Hesperian Health Guides

នៅក្នុងជំពូកនេ

In this chapter:

កសិករដឹងថាដីមានជីជាតិគឺជាការចាំបាច់សម្រាប់ដំណាំល្អ។ កសិករជាច្រើនបង្កើនជីជាតិដល់ដីរបស់ខ្លួនដោយប្រើជីធម្មជាតិ ដូចជាជីលាមកសត្វ ជីបៃតង និងជីកំប៉ុស។ ជីធម្មជាតិផ្តល់សុខភាពល្អដល់ដី រុក្ខជាតិ ទឹក ខ្យល់ និងមនុស្ស ច្រើនជាងជីគីមី។ វាផ្តល់សារធាតុចិញ្ចឹមគ្រប់បែបយ៉ាងដែលរុក្ខជាតិត្រូវការ ដោយចំណាយប្រាក់តិចឬមិនចំណាយសោះ។

ស្គាល់ដីរបស់អ្នក

ដីគឺជាការផ្សំគ្នារវាងខ្សាច់ ល្បាប់ ឥដ្ឋ និងសារធាតុសរីរាង្គ(ឧទាហរណ៍ សត្វល្អិត បាក់តេរី ស្លឹកឈើ រុក្ខជាតិរលួយ និងជី)។ បរិមាណនៃធាតុផ្សំនីមួយៗ និងរបៀបដែលអ្នកធ្វើការជាមួយដី ប៉ះពាល់ដល់សណ្ឋានដី(តើវាគ្រើមឬម៉ត់), ជីជាតិ(តើវាមានជីជាតិប៉ុនណា), និងរចនាសម្ព័ន្ធរបស់ដី(តើដីតោងគ្នាដោយរបៀបណា)។ ដីដែលមានសណ្ឋាន រចនាសម្ព័ន្ធ និងជីជាតិល្អ អនុញ្ញាតឲ្យខ្យល់ ទឹក សារធាតុចិញ្ចឹម និងឫសរុក្ខជាតិ ធ្វើចលនាឆ្លងកាត់វាបាន។ របៀបនេះនឹងកែលម្អសមត្ថភាពរបស់ដីក្នុងការដាំដំណាំនិងទប់ទល់នឹងសំណឹក។

A woman plants seedlings and speaks to a child. Nearby a man uses a hoe.
កសិករដែលមានចិរភាព មិនត្រឹមតែបង្កើនដំណាំទេ - ពួកគេបង្កើនដីជីជាតិដែលមានសារធាតុចិញ្ចឹមគ្រប់យ៉ាងដែលរុក្ខជាតិត្រូវការ។

លើសពីនេះទៀត ដីខ្លះគឺជាតិអាល់កាឡាំង(ហៅថា "ធម្មតា" ឬ "ផ្អែម" ផងដែរ) ឯដីខ្លះទៀតមានជាតិអាស៊ីដ(ហៅថា "ជូរ" ផងដែរ)។ អ្នកអាចសិក្សាពីកម្រិត "pH" នៃដីរបស់អ្នក(ថាតើវាជូរឬផ្អែមប៉ុនណា) ដោយយកវាធ្វើតេស្ត៍មើលកម្រិត "pH" (pHមានពី០ទៅ១៤, pHទាបជាង៦,៥គឺអាស៊ីដ ខ្ពស់ជាង៧,៥គឺអាល់កាឡាំង) ឬភ្លក់រសជាតិវាតាមធម្មតា ថាតើវាផ្អែមឬជូរ។ រុក្ខជាតិភាគច្រើនលូតលាស់ល្អបំផុតនៅលើដីដែលមិនផ្អែមពេកនិងមិនជូរពេក។ ការបន្ថែមសារធាតុចិញ្ចឹមខ្លះ អាចធ្វើឲ្យដីកាន់តែជូរឬផ្អែម។ ការបន្ថែមសារធាតុសរីរាង្គទំនងជាកែលម្អដីគ្រប់ប្រភេទ។

ការប្រើប្រាស់ឧបករណ៍ធន់ធ្ងន់ដើម្បីភ្ជួររាស់ ត្រឡប់ ឬជីកដី អាចធ្វើឲ្យដីហាប់ណែន(សង្កត់ចុះក្រោមយ៉ាងណែន ធ្វើឲ្យលែងមានសល់ខ្យល់ឬចន្លោះ)។ ទឹកឬឫសរុក្ខជាតិឆ្លងកាត់ដីហាប់ណែនយ៉ាងពិបាក។ ម្យ៉ាងទៀតរុក្ខជាតិក៏ពិបាកនឹងទទួលយកសារធាតុចិញ្ចឹមពីដីដែលហាប់ណែនដែរ។ ដើម្បីបង្ការការធ្វើឲ្យដីហាប់ណែន គួរសម្អាតនិងត្រឡប់ដីនៅពេលវាមិនសើមពេកឬមិនស្ងួតពេក ប៉ុន្តែឲ្យសើមដូចខោអាវដែលយើងពូតអស់ទឹក។ កសិករជាច្រើនព្យាយាមត្រឡប់ដីឲ្យបានតិចបំផុត, បន្ថែមជីលាមកសត្វ និងសំណល់ដំណាំ, និងប្រើប្រាស់មធ្យោបាយផ្សេងៗដូចជារណ្តៅដាំដំណាំ ជីបៃតងដើម្បីធ្វើឲ្យដីធូររលុងសម្រាប់ដាំដុះ។


ជីគីមីអាចជួយដីក្នុងពេលនេះ ប៉ុន្តែអាចបង្កគ្រោះថ្នាក់នៅពេលក្រោយ

EHB Ch15 Page 283-1.png
ជីគីមី

ជីគីមីធ្វើឲ្យកសិករនិងកសិដ្ឋានបាត់បង់យ៉ាងច្រើន ព្រោះវាបំផ្លាញដី បំពុលទឹក និងបង្កើតតម្រូវការសារធាតុគីមីបន្ថែមទៀត។ ប្រសិនបើអ្នកមើលថង់ជីគីមីនៅក្នុងហាង អ្នកនឹងឃើញមានអក្សរ N-P-K។ តួអក្សរទាំងនេះតំណាងឲ្យសារធាតុចិញ្ចឹមចម្បងៗដែលរុក្ខជាតិត្រូវការ (N គឺ Nitrogen(នីត្រូហ្សែន), P គឺ Phosphorous(ផូស្វ័រ) ហើយ K គឺ Potash ឬ Potassium(ប៉ូតាស្យូម))។ ជីគីមីមានសារធាតុគីមីទាំងនេះក្នុងបរិមាណជាកំហាប់(ច្រើនខ្លាំង)។ នៅពេលកំហាប់សារធាតុចិញ្ចឹមទាំងនេះ ត្រូវបានហូរនាំពីចម្ការទៅទឹកក្នុងដីនិងផ្លូវទឹក វាអាចធ្វើឲ្យទឹកគ្មានសុវត្ថិភាពសម្រាប់ផឹក លាងសម្អាត និងងូត។

A cow and a goat eat and defecate.
ជីធម្មជាតិ

បញ្ហាធំបំផុតនៃការដាំដំណាំដោយប្រើជីគីមី គឺថាកសិករដែលប្រើប្រាស់វា ច្រើនតែលែងបន្ថែមសារធាតុសរីរាង្គឲ្យដី ដូចជាជីលាមកសត្វជាដើម។ បែបនេះធ្វើឲ្យដីបាត់បង់សារធាតុចិញ្ចឹមនិងប្រែជាហាប់ណែនយ៉ាងឆាប់រហ័ស, បណ្តាលឲ្យមានបញ្ហាសត្វល្អិត, ទិន្នផលទាប, បាត់បង់ទឹក, និងពឹងផ្អែកលើជីគីមីបន្ថែមទៀត។ ប្រសិនបើអ្នកប្រើប្រាស់ជីគីមី ជាការសំខាន់គឺគួរបន្ថែមជីធម្មជាតិជាមួយគ្នា។

ការសិក្សាអំពីដី

A small group of people examine a pit in the soil as one of them takes notes.

គោលបំណង ៖ សកម្មភាពនេះជួយបង្ហាញអំពីរបៀបដែលមធ្យោបាយកសិកម្មខុសៗគ្នាធ្វើឲ្យប៉ះពាល់ដល់ដី

ពេលវេលា ៖ ៣ម៉ោង

សម្ភារៈ ៖ ប្រដាប់ជីកដី ឈើឬក្រដាសក្រាស់ ៣សន្លឹក ទឹក ក្រដាស និងខ្មៅដៃឬហ្វឺត

  1. ១. ជ្រើសរើសដី៣ក្បាលដែលត្រូវបានប្រើប្រាស់ក្នុងរបៀបខុសៗគ្នា។ ឧទាហរណ៍ ជ្រើសរើសចម្ការពោត, សួនដំណាំតាមផ្ទះ, ដីឡូតិ៍មួយដែលត្រូវបានប្រើប្រាស់ជាវាលស្មៅសម្រាប់គោក្របីស៊ីជាច្រើនឆ្នាំមកហើយ។ ដីទាំង៣ក្បាលនេះគួរស្ថិតនៅក្បែរៗគ្នា ដើម្បីងាយដើរមើលវា។
  2. ២. ដើរកាត់ដីទាំង៣ក្បាលនេះជាមួយកសិករមួយក្រុម។ ដើរឆ្លងទៅឆ្លងមក រកមើលគ្រប់កន្លែងដែលអាចប៉ះពាល់ដល់ដី។ តើសញ្ញាអ្វីខ្លះដែលបង្ហាញថាដីត្រូវបានប្រើប្រាស់? តើមានសញ្ញានៃសំណឹក(ឧទាហរណ៍ ស្នាមភ្លោះ, មានដីច្រើនចំណុចដែលគ្មានអ្វីគ្របដណ្តប់ ឬមានតែថ្ម, ដីមានជីជាតិនៅផ្នែកខាងក្រោមនៃទីទួល ច្រើនជាងនៅលើទួល)ឬទេ? តើរុក្ខជាតិមើលទៅមានសុខភាពល្អឬទេ?
  3. ៣. និយាយជាមួយអ្នកដែលធ្វើការលើដីនីមួយៗ ដើម្បីស្វែងយល់ថាតើមធ្យោបាយអ្វីខ្លះដែលពួកគេបានប្រើប្រាស់ក្នុងពេល៥ទៅ១០ឆ្នាំកន្លងទៅនេះ។ តើការសង្កេតរបស់ក្រុមកសិករ ត្រូវគ្នានឹងអ្វីដែលអ្នកសួរពួកគេទាំងនេះទេ?
  4. ៤ . ជីករណ្តៅតូចមួយ ជម្រៅ៥០ស.ម នៅក្នុងដីទាំង៣ក្បាល។ កាត់ជញ្ជាំងមួយក្នុងរណ្តៅបញ្ឈរចុះត្រង់និងមានផ្ទៃរាបស្មើ។ ប្រើប៉ែលសំប៉ែត ឬកាំបិតមុខវែង កាត់ច្រៀកដីមួយបន្ទះដែលមានកម្រាស់៣ស.ម ពីផ្នែករាបស្មើនៃជញ្ជាំងរណ្តៅ។ ដាក់បន្ទះដីនេះថ្នមៗនៅលើបន្ទះក្តារឬផ្ទៃរាបស្មើ។ បិទស្លាកសញ្ញាលើគំរូដីនេះដើម្បីបញ្ជាក់ថាវាត្រូវបានជីកពីដីមួយក្បាលណា។
  5. ៥. នៅពេលអ្នកបានយកគំរូដីពីដីទាំង៣ក្បាលហើយ យកវាមកកន្លែងជួបជុំគ្នាដែលក្រុមកសិករអាចពិនិត្យវា។ តើគំរូដីទាំងនេះមានអ្វីខ្លះខុសគ្នា? ពិនិត្យរកមើលភាពខុសគ្នារវាងពណ៌ សណ្ឋាន រចនាសម្ព័ន្ធ ក្លិន និងវត្តមានឬអវត្តមាននៃដង្កូវនិងសត្វល្អិត។ អ្នកអាចភ្លក់រសជាតិវាបន្តិចដើម្បីប្រៀបធៀបកម្រិតpH របស់វា។ តើវាផ្អែមឬជូរ? ឲ្យប្រជាជនប៉ុន្មាននាក់យកដីខុសៗគ្នាចំនួនបន្តិចដាក់លើដៃ។ ចាក់ទឹកបន្តិចដាក់ដីនៅលើដៃប្រជាជន ហើយសួរពួកគេថាតើមានអារម្មណ៍ថាស្អិត គ្រើម ម៉ត់ ឬដាច់ៗពីគ្នា។
  6. ៦. ពិភាក្សាថាតើភាពខុសគ្នាណាខ្លះដែលកើតឡើងដោយធម្មជាតិ ដូចជាខ្យល់និងអាកាសធាតុ ហើយភាពខុសគ្នាណាខ្លះដែលបណ្តាលមកពីរបៀបប្រើប្រាស់ដីខុសគ្នា។

ដោយប្រើប្រាស់ចំណេះដឹងពីមនុស្សនៅក្នុងក្រុម ពីសៀវភៅនេះ ឬពីធនធានដទៃទៀត ចូរពិភាក្សាអំពីវិធីការពារនិងកែលម្អដីនៅក្នុងតំបន់ធ្វើកសិកម្ម។ វិធីទាំងនេះអាចមានដូចជា ការបន្ថែមជីធម្មជាតិ, ការការពារសំណឹកដី), ប្រើប្រាស់មធ្យោបាយចិរភាពដើម្បីផ្តល់ស្មៅឲ្យគោក្របីស៊ី, និងសាកល្បងមធ្យោបាយកសិកម្មដទៃទៀត។

EHB Ch15 Page 285-3.png
គ្រាប់តូចៗនៅលើឫសនៃរុក្ខជាតិមានគួរបញ្ចូលនីត្រូហ្សែនទៅក្នុងដី។

ជីបៃតង និងដំណាំគ្របដណ្តប់

ជីបៃតងគឺជារុក្ខជាតិដែលជួយដីឲ្យមានជីជាតិ។ រុក្ខជាតិទាំងនេះដើរតួជាដំណាំគ្របដណ្តប់ដើម្បីកុំឲ្យមានស្មៅរំខានដំណាំ។ ដោយសាររុក្ខជាតិជាច្រើនធ្វើការងារទាំងពីរនេះ ដូច្នេះគេហៅឈ្មោះវាទាំងពីរ ៖ ជីបៃតង និងដំណាំគ្របដណ្តប់។

ជីបៃតងជាច្រើនគឺចេញមកពីស្រឡាយ "រុក្ខជាតិមានគួរ" (ដូចជា សណ្តែក, និងដើមអម្ពិល)។ រុក្ខជាតិក្នុងស្រឡាយរុក្ខជាតិមានគួរ ផ្តល់នីត្រូហ្សែនឲ្យដី។ ប្រសិនបើអ្នកទាញដើមសណ្តែកចេញពីដី ឬពិនិត្យមើលឫសឈើមួយចំនួន អ្នកនឹងឃើញមានគ្រាប់តូចៗនៅលើឫសវា។ គ្រាប់តូចៗទាំងនេះប្រមូលនីត្រូហ្សែនពីខ្យល់ រួចបញ្ចូលទៅក្នុងដី។ បែបនេះធ្វើឲ្យដីកាន់តែមានជីជាតិ។

EHB Ch15 Page 285-1.png
EHB Ch15 Page 285-2.png
EHB Ch15 Page 285-4.png
សណ្តែកបារាំង Alfalfa
Medicago sativa
សណ្តែកគួរ
EHB Ch15 Page 285-5.png
EHB Ch15 Page 285-6.png
EHB Ch15 Page 285-7.png
ស្រូវសាឡី សណ្តែកសៀង សណ្តែកមានសម្បកដូចកាំម្ញី

ជីបៃតងមានផលប្រយោជន៍ជាច្រើន ៖

  • វាគ្របដណ្តប់ដី ការពារពីសំណឹក និងជួយទប់ទឹក។
  • វាបន្ថែមសារធាតុសរីរាង្គទៅដី ធ្វើឲ្យកាន់តែមានជីជាតិ។
  • បន្ទាប់ពីប្រើប្រាស់ជីបៃតងជាច្រើនឆ្នាំ ដីនឹងមានភាពងាយស្រួលក្នុងការធ្វើការ។
  • គ្មានការចំណាយលើពលកម្មឬដឹកជញ្ជូន ព្រោះជីបៃតងដុះនៅលើដីដែលប្រើប្រាស់វាតែម្តង។
  • នៅពេលដាំជាមួយដំណាំដទៃ វាជួយគ្រប់គ្រងរុក្ខជាតិរំខាននិងសត្វល្អិតចង្រៃ។

ជីបៃតងមានផលប្រយោជន៍ផ្សេងទៀតក្រៅពីការកែលម្អដី។ ជីបៃតងខ្លះផ្តល់ជាអាហារ ដូចជាស្រូវសាឡី ផ្ទី និងសណ្តែក។ ជីបៃតងខ្លះទៀតផ្តល់ជាចំណីគោក្របីសម្រាប់គោក្របី ដូចជា ដើមដូងចែម។ រុក្ខជាតិដូចជាស្មៅស៊ូដង់ និងរុក្ខជាតិក្នុងស្រឡាយស្ពៃ បង្ការជំងឺរុក្ខជាតិ។ ដើមឈើដែលបានប្រើជាជីបៃតង អាចផ្តល់ជាឧសសម្រាប់ដុត។

វិធីទូទៅ៣យ៉ាងក្នុងការប្រើប្រាស់ជីបៃតង

  • ដាំវាជាមួយនឹងដំណាំចម្បងដូចជាពោត ស្រូវមីយេ(millet) និងដំឡូងមី។
  • ដាំវានៅពេលដីនឹងត្រូវទុកឲ្យទំនេរចោល។ ការទុកដីចោលដោយដាំជីបៃតងក្នុងរយៈពេល១ឆ្នាំ នឹងកែលម្អនិងសម្លាប់រុក្ខជាតិរំខានបានល្អដូចគ្នានឹងការទុកដីចោលដោយមិនមានដាំជីបៃតងក្នុងរយៈពេល៥ឆ្នាំដែរ។
  • ដាំវាក្នុងអំឡុងរដូវប្រាំង បន្ទាប់ពីប្រមូលផលដំណាំចម្បងរួច។


ដំណាំគ្របដណ្តប់គឺជាការផ្សំគ្នារវាងរុក្ខជាតិផ្សេង។ ធញ្ញជាតិដែលលូតលាស់ឆាប់រហ័សនិងខ្ពស់ នឹងបន្ថែមសារធាតុសរីរាង្គទៅឲ្យដី រីឯសណ្តែកនឹងបន្ថែមនីត្រូហ្សែន និងនឹងគ្របដណ្តប់ដី។ គួរនិយាយជាមួយកសិករដទៃទៀតនៅក្នុងតំបន់របស់អ្នក ដើម្បីស្វែងយល់ពីអ្វីដែលមានប្រសិទ្ធភាពបំផុតសម្រាប់ដីរបស់អ្នក។

Women speaking.
ដាំដំណាំរហូតដល់ពេលប្រមូលផល។ យកសណ្តែកឬធញ្ញជាតិធ្វើជាអាហារ ឬយកចំណីគោក្របី ហើយកាត់រំលំដើមរបស់វា។
បោសចន្លោះនៅលើដំណាំគ្របដណ្តប់ រួចដាំដំណាំចម្បងរបស់អ្នកនៅលើដីនេះតែម្តង។

កាកសំណល់រុក្ខជាតិ

ជាការល្អបំផុតគួរទុកដំណាំគ្របដណ្តប់ឲ្យនៅលើដី ទោះក្នុងអំឡុងរដូវកាលដាំដុះក៏ដោយ។ កាកសំណល់ រុក្ខជាតិ គឺជាអ្វីគ្រប់យ៉ាងដែលត្រូវបានប្រើប្រាស់សម្រាប់គ្របដណ្តប់ដី។ កាកសំណល់រុក្ខជាតិជួយទប់ទឹក គ្រប់គ្រងរុក្ខជាតិរំខាន និងបង្ការសំណឹក។ ដើមពោត ដើមសណ្តែក ឬស្មៅមានប្រយោជន៍ គឺជាកាកសំណល់ រុក្ខជាតិដ៏ល្អបំផុត ព្រោះយើងអាចទុកវាចោលធម្មតាឲ្យរលួយនៅក្នុងចម្ការ ហើយវាផ្តល់សារធាតុសរីរាង្គឲ្យដី។ យើងអាចប្រើរុក្ខជាតិរំខានធ្វើជាកាកសំណល់រុក្ខជាតិដែរ ប៉ុន្តែត្រូវកាត់វាឲ្យខ្លីមុននឹងវាចេញគ្រាប់ ដើម្បីកុំឲ្យដុះឡើងមកវិញទៀត។

កាកសំណល់រុក្ខជាតិមិនគួរឲ្យក្រាស់ជាង១០ស.មទេ។ កាកសំណល់រុក្ខជាតិក្រាស់ពេក អាចទប់ទឹកច្រើនពេក និងធ្វើឲ្យមានជំងឺរុក្ខជាតិ។

A farmer spreads mulch between rows of crops.

EHB Ch15 Page 286-3.png

កុំឲ្យកាកសំណល់រុក្ខជាតិប៉ះពាល់គល់រុក្ខជាតិចម្បង។ វាអាចធ្វើឲ្យរុក្ខជាតិចម្បងរលួយ។
ចំបើងនិងស្មៅដែលបានកាត់ បង្កើតជា កាកសំណល់រុក្ខជាតិដ៏ល្អ ព្រោះវារលួយយឺត។

ជីលាមកសត្វ

ជីលាមកសត្វផ្តល់នូវសារធាតុចិញ្ចឹមគ្រប់យ៉ាងដែលរុក្ខជាតិត្រូវការ និងកែលម្អសណ្ឋានដី រចនាសម្ព័ន្ធដី និងជីជាតិដី ពីមួយឆ្នាំទៅមួយឆ្នាំ។ ផ្ទុយទៅវិញ ជីគីមីផ្តល់នូវសារធាតុចិញ្ចឹមតែ២ឬ៣មុខប៉ុណ្ណោះ និងមិនកែលម្អដីទេ។

គួរមានការយកចិត្តទុកដាក់ខ្លះនៅពេលប្រើជីលាមកសត្វ។ ការប្រើជីលាមកសត្វច្រើនពេក នឹងធ្វើឲ្យមានសារធាតុចិញ្ចឹមយ៉ាងច្រើននៅក្នុងដី និងអាចបំពុលផ្លូវទឹក។ លាមកថ្មីៗក៏ផ្ទុកមេរោគជាច្រើនដែលអាចបណ្តាលឲ្យមានជំងឺ។ មិនត្រូវដាក់លាមកថ្មីៗនៅក្បែរប្រឡាយទឹកឬផ្លូវទេ។ ត្រូវលាងសម្អាតដៃនិងសម្លៀកបំពាក់ឲ្យស្អាតបន្ទាប់ពីរៀបចំជីលាមកសត្វរួច។

ការដាក់ជីកាកសំណល់មនុស្ស

ទឹកនោមមនុស្សអាចធ្វើជាជីបាន រីឯលាមកមនុស្សនៅពេលកែច្នៃបានត្រឹមត្រូវ អាចផ្តល់នូវសារធាតុសរីរាង្គដល់ដី។ ប៉ុន្តែកាកសំណល់មនុស្សមានមេរោគដ៏គ្រោះថ្នាក់ និងបង្កជំងឺប្រសិនបើមិនរៀបចំបានត្រឹមត្រូវទេ។ (ដើម្បីស្វែងយល់អំពីរបៀបប្រើប្រាស់យ៉ាងសុវត្ថិភាពនូវកាកសំណល់មនុស្សដើម្បីកែលម្អទិន្នបង្គន់អេកូឡូហ្ស៊ីនៅជំពូក៧ )។

A seedling growing in a layer of compost below a layer of soil.
ដី
ជីកំប៉ុស

ជីកំប៉ុស

កំប៉ុសគឺជាជីធម្មជាតិដែលផលិតចេញពីកាកសំណល់អាហារ កាកសំណល់រុក្ខជាតិ រុក្ខជាតិរំខាន និងជីលាមកសត្វ។ ការដាក់ជីកំប៉ុសទៅដី គឺជាវិធីមួយក្នុងការផ្តល់សារធាតុចិញ្ចឹមដែលមានក្នុងរុក្ខជាតិ ឲ្យត្រឡប់ទៅដីវិញ។ ការធ្វើជីកំប៉ុសសម្រាប់ដីចម្ការធំ គឺជាការងារលំបាក ដូច្នេះគេច្រើនប្រើសូមមើល”ជីកំប៉ុស”

A farmer spreading compost in a circle around a tree.

កំប៉ុសអាចត្រូវបានប្រើប្រាស់ក្នុងរបៀបជាច្រើន ៖

  • ដាក់ជីកំប៉ុសមួយប៉ែលនៅបាតរណ្តៅមុននឹងដាំដើមឈើហូបផ្លែ។
  • លាយជីកំប៉ុសមួយក្តាប់ជាមួយដីនៅក្នុងរណ្តៅ នៅពេលអ្នកដាំគ្រាប់ពូជ។
  • រាយជីកំប៉ុសមួយស្រទាប់នៅខាងលើដី មុននឹងត្រឡប់ដី។
  • ក្នុងពេលដែលរុក្ខជាតិកំពុងលូតលាស់ ចូរដាក់ជីកំប៉ុសនៅជុំវិញគល់រុក្ខជាតិ។ ចំពោះដើមឈើ ចូរដាក់ជីកំប៉ុសនៅក្នុងម្លប់ពេលថ្ងៃត្រង់ នៅជុំវិញដើមវា។ គ្របដីពីលើជី។ វានឹងចិញ្ចឹមរុក្ខជាតិយ៉ាងយឺតៗពេលដែលទឹកនាំសារធាតុចិញ្ចឹមទៅឫសរបស់វា។

តែកំប៉ុស

EHB Ch15 Page 288-1.png

កំប៉ុសអាចត្រូវបានប្រើប្រាស់ធ្វើជាវត្ថុរាវដើម្បីផ្តល់ជីជាតិដល់រុក្ខជាតិ និងជួយគ្រប់គ្រងសត្វល្អិត។ យកក្រណាត់រុំកំប៉ុសខ្លះ។ ដាក់ថង់ក្រណាត់នេះនៅក្នុងធុងទឹករយៈពេល៧ទៅ១៤ថ្ងៃ។ នៅពេលទឹកប្រែជាពណ៌ត្នោត ចូរយកថង់ក្រណាត់ចេញ។ យកកំប៉ុសដែលនៅសល់ក្នុងក្រណាត់ ទៅបាចលើដីចម្ការរបស់អ្នក។ យកទឹកតែកំប៉ុសបាញ់លើស្លឹករុក្ខជាតិ។ ត្រូវលាងសម្អាតដៃបន្ទាប់ពីធ្វើការជាមួយតែកំប៉ុសរួច។

វិធីផ្សេងៗទៀតក្នុងការបន្ថែមសារធាតុចិញ្ចឹមឲ្យដី

យើងអាចបន្ថែមសារធាតុដទៃទៀតដើម្បីផ្លាស់ប្តូរកម្រិតpHរបស់ដី និងដើម្បីបន្ថែមសារធាតុចិញ្ចឹមឲ្យដី។ ថ្មកំបោរ ផេះ ឆ្អឹងសត្វនិងខ្យងសមុទ្រកិន កាត់បន្ថយជាតិអាស៊ីតរបស់ដី។ ឆ្អឹងសត្វកិន បន្ថែមផូស្វ័រ រីឯផេះបន្ថែមប៉ូតាស្យូម។ ស្លឹកឈើស្ងួត និងស្លឹកស្រស់ បង្កើនជាតិឲ្យដី។ អំពៅដែលបានរលួយយ៉ាងតិច១ឆ្នាំ និងកាហ្វេកិនម៉ត់និងស្ងួត បន្ថែមសារធាតុចិញ្ចឹមឲ្យដីដោយការប្រែពីកាកសំណល់ដំណាំទៅជាជី។

 A women kneels to put ashes from her cooking fire into a pail.
យើងអាចជីកដីក្នុងសួនដំណាំ រួចចាក់ផេះចូល ដើម្បីកាត់បន្ថយជាតិអាស៊ីតរបស់ដី។

ការកែលម្អដី ជួយគ្រប់គ្រងរុក្ខជាតិរំខាន

រាល់មធ្យោបាយទាំងអស់ដែលកែលម្អដីដោយប្រើសារធាតុសរីរាង្គ ដូចជាជីបៃតង ជីកំប៉ុស និងកាកសំណល់រុក្ខជាតិ ក៏ជួយគ្រប់គ្រងរុក្ខជាតិរំខានផងដែរ។ នៅពេលដីមានសុខភាពល្អ នោះរុក្ខជាតិរំខានតិចតួចមិនអាចបង្កគ្រោះថ្នាក់ដល់ដំណាំទេ។

A goat eats a bush.

យើងក៏អាចគ្រប់គ្រងរុក្ខជាតិរំខានតាមរយៈការដាំដំណាំជិតៗគ្នា ដើម្បីកុំឲ្យមានចន្លោះសម្រាប់រុក្ខជាតិរំខានលូតលាស់ និងតាមរយៈការឲ្យសត្វគោក្របីស៊ីរុក្ខជាតិរំខាន។ ម្យ៉ាងទៀត រុក្ខជាតិក្នុងតំបន់ច្រើនតែមិនរងផលប៉ះពាល់ពីរុក្ខជាតិរំខានទេ។ ក្នុងពេលច្រើនឆ្នាំ ដំណាំក្រៅតំបន់នឹងអាចសម្របជាមួយនឹងអាកាសធាតុក្នុងតំបន់ រុក្ខជាតិរំខាន និងសត្វល្អិត, ហើយលូតលាស់យ៉ាងល្អនៅកន្លែងដែលដំណាំដទៃទៀតអាចមិនលូតលាស់ល្អ។