បង្ការជំងឺខ្វាក់មាន់ និងភាពស្ងួតក្រពេញទឹកភ្នែក។
ដើម្បីទទួលបានវីតាមីនអាគ្រប់គ្រាន់ គាត់ត្រូវបរិភោគបន្លែនិងផ្លែឈើពណ៌លឿង បន្លែស្លឹកបៃតងចាស់ និងអាហារដូចជាស៊ុត ត្រី និងថ្លើម។ ក្នុងតំបន់ដែលមានករណីជំងឺខ្វាក់មាន់ និងភាពស្ងួតក្រពេញទឹកភ្នែកញឹកញាប់ ហើយមិនអាចរកអាហារទាំងនេះបានគ្រប់ពេលនោះទេ ចូរផ្តល់វីតាមីនអាដល់កុមារ រៀងរាល់ ៦ខែ។
មិនត្រូវប្រើលើសចំនួនដែលបានណែនាំនោះទេ។ វីតាមីនអាច្រើនពេកពីថ្នាំបំពង់ ថ្នាំគ្រាប់ ឬប្រេង អាចមានគ្រោះថ្នាក់។ មិនត្រូវផ្តល់ដូសធម្មតារបស់មនុស្សពេញវ័យ ២០០,០០០ U ឲ្យទៅក្មេងស្រីឬស្រ្តីដែលអាចនឹងមានផ្ទៃពោះនោះទេ ឬស្ត្រីទើបមានផ្ទៃពោះក្នុង៣ខែដំបូង ពីព្រោះវាអាចបង្កគ្រោះថ្នាក់ដល់គភ៌ដែលកំពុងលូតលាស់។ សម្រាប់ស្ត្រីមានផ្ទៃពោះ វីតាមីនអាត្រូវបានផ្តល់ជាដូសតូចៗច្រើនដង ជំនួសឲ្យដូសធំតែមួយដង។
ទំពារថ្នាំគ្រាប់ឬថ្នាំបំពង់។ ប៉ុន្តែសម្រាប់កុមារតូច ចូរកិនថ្នាំគ្រាប់រួចលាយជាមួយទឹកដោះម្តាយបន្តិច។ ឬកាត់ថ្នាំបំពង់ រួចច្របាច់ទឹកវាចូលក្នុងមាត់របស់កុមារ។
ដើម្បីបង្ការកង្វះវីតាមីនអាលើកុមារ
ជាផ្នែកមួយនៃកម្មវិធីបង្ការ៖
អាយុ ៦ខែទៅ ១ឆ្នាំ៖ ផ្តល់ចំនួន ១០០,០០០ U តាមមាត់ មួយដង។អាយុលើស ១ឆ្នាំ៖ ផ្តល់ចំនួន ២០០,០០០ U តាមមាត់ មួយដង។ ផ្តល់ឡើងវិញរៀងរាល់ ៦ខែ។
ដើម្បីព្យាបាលជំងឺខ្វាក់មាន់
បើនរណាម្នាក់កំពុងមានការពិបាកក្នុងការសំឡឹងមើលរួចទៅហើយ ឬមានសញ្ញាដទៃនៃជំងឺខ្វាក់មាន់ ត្រូវផ្តល់ចំនួន ៣ដូស។ ដូសទី១ត្រូវផ្តល់ភ្លាមៗ, ដូសទី២ ត្រូវផ្តល់មួយថ្ងៃបន្ទាប់ ហើយដូសទី៣ ត្រូវផ្តល់យ៉ាងតិចនៅ ២សប្តាហ៍បន្ទាប់។
ចំពោះដូសនីមួយៗទាំង៣៖
អាយុក្រោម ៦ខែ៖ ផ្តល់ចំនួន ៥០,០០០ U តាមមាត់ក្នុងដូសនីមួយៗ។អាយុ ៦ខែទៅ ១ឆ្នាំ៖ ផ្តល់ចំនួន ១០០,០០០ U តាមមាត់ក្នុងដូសនីមួយៗ។
សម្រាប់កុមារដែលមានជំងឺកញ្ជ្រឹល
វីតាមីនអា អាចជួយបង្ការជំងឺរលាកសួត និងពិការភ្នែក ដែលជាផលវិបាកញឹកញាប់២យ៉ាងនៃជំងឺកញ្ជ្រឹល។
អាយុក្រោម ៦ខែ៖ ផ្តល់ចំនួន ៥០,០០០ U តាមមាត់ មួយថ្ងៃម្តង រយៈពេល ២ថ្ងៃ។អាយុលើស ១ឆ្នាំ៖ ផ្តល់ចំនួន ២០០,០០០ U តាមមាត់ មួយថ្ងៃម្តង រយៈពេល ២ថ្ងៃ។
បើកុមារបានទទួលវីតាមីនអាមួយដូសរួចហើយក្នុងអំឡុង ៦ខែចុងក្រោយ ចូរផ្តល់ការព្យាបាលនេះសម្រាប់តែមួយថ្ងៃប៉ុណ្ណោះ។ បើអ្នកជំងឺកញ្ជ្រឹល មានកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ឬបានចាប់ផ្តើមបាត់បង់គំហើញរួចទៅហើយ ចូរផ្តល់វីតាមីនអាដូសទី៣ បន្ទាប់ពី ២សប្តាហ៍។
ថ្នាំជាតិស័ង្កសី
ថ្នាំជាតិស័ង្កសីជួយឲ្យកុមារដែលមានជំងឺរាក បានធូរស្រាលកាន់តែឆាប់រហ័ស។ គួរផ្តល់ថ្នាំនេះជាមួយនឹងទឹកអូរ៉ាលីត្រ។
អាយុលើស ៦ខែ ៖ ផ្តល់ចំនួន ២០ mg, មួយថ្ងៃម្តង រយៈពេល ១០ ទៅ ១៤ថ្ងៃ។
ថ្នាំជាតិដែក, ferrous sulfate, ferrous gluconate
ថ្នាំជាតិដែកមានប្រយោជន៍ក្នុងការព្យាបាល ឬការបង្ការពីករណីភាគច្រើននៃភាពស្លេកស្លាំង។ ការព្យាបាលជាមួយថ្នាំជាតិដែកលេប ជាធម្មតាត្រូវចំណាយពេលយ៉ាងតិច ៣ខែ។
ថ្នាំជាតិដែកមានប្រសិទ្ធភាពប្រសើរនៅពេលលេបជាមួយវីតាមីនសេ (ដោយការញ៉ាំផ្លែឈើនិងបន្លែ ឬប្រើថ្នាំគ្រាប់វីតាមីនសេ) ។
ថ្នាំជាតិដែកជួនកាលធ្វើទុក្ខដល់ក្រពះ ហើយល្អបំផុតគួរលេបជាមួយអាហារ។ ម្យ៉ាងទៀត វាអាចបណ្តាលឱ្យទល់លាមក ជាពិសេសចំពោះមនុស្សវ័យចំណាស់ ហើយវាអាចធ្វើឱ្យលាមកមានពណ៌ខ្មៅ។ សូមអានពីដំបូន្មានសម្រាប់ ការទល់លាមក ។ ការលេបថ្នាំជាតិដែករាវ ធ្វើឲ្យធ្មេញប្រែពណ៌ជាខ្មៅ។ ចូរផឹកវាតាមទុយោ ឬដុសធ្មេញរបស់អ្នកបន្ទាប់ពីលេបវារួច។
ត្រូវប្រាកដថាកម្រិតដូសគឺត្រឹមត្រូវ។ ជាតិដែកច្រើនពេក ធ្វើឲ្យពុល។ កុំឱ្យថ្នាំជាតិដែកដល់មនុស្សដែលខ្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ។ រង់ចាំរហូតដល់ពួកគេបានស្តារសុខភាពឡើងវិញ មុននឹងផ្តល់ថ្នាំជាតិដែកឱ្យពួកគេ។
ទម្រង់ផ្សេងគ្នានៃថ្នាំជាតិដែក មានកំហាប់នៃសារធាតុរ៉ែនេះផ្សេងគ្នាដែរ។ ឧទាហរណ៍ ថ្នាំគ្រាប់ ferrous sulfate ៣០០ mg មានជាតិដែកប្រហែល ៦០ mg ។ ប៉ុន្តែថ្នាំគ្រាប់ ferrous gluconate ៣២៥ mg មានជាតិដែក ៣៦ mg ។ ដូច្នេះសូមអានសេចក្តីណែនាំរបស់ថ្នាំគ្រាប់ ស៊ីរ៉ូ ឬថ្នាំជាតិដែកបន្ថែមផ្សេងៗ ដើម្បីស្វែងយល់ពីបរិមាណនៃ ជាតិដែក។
ដើម្បីបង្ការភាពស្លេកស្លាំងលើស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅដោះកូន
កម្រិតដូសទៅតាមអាយុ សម្រាប់ FERROUS SULFATE | |||
ក្រុមអាយុ | បរិមាណក្នុងមួយដូស | ថ្នាំគ្រាប់ ៣០០ MG ប៉ុន្មានគ្រាប់ | ជាតិដែកសរុបប៉ុន្មាន |
អាយុក្រោម២ឆ្នាំ | ferrous sulfate 125 mg | ប្រើស៊ីរ៉ូជាតិដែក ឬកិនថ្នាំគ្រាប់ ferrous sulfate ៣០០ mg ចំនួន ¼ រួចលាយជាមួយទឹកដោះម្តាយ | ផ្តល់ឲ្យគ្រប់គ្រាន់ដើម្បីទទួលបានជាតិដែក ២៥ mg |
អាយុ ២ ទៅ១២ឆ្នាំ | ferrous sulfate ៣០០ mg | ferrous sulfate ៣០០ mg មួយគ្រាប់ | ផ្តល់ឲ្យគ្រប់គ្រាន់ដើម្បីទទួលបានជាតិដែក ៦០ mg |
អាយុ ១២ឆ្នាំ ដល់ពេញវ័យ | ferrous sulfate ៦០០ mg | ferrous sulfate ៣០០ mg ពីរគ្រាប់ | ផ្តល់ឲ្យគ្រប់គ្រាន់ដើម្បីទទួលបានជាតិដែក ១២០ mg |