Hesperian Health Guides

ភាពអាសន្ននិងរបួសពាក់ព័ន្ធនឹងភ្នែក

ខ្លឹមសារ​ត្រ​ង់ក​នែ្ល​ង​នេះ​គឺ​បាន​ពី ជំពូកជឿនលឿននៃសៀវភៅទីទីណាគ្មានវេជ្បណ្ឌិត

ក្នុង​ជំពូក​នេះ

បញ្ហាភ្នែកមួយចំនួន ដូចជារបួសភ្នែក គឺជាបញ្ហាអាសន្ន។ បញ្ហាភ្នែកដទៃទៀតអាចហាក់ដូចជាមិនសូវបន្ទាន់ ដូចជាសញ្ញានៃជំងឺឬការបង្ករោគ, ប៉ុន្តែប្រសិនបើមានសញ្ញាគ្រោះថ្នាក់ វាក៏អាចបណ្តាលឲ្យពិការភ្នែកបានដែរ។

ការពារភ្នែក រួចបញ្ជូនជននោះទៅស្វែងរកជំនួយពីគ្រូពេទ្យជាបន្ទាន់ចំពោះសញ្ញាគ្រោះថ្នាក់ទាំងនេះ៖

សញ្ញាគ្រោះថ្នាក់


ត្រូវព្យាបាលជាលក្ខណៈអាសន្នផងដែរ ចំពោះការបង្ករោគឬការរលាកទាំងឡាយណាដែលមិនបានធូរស្រាលបន្ទាប់ពីព្យាបាលដោយថ្នាំទឹកឬក្រមួនដាក់ភ្នែកអង់ទីប៊ីយោទិក រយៈពេល ៤ថ្ងៃរួច។

NWTND eye Page 8-1.png
ភាពស្រវ៉ាំងភ្នែកគឺការមើលឃើញអ្វីគ្រប់យ៉ាងដូចជាមានពីរ។ ភាពស្រវ៉ាំងភ្នែកភ្លាមៗ អាចបញ្ជាក់ពីបញ្ហាធ្ងន់ធ្ងរអ្វីមួយ។ ចូររកជំនួយពីគ្រូពេទ្យ។.

របួសភ្នែក

វត្ថុមុតស្រួច ឬអ្វីដែលអាចឆ្កូតភ្នែក ដូចជាបន្លា មែកឈើ ឬកម្ទេចដែកពីរោងចក្រឬពីការងារផ្សេងៗ អាចបង្ករបួសធ្ងន់ធ្ងរដល់ភ្នែក។ ការព្យាបាលដោយបុគ្គលិកសុខាភិបាលមានបទពិសោធន៍ គឺមានសារសំខាន់ណាស់ ដើម្បីបង្ការកុំរបួសបង្កទៅជាពិការភ្នែក។ សូម្បីតែការរលាត់ឬមុតតូចតាចក៏អាចបណ្តាលឲ្យឆ្លងរោគផងដែរ និងបង្កគ្រោះថ្នាក់ដល់គំហើញប្រសិនបើមិនថែទាំត្រឹមត្រូវទេ។ របួសនៅខាងក្នុងគ្រាប់ភ្នែកមានគ្រោះថ្នាក់ខ្លាំងណាស់។

ប្រសិនបើភ្នែកប៉ះទង្គិចយ៉ាងខ្លាំងដោយកណ្តាប់ដៃ ដុំថ្ម ឬវត្ថុរឹងណាមួយ នោះភ្នែកស្ថិតនៅក្នុងគ្រោះថ្នាក់។ ហើយបើភ្នែកមានភាពឈឺចាប់យ៉ាងខ្លាំងបន្ទាប់ពីការវាយ ១ឬ២ថ្ងៃ នោះវាអាចជា ជំងឺដក់ទឹកក្នុងភ្នែកស្រួចស្រាល់

សញ្ញាគ្រោះថ្នាក់
  • គាត់មិនអាចមើលឃើញច្បាស់នៅភ្នែកដែលរងរបួស។
  • មានបន្លា កម្ទេច ឬវត្ថុអ្វីមួយ ជាប់នៅក្នុងភ្នែក។
  • មុខរបួសជ្រៅ។
  • មានឈាមឬខ្ទុះនៅក្នុងផ្នែកពណ៌នៃភ្នែក។
  • កូនក្រមុំភ្នែកមិនរួមតូចនៅពេលប្រឈមនឹងពន្លឺភ្លឺ។
 ស្ត្រីជាំភ្នែកម្ខាង
ប្រសិនបើអ្នកជួយជនដែលរងការវាយតប់ ចូរព្យាយាមរកឲ្យឃើញថាតើគាត់ត្រូវបានរំលោភបំពាន និងស្ថិតក្នុងគ្រោះថ្នាក់ដែរឬទេ។ ត្រូវជួយជនដែលទទួលរងអំពើហិង្សានៅផ្ទះឬកន្លែងធ្វើការ។ សូមមើលជំពូកទី18 ក្នុងសៀវភៅ សៀវភៅទីណាដែលស្រ្តីគ្មានវេជ្ជបណ្ឌិត
ការព្យាបាល

ដាក់ថ្នាំបន្តក់អង់ទីប៊ីយោទិក បើមាន រួចគ្របភ្នែកដោយបិតពែងក្រដាសពីលើភ្នែក និងរុំបង់ថ្នមៗពីលើពែងនោះ ឬប្រើ កោណដែលធ្វើពីក្រដាសរឹង។ បញ្ជូនគាត់ទៅរកជំនួយពីគ្រូពេទ្យ។

បើគាត់គ្មានសញ្ញាគ្រោះថ្នាក់ទាំងនេះណាមួយទេ ហើយអាចមើលឃើញល្អនៅភ្នែកដែលរងរបួស, ចូរប្រើ ថ្នាំព្យាបាលភ្នែកដោយអង់ទីប៊ីយោទិក, គ្របភ្នែកស្រាលៗដោយប្រើទ្រនាប់ស្អាត រួចរង់ចាំមួយថ្ងៃពីរ។ ប៉ុន្តែបើភ្នែកមិនបានប្រសើរទេ ចូររកជំនួយពីគ្រូពេទ្យ។

ឈាមនៅខាងក្រោយគ័រនេ (hyphaema)

 ឈាមនៅបាំងផ្នែកខាងក្រោមនៃប្រស្រីភ្នែក
ឈាមនៅដក់ខាងក្រោយគ័រនេ ជាស្ថានភាពគ្រោះថ្នាក់។

ឈាមនៅក្នុងផ្នែកពណ៌នៃភ្នែក (ប្រស្រីភ្នែក) គឺជាស្ថានភាពធ្ងន់ធ្ងរ។ ឈាមដក់នៅពីក្រោយស្រទាប់ថ្លាខាងក្រៅ(គ័រនេ) ហើយអាចនឹងបាំងពីលើប្រស្រីភ្នែក។ គាត់មើលមិនច្បាស់ទេ ហើយអាចនឹងមានអារម្មណ៍ឈឺចាប់។ មូលហេតុនៃការហូរឈាមប្រភេទនេះ ជាទូទៅដោយសារតែភ្នែកត្រូវបានទង្គិចនឹងវត្ថុរឹង ដូចជាកណ្តាប់ដៃ ឬដុំថ្ម។ ចូរបញ្ជូនគាត់ទៅជួបអ្នកឯកទេសភ្នែកជាបន្ទាន់។ ឱ្យគាត់អង្គុយត្រង់ខ្លួននៅពេលធ្វើដំណើរ ដើម្បីកុំឲ្យឈាមបាំងគំហើញរបស់គាត់។

ប្រសិនបើមាន ឈាមនៅក្នុងផ្នែកពណ៌សនៃភ្នែក, ជាធម្មតាវាមិនមានគ្រោះថ្នាក់ទេ ហើយនឹងបាត់ទៅវិញក្នុងពេលពីរបីសប្តាហ៍ (មើលផ្នែក ឈាមនៅក្នុងផ្នែកពណ៌សនៃភ្នែក)។

ខ្ទុះនៅក្រោយគ័រនេ (hypopyon)

 picture of eye with pus collecting in lower half of iris

ខ្ទុះជាប់នៅចន្លោះស្រទាប់ថ្លា(គ័រនេ) និងផ្នែកពណ៌នៃភ្នែក (ប្រស្រីភ្នែក) ជាសញ្ញាបញ្ជាក់ថាភ្នែកកំពុងស្ថិតក្នុងគ្រោះថ្នាក់។ ខ្ទុះបង្ហាញថាមានការរលាកធ្ងន់ធ្ងរ។ វាអាចកើតឡើងដោយសារមានដំបៅនៅលើគ័រនេ ឬក្រោយពេលវះកាត់ភ្នែក។ ចូរដាក់ ថ្នាំក្រមួនភ្នែកអង់ទីប៊ីយោទិក ក្នុងភ្នែក រួចបញ្ជូនអ្នកជំងឺទៅទទួលជំនួយពីគ្រូពេទ្យជាបន្ទាន់។

របួសភ្នែកពីសារធាតុគីមី

 ម្នាក់ដេកបែរក្បាលទៅម្ខាង ស្ត្រីម្នាក់ទៀតឈរក្បែរបើកភ្នែករបស់គាត់ ហើយស្ត្រីទីបីចាក់ទឹកលើភ្នែករបស់គាត់

នៅពេលសារធាតុសម្អាត ថ្នាំសម្លាប់សត្វល្អិត ប្រេងសាំងឬឥន្ធនៈផ្សេងទៀត ទឹកអាស៊ីតអាគុយរថយន្ត ពិសរបស់ពស់ ថ្មកំបោរ ឬសារធាតុគីមីផ្សេងទៀត ចូលក្នុងភ្នែក វាអាចបណ្តាលឱ្យមានរបួសភ្លាមៗ ដូច្នេះជាការសំខាន់គឺត្រូវធ្វើសកម្មភាពយ៉ាងឆាប់រហ័ស។

  1. ១. អ្នកនឹងត្រូវការទឹកស្អាតយ៉ាងច្រើនសម្រាប់ចាក់លើភ្នែក។
  2. ២. ឲ្យអ្នករងរបួសដេកផ្ងារ។
  3. ៣. សារធាតុគីមីអាចនឹងជាប់នៅក្រោមត្របកភ្នែក។ ចូរបើកភ្នែកឲ្យជាប់ (អ្នករបួសឬមនុស្សម្នាក់ទៀតអាចជួយ) ក្នុងពេលដែលអ្នកចាក់ទឹកថ្នមៗលាងភ្នែក។
  4. ៤. នៅពេលអ្នកលាងសម្អាតសារធាតុគីមីចេញ មិនត្រូវឱ្យទឹកហូរពីភ្នែកម្ខាងទៅម្ខាងទៀតនោះឡើយ។ បើប៉ះពាល់តែភ្នែកម្ខាងទេ ចូរផ្អៀងក្បាលទៅម្ខាងដើម្បីឲ្យទឹកហូរទៅខាងនោះ គឺមិនមែនហូរទៅកាន់ភ្នែកដែលមិនប៉ះពាល់នោះទេ។ បើសារធាតុគីមីចូលក្នុងភ្នែកទាំងពីរ ចូរភ្ងើយក្បាលទៅក្រោយ រួចចាក់ទឹកពីលើច្រមុះដើម្បីឲ្យវាហូរទៅភ្នែកទាំងពីរក្នុងពេលតែមួយ។
  5. ៥.បន្តការចាក់ទឹកថ្នមៗទៅលើភ្នែករយៈពេលយ៉ាងតិច ១៥នាទីទៅ ៣០នាទី។ សារធាតុគីមីអាចនៅតែអាចបង្កគ្រោះថ្នាក់ដល់ភ្នែក បើទោះជាវាហាក់ដូចជាត្រូវបានលាងសម្អាតហើយក៏ដោយ។
  6. ៦. បន្ទាប់ពីលាងជម្រះរួច ចូរដាក់ថ្នាំក្រមួនភ្នែកអង់ទីប៊ីយោទិក នៅភ្នែកដែលប៉ះពាល់ រួចបញ្ជូនគាត់ទៅរកជំនួយពីគ្រូពេទ្យ។
នៅពេលដែលប៉ូលីសប្រើសារធាតុគីមី ដូចជាថ្នាំបាញ់ក្រហាយភ្នែក និងឧស្ម័នបង្ហូរទឹកភ្នែកដែលធ្វើឱ្យរមាស់ឬប៉ះពាល់ដល់ភ្នែក ជំនួយសង្គ្រោះបឋម អាចជួយបាន ព្រមទាំងត្រូវរត់ចេញឆ្ងាយឲ្យបានឆាប់បំផុត រួចលាងជម្រះភ្នែកដោយទឹក។
Alt= អ្នកតវ៉ាកំពុងរត់ ក្អក និងគ្របមុខ

ការពារភ្នែកនៅពេលមានរបួស ឬកំពុងសះស្បើយ

បន្ទាប់ពីរងរបួស ពែងក្រដាសឬកោណគ្របភ្នែក អាចការពារភ្នែកខណៈពេលដែលជនរងគ្រោះស្វែងរកជំនួយសង្គ្រោះបន្ទាន់។ កោណគ្របភ្នែកនឹងរំលឹកអ្នកជំងឺកុំឱ្យភ្លេចខ្លួនញីភ្នែក ព្រមទាំងអាចទប់ស្កាត់កុំឱ្យរបួសកាន់តែធ្ងន់ធ្ងរឡើង។


របៀបធ្វើកោណគ្របភ្នែក

១. កាត់រាងរង្វង់ចេញពីក្រដាសក្រាស់មួយសន្លឹកឬក្រដាសកាតុង
NWTND eye Page 12-1.png
២. កាត់ត្រង់ចូលទៅចំណុចកណ្តាល រួចចោះរន្ធតូចមួយនៅកណ្តាល។
NWTND eye Page 12-2.png
៣. ធ្វើជាងរាងកោណ។
NWTND eye Page 12-3.png
៤. បិតស្កុតខាងក្រៅ និងខាងក្នុង។
NWTND eye Page 12-4.png
៥. បិតកោណទៅពីលើភ្នែករបួស ដោយប្រើស្កុតដែលជាប់នឹងសាច់បានល្អ។
 ស្រ្តីបិតកោណពីលើភ្នែកម្ខាង

ប្រសិនបើអ្នកមិនអាចធ្វើកោណគ្របភ្នែកទេ ឬរបួសមិនសូវធ្ងន់ធ្ងរ ចូរប្រើទ្រនាប់គ្របភ្នែក។ បើអ្នកជំងឺបានទទួលការវះកាត់ ចូរផ្លាស់ប្តូរទ្រនាប់ភ្នែកឱ្យបានញឹកញាប់។ ប្រសិនបើមានសញ្ញានៃការបង្ករោគ ដូចជាឡើងក្រហមនិងហូរទឹក នោះវាជាសញ្ញាបញ្ជាក់ថាភ្នែកត្រូវការការព្យាបាលជាបន្ទាន់។ ក្នុងករណីនេះ ការគ្របភ្នែកអាចធ្វើឱ្យកាន់តែធ្ងន់ធ្ងរ។

របៀបធ្វើទ្រនាប់គ្របភ្នែក

១. លាងដៃឲ្យស្អាតដោយសាប៊ូនិងទឹក។
 បុរសម្នាក់មានបិតទ្រនាប់ភ្នែកនៅលើភ្នែកម្ខាង
២. មិនត្រូវយកដៃរបស់អ្នកប៉ះនឹងភ្នែកឡើយ។
៣. សុំឱ្យគាត់បិទភ្នែកទាំងពីរ ក្នុងពេលដែលអ្នកគ្របភ្នែកដែលត្រូវការទ្រនាប់ភ្នែក។
៤. គ្របភ្នែកដោយស្បែស្ទេរីល ឬក្រណាត់ស្អាតកាត់ជារាងការ៉េ(ជ្រុងប្រវែង ៦សង្ទីម៉ែត្រ) ។
៥. គ្រប ១ឬ២ស្រទាប់ទៀតនៅលើភ្នែក រួចបិតស្កុតវែងដែលស្អិតនឹងសាច់ដើម្បីរក្សាទ្រនាប់ភ្នែកឲ្យនៅមួយកន្លែង។



ទំព័រ​នេះ​ត្រូវ​បាន​​ធ្វើ​​បច្ចុប្បន្នភាព៖ ០៧ សីហា ២០១៨