Hesperian Health Guides

ជំងឺដែលអាចប៉ះពាល់ដល់ភ្នែក

ខ្លឹមសារ​ត្រ​ង់ក​នែ្ល​ង​នេះ​គឺ​បាន​ពី ជំពូកជឿនលឿននៃសៀវភៅទីទីណាគ្មានវេជ្បណ្ឌិត

ក្នុង​ជំពូក​នេះ

ការបង្ករោគឬជំងឺមួយចំនួនដែលប៉ះពាល់ដល់រាងកាយទាំងមូល អាចបង្កគ្រោះថ្នាក់ដល់ភ្នែកបាន។ នៅពេលនរណាម្នាក់មានបញ្ហាភ្នែក ជាការប្រសើរគួរពិចារណាមើលថាតើមូលហេតុរបស់វាអាចជាជំងឺមួយផ្សេងទៀតដែរឬទេ។ ជំងឺរបេង អាចប៉ះពាល់ដល់ភ្នែក និងបណ្តាលឲ្យឡើងក្រហម ឬមើលមិនសូវច្បាស់។ ជាញឹកញាប់បំផុត សញ្ញានៃជំងឺរបេងនឹងបង្ហាញឡើងជាដំបូងនៅក្នុងសួត ឬផ្នែកផ្សេងទៀតនៃរាងកាយ។

មេរោគអេដស៍ និងជំងឺអេដស៍ ៖ គេអាចបង្ការបញ្ហាភ្នែកនិងការបាត់បង់គំហើញចំពោះអ្នកផ្ទុកមេរោគអេដស៍ តាមរយៈការព្យាបាលដោយប្រើថ្នាំមេរោគអេដស៍ ហៅថា ART ។ ចូរធ្វើតេស្ត៍ ដើម្បីអាចចាប់ផ្តើមការព្យាបាលភ្លាម បើត្រូវការ។

ម្តងម្កាល ជំងឺរើម រាលដាលទៅដល់ភ្នែក ធ្វើឲ្យមានដំបៅលើគ័រនេដែលឈឺចាប់ ព្រឹលភនែក និងហូរទឹកភ្នែក។

ថ្នាំប្រឆាំងវីរុសមានប្រយោជន៍។ មិនត្រូវប្រើថ្នាំបន្តក់ភ្នែកស្ទេរូអ៊ីតឡើយ វាធ្វើឲ្យបញ្ហាកាន់តែអាក្រក់។

បញ្ហានៅក្នុងថ្លើម៖ ជំងឺខាន់លឿង (នៅពេលផ្នែកពណ៌សនៃភ្នែក ក្លាយជាលឿង ឬស្បែករបស់មនុស្សសម្បុរស ក្លាយជាលឿង) អាចជា សញ្ញាមួយនៃជំងឺរលាកថ្លើម

ជំងឺទឹកនោមផ្អែម និងជំងឺលើសឈាម

អ្នកជំងឺទឹកនោមផ្អែម អាចនឹងមានបញ្ហាគំហើញ។ នៅពេលជំងឺទឹកនោមផ្អែមឈានឡើង វាអាចបំផ្លាញដល់ភ្នែក (ជាបញ្ហាធ្ងន់ធ្ងរមួយ ហៅថាជំងឺបាតភ្នែកដោយសារទឹកនោមផ្អែម diabetic retinopathy)។ បើគ្មានការព្យាបាលទេ ជំងឺទឹកនោមផ្អែមអាចបណ្តាលឲ្យពិការភ្នែក។ ភាពព្រឹលភ្នែកអាចជាសញ្ញាដំបូងមួយដែលជាតិស្ករក្នុងឈាមមានកម្រិតខ្ពស់ ហើយគាត់ប្រហែលជាមានជំងឺទឹកនោមផ្អែម។ បើអ្នកដែលព្រឹលភ្នែក ក៏មានស្រេកទឹកខ្លាំង និងនោមច្រើនផងដែរ នោះគាត់ទំនងជាមានជំងឺទឹកនោមផ្អែម។ ការធ្វើតេស្ត៍ដែលចំណាយតិច អាចឲ្យគាត់ដឹងច្បាស់បាន។

ចូរជួយអ្នកដែល ជំងឺទឹកនោមផ្អែម ឲ្យទទួលការព្យាបាលដើម្បីបន្ថយកម្រិតជាតិស្ករក្នុងឈាម ព្រមទាំងជំរុញឲ្យគាត់ទៅជួបគ្រូជំនាញភ្នែក មួយឆ្នាំម្តង ដើម្បីពិនិត្យមើលការខូចខាតភ្នែកពីជំងឺទឹកនោមផ្អែម។ ជំងឺភ្នែកដែលបណ្តាលមកពីជំងឺទឹកនោមផ្អែម អាចព្យាបាលបានប្រសិនបើឆាប់រកឃើញ។

ជំងឺលើសឈាម អាចប៉ះពាល់ភ្នែកនិងគំហើញ ព្រោះតែការបំផ្លាញសរសៃឈាមនៅក្នុងភ្នែក។ ការពិនិត្យសម្ពាធឈាមក្នុងអំឡុងពេលពិនិត្យសុខភាព គឺជាមធ្យោបាយល្អបំផុតដើម្បីមើលថាតើវាឡើងខ្ពស់ពេកដែរឬទេ។ ការបង្ការនិងព្យាបាលជំងឺលើសឈាម នឹងការពារភ្នែកផងដែរ។

ជំងឺ River blindness (onchocerciasis)

រុយពណ៌ខ្មៅមានខ្នងគមដូចនេះ តែតាមពិតមានរាងតូចដូចនេះ
NWTND eye Page 26-1.png
  ខ្នងគមរបស់រុយតូចមួយ

បច្ចុប្បន្ន ជំងឺភ្នែកនិងស្បែកមួយនេះ មិនសូវឃើញមានទេ។ វាត្រូវបានឃើញនៅតំបន់ខ្លះនៃប្រទេសអាហ្វ្រិក យេមែន និងសហគមន៍តិចតួចក្នុងតំបន់អាម៉ាហ្សូន នៃទ្វីបអាមេរិកខាងត្បូង។ ជំងឺRiver blindness បង្កឡើងដោយដង្កូវតូចៗដែលទំជាប់នឹងសត្វរុយពណ៌ខ្មៅ។ ដង្កូវទាំងនោះចូលទៅក្នុងខ្លួនមនុស្សម្នាក់ នៅពេលដែលសត្វរុយនោះខាំគាត់។

សញ្ញា
  • រមាស់និងកន្ទួលស្បែក
  • ដុំពកប្រវែង ២ ទៅ ៣ស.ម នៅក្រោមស្បែកដែលអ្នកអាចស្ទាបដឹង


បើគ្មានការព្យាបាលទេ ស្បែកក្លាយជាជ្រួញនិងរយាកបន្តិចម្តងៗ។ ចំណុចៗពណ៌សអាចបង្ហាញឡើងនៅលើស្មងជើង។ ជំងឺនេះអាចបណ្តាលឲ្យមានបញ្ហាភ្នែក និងជួនកាលពិការភ្នែក។ ដំបូងប្រហែលជាមានភ្នែកក្រហម និងហូរទឹកភ្នែក បន្ទាប់មកអាចនឹងមាន សញ្ញានៃជំងឺរលាកប្រស្រីភ្នែក

ការព្យាបាល

ថ្នាំ ivermectin ព្យាបាលជំងឺ river blindness ។ នៅតំបន់ដែលមានផ្តល់ថ្នាំ ivermectin រៀងរាល់ ៦ខែម្តង ឬមួយឆ្នាំម្តង ជាផ្នែកមួយនៃយុទ្ធនាការទូទាំងសហគមន៍ នោះមានមនុស្សតិចតួចដែលមានជំងឺនេះ ហើយវាអាចនឹងរលុបបាត់ពីតំបន់នោះ។

ការបង្ការ
  • រុយពណ៌ខ្មៅទាំងនេះបង្កាត់ពូជនៅក្នុងទឹកហូរលឿន។ ការសម្អាតស្មៅនៅតាមមាត់អូរនិងទន្លេ ជួយកាត់បន្ថយចំនួនរុយទាំងនេះ។
  • ចៀសវាងការដេកក្រៅផ្ទះ ជាពិសេសក្នុងពេលថ្ងៃ ក្នុងពេលដែលវាខាំខ្លាំង។
  • បង្ការករណីថ្មីៗ តាមរយៈការសហការជាមួយកម្មវិធីនានាដែលធ្វើការងារលើការកាត់បន្ថយសត្វរុយពណ៌ខ្មៅ ព្រមទាំងជាមួយបុគ្គលិកសុខាភិបាលដែលផ្តល់ថ្នាំ ivermectin ដល់សហគមន៍ទាំងមូល។


ការឆាប់ព្យាបាល បង្ការភាពពិការភ្នែក ព្រមទាំងកាត់បន្ថយការចម្លងជំងឺនេះ។


ទំព័រ​នេះ​ត្រូវ​បាន​​ធ្វើ​​បច្ចុប្បន្នភាព៖ ១៤ មិថុនា ២០១៨