Hesperian Health Guides
Antihistamines ៖ ថ្នាំសម្រាប់អាល់ឡែស៊ី
វិគី ព័ត៌មាន សុខភាព > ទីណាគ្មានវេជ្ជបណ្ឌិត ថ្មី > ការថែទាំសម្រាប់កុមារ > Antihistamines ៖ ថ្នាំសម្រាប់អាល់ឡែស៊ី
ចំពោះប្រតិកម្មអាល់ឡែស៊ីធ្ងន់ធ្ងរដែលពិបាក
ដកដង្ហើម ចាំបាច់ត្រូវប្រើថ្នាំ epinephrine (adrenaline) ព្រមទាំងថ្នាំ antihistamines ផងដែរ។
Chlorpheniramine, chlorphenamine
Chlorpheniramine គឺជាថ្នាំ antihistamine មួយដែលកាត់បន្ថយការរមាស់ កណ្តាស់ ស្នាមក្រហម និងបញ្ហាផ្សេងៗទៀតដែលបណ្តាលមកពីអាល់ឡែស៊ី។ វាអាចត្រូវបានប្រើបន្ទាប់ពីសត្វល្អិតខាំ, ការអាល់ឡែស៊ីនឹងអាហារកម្រិតស្រាលឬនឹងថ្នាំ, ឬ "ការរលាកច្រមុះដោយសារអាល់ឡែស៊ី" (កណ្តាស់ និងរមាស់ភ្នែកពីលំអងនៅក្នុងខ្យល់)។
ងងុយគេង (ប៉ុន្តែវាហាក់ដូចជាមិនសូវកើតឡើងដូចថ្នាំ antihistamine ដទៃទៀតទេ)។
អាយុ ៣ ទៅ ៥ឆ្នាំ ៖ ផ្តល់ចំនួន ១ mg, រៀងរាល់ ៤ ទៅ ៦ម៉ោង រហូតដល់គាត់មានអារម្មណ៍ប្រសើរ។
អាយុ ៦ ទៅ ១២ឆ្នាំ៖ ផ្តល់ចំនួន ២ mg, រៀងរាល់ ៤ ទៅ ៦ម៉ោង រហូតដល់គាត់មានអារម្មណ៍ប្រសើរ។
អាយុលើស ១២ឆ្នាំ ៖ ផ្តល់ចំនួន ៤ mg, រៀងរាល់ ៤ ទៅ ៦ម៉ោង រហូតដល់គាត់មានអារម្មណ៍ប្រសើរ។
អាយុ ៦ទៅ ១២ឆ្នាំ៖ ចាក់ចំនួន ៥ ទៅ ១០ mg, រៀងរាល់ ៤ ទៅ ៦ម៉ោង រហូតបាត់សញ្ញានៃប្រតិកម្មអាល់ឡែស៊ី។
អាយុលើស ១២ឆ្នាំ ៖ ចាក់ចំនួន ១០ ទៅ ២០ mg (មិនលើស ៤០ mg ក្នុង ២៤ម៉ោង), រៀងរាល់ ៤ ទៅ ៦ម៉ោង រហូតបាត់សញ្ញានៃប្រតិកម្មអាល់ឡែស៊ី។