Hesperian Health Guides

ធ្វើទឹកឲ្យមានសុវត្ថិភាពសម្រាប់ផឹក

នៅក្នុងជំពូកនេ:

ជាការប្រសើរគួរការពារនិងប្រើប្រាស់ប្រភពទឹកដែលមានសុវត្ថិភាព ដូចជាកន្លែងទឹកចេញឬអណ្តូងដែលមានការការពារ ជាជាងការបន្សុទ្ធទឹកដែលយកមកពីប្រភពទឹកដែលមានភាពកខ្វក់ ដូចជាទន្លេ ឬប្រហោងទឹក(អណ្តូងជីកដោយដៃ)។ ប៉ុន្តែទោះបីទឹកនោះយកមកពីប្រភពណាក៏ដោយ នឹងត្រូវតែឆ្លងកាត់ការបន្សុទ្ធជាមុនប្រសិនបើវាមានភាពកខ្វក់ បើប្រជាជនមិនព្រមផឹកដោយសារពណ៌ឬរសជាតិរបស់វា ឬបើវាត្រូវបានជញ្ជូនយកមករក្សាទុកក្នុងផ្ទះ។ (ទឹកដែលចេញពីប្រព័ន្ធបំពង់ អាងស្តុកទឹក និងអណ្តូង ក៏ត្រូវតែមានការបន្សុទ្ធមុននឹងផឹកដែរ បើវាត្រូវបានធ្វើឲ្យកខ្វក់)។

មធ្យោបាយបន្សុទ្ធទឹកដែលអ្នកជ្រើសរើស នឹងអាស្រ័យលើបរិមាណទឹកដែលអ្នកត្រូវការ តើវត្ថុអ្វីដែលធ្វើឲ្យទឹកកខ្វក់ តើអ្នកនឹងរក្សាទុកវាដោយរបៀបណា និងថាតើធនធានអ្វីខ្លះដែលមាន។ ទោះបីអ្នកបន្សុទ្ធដោយវិធីណាក៏ដោយ ជាការល្អបំផុតគួរទុកទឹកឲ្យរង ទើបចាក់វាទៅ ក្នុងធុងទឹកមួយទៀត ឬគួរច្រោះទឹកសិន មុននឹងរម្ងាប់មេរោគ។ ធ្វើដូចនេះអាចបំបាត់កំទេចល្អិត។ ការច្រោះកំទេចល្អិតៗចោល ធ្វើឲ្យការរម្ងាប់មេរោគមានភាពងាយស្រួលឬកាន់តែមានប្រសិទ្ធភាព។filter the water]].

មធ្យោបាយដែលបង្ហាញនៅទីនេះ មិនធ្វើឲ្យទឹកមានសុវត្ថិភាពពីសារធាតុគីមីពុលទេ។ ទឹកដែលមានសារធាតុគីមីពុល គឺមិនអាចធ្វើឲ្យមានសុវត្ថិភាពសម្រាប់ផឹក ងូត ឬបោកគក់ទេ។ វាអាចបណ្តាលឲ្យកើតជំងឺមហារីក, កន្ទួលស្បែក, រលូតកូន, ឬបញ្ហាសុខភាពដទៃទៀត។

ដើម្បីធ្វើឲ្យទឹកមានសុវត្ថិភាពពីមេរោគ ត្រូវធ្វើតាមជំហាន២យ៉ាងគឺ ចម្រោះ និងការរម្ងាប់មេរោគ:

១. ដំបូងត្រូវទុកទឹកឲ្យរងរយៈពេលពីរបីម៉ោង បន្ទាប់មកចាក់ទឹកទៅក្នុងធុងស្អាតមួយ ឬច្រោះវា:

EHB Ch6 Page 92-1.png

ប្រដាប់ចម្រោះក្រណាត់
...ឬ...
EHB Ch6 Page 92-2.png
ប្រដាប់ចម្រោះប្រើធ្យូងឧស
ខ្សាច់
ធ្យូងឧស
ខ្សាច់គ្រើម
ទឹកដែលច្រោះរួច

ការទុកទឹកឲ្យរង និងការច្រោះទឹក

២. បន្ទាប់មករម្ងាប់មេរោគក្នុងទឹកដោយប្រើមធ្យោបាយណាមួយដូចខាងក្រោម:

EHB Ch6 Page 92-3.png
EHB Ch6 Page 92-4.png
EHB Ch6 Page 92-5.png
EHB Ch6 Page 92-6.png
ដាំទឹក ...ឬ... ដាក់ក្លរីន ...ឬ... រម្ងាប់មេរោគ ដោយប្រើកម្តៅដៃ ...ឬ... ដាក់ក្រូចឆ្មារឬទឹកក្រូច
សំខាន់! លុះត្រាតែបានឆ្លងកាត់ជំហានទី២ ទើបទឹកមានសុវត្ថិភាពអាចផឹកបាន។

ការទុកទឹកឲ្យរង

ការទុកទឹកឲ្យរង ធ្វើឲ្យកករ, កំទេចកំទីរឹង, មេរោគ, និងដង្កូវ ដែលបង្កឲ្យមានជំងឺមួយចំនួន ធ្លាក់ចុះទៅបាតពាង/ធុង។ ការទុកទឹករយៈពេល៥ទៅ៦ថ្ងៃ នឹងកាត់បន្ថយចំនួនមេរោគនៅក្នុងទឹក។ ប៉ុន្តែមេរោគខ្លះ ដូចជាហ្សាដ្យា នឹងមិនងាប់ទេ ទោះបីទុកទឹកចោលប៉ុន្មានថ្ងៃក៏ដោយ។ ដោយមូលហេតុនេះ បន្ទាប់ពីទុកទឹកឲ្យរងហើយ គួរប្រើមធ្យោបាយមួយទៀតដើម្បីឲ្យទឹកមានសុវត្ថិភាព ដូចជាការច្រោះ, ការដាក់ក្លរីន, ឬការរម្ងាប់មេរោគដោយកម្តៅថ្ងៃ។

មធ្យោបាយថូ៣

មធ្យោបាយថូ៣ ធ្វើឲ្យទឹករង ដើម្បីឲ្យមេរោគនិងកំទេចកំទីរឹងធ្លាក់ទៅបាតពាង/ធុង។ មធ្យោបាយនេះមានសុវត្ថិភាពជាងការទុកទឹកឲ្យរងដោយប្រើថូតែ១ ប៉ុន្តែវាមិនអាចបំបាត់មេរោគក្នុងទឹកបានទាំងស្រុងទេ។ បន្ទាប់ពីប្រើប្រាស់មធ្យោបាយថូ៣រួច គួររម្ងាប់មេរោគបន្ថែមទៀត។

EHB Ch6 Page 93-1.png
EHB Ch6 Page 93-2.png
EHB Ch6 Page 93-3.png

ពេលព្រឹក ថ្ងៃទី១: ចាក់ទឹកបំពេញថូទី។ គ្របគម្របនិងទុកវាឲ្យរងរយៈពេល២ថ្ងៃ។

ពេលព្រឹក ថ្ងៃទី២: ចាក់ទឹកបំពេញថូទី។ គ្របគម្របនិងទុកវាឲ្យរងរយៈពេល២ថ្ងៃ។ កករក្នុងថូទី១ចាប់ផ្តើមធ្លាក់ចុះក្រោម។

ពេលព្រឹក ថ្ងៃទី៣: ចាក់ទឹករងក្នុងថូទី១ ចូលថូទី៣ដែលគ្មានទឹក ដោយប្រាកដថាមិនបានចាក់ទាំងកករនៅបាតថូទី១ទេ។ ឥឡូវនេះទឹកក្នុងថូទី៣ រួចរាល់សម្រាប់ការរម្ងាប់មេរោគ។ ចាក់កករទឹកនិងកំទេចកំទីនៅបាតថូទី១ចោល។ លាងសម្អាតថូទី១រួចចាក់ទឹកបំពេញវិញ។ គ្របគម្របរួចទុកឲ្យរងរយៈពេល២ថ្ងៃ។ (ទឹកក្នុងថូនេះនឹងរង និងរួចរាល់សម្រាប់ការរម្ងាប់មេរោគនៅថ្ងៃទី៥)។

ពេលព្រឹក ថ្ងៃទី៤: ចាក់ទឹករងពីថូទី២ ទៅក្នុងថូទី៣សម្រាប់ការរម្ងាប់មេរោគ។ លាងសម្អាតថូទី២ រួចចាក់ទឹកបំពេញវិញ។

រៀងរាល់ពីរបីថ្ងៃម្តង ត្រូវលាងសម្អាតថូទី៣(ដែលទឹកបានរង) ដោយប្រើទឹកឆ្អិន។ ប្រសិនបើអ្នកប្រើបំពង់ទុយោស្អាតដើម្បីបូមទឹកពីថូមួយទៅថូមួយទៀត នោះវានឹងប៉ះពាល់កករបាតថូតិចតួចជាងការចាក់ចេញពីថូ។

ការប្រើប្រាស់រុក្ខជាតិ

នៅកន្លែងជាច្រើន ប្រជាជនប្រើប្រាស់រុក្ខជាតិដើម្បីធ្វើឲ្យទឹកមានសុវត្ថិភាពសម្រាប់ផឹក។ នៅអាហ្វ្រិកខាងកើត ប្រជាជនប្រើគ្រាប់ម្រុំ។ ដើម្បីប្រើប្រាស់គ្រាប់ម្រុំ:

  1. ១. ហាលគ្រាប់នេះឲ្យស្ងួតរយៈពេល៣ថ្ងៃ។
  2. Leaves next to a mortar and pestle.
  3. ២. បុកគ្រាប់នេះឲ្យម៉ត់ដូចម្សៅ។ ត្រូវប្រើគ្រាប់ម្រុំ១៥គ្រាប់ សម្រាប់ទឹក២០លីត្រ។
  4. ៣. លាយទឹកបន្តិចដើម្បីឲ្យវាទៅជាម្សៅស្អិត រួចដាក់ទៅក្នុងទឹក។


  1. ១. ដើម្បីរំលាយម្សៅស្អិតនេះ ចូរកូរវាក្នុងទឹករយៈពេល៥ទៅ១០នាទី។ កូរវាឲ្យបានឆាប់ ដើម្បីឲ្យឆាប់មានប្រសិទ្ធភាព។
  2. ២. គ្របគម្រប រួចទុកវាទៅម្ខាងដើម្បីឲ្យរង។ មួយទៅពីរម៉ោងក្រោយមក ចាក់ទឹកនេះដាក់ធុងស្អាត។ ត្រូវប្រយ័ត្នកុំឲ្យចាក់ដោយទាំងកករក្នុងធុងទីមួយ។

ការច្រោះទឹក

មានវិធីច្រើនយ៉ាងក្នុងការច្រោះទឹកដើម្បីធ្វើឲ្យមានសុវត្ថិភាពពីមេរោគ។ ប្រដាប់ចម្រោះខ្លះ ដូចប្រដាប់ចម្រោះសេរាមិចខាងក្រោម ទាមទារឧបករណ៍ពិសេស។ ប្រដាប់ចម្រោះដទៃទៀតមិនត្រូវការឧបករណ៍ពិសេសទេ ហើយអាចច្រោះទឹកតិចឬច្រើនបានយ៉ាងងាយ មុននឹងរម្ងាប់មេរោគ។

ក្រណាត់ចម្រោះ

2 women wearing saris filter water through a cloth into a container.

នៅប្រទេសបង់ក្លាដេសនិងឥណ្ឌា ក្រណាត់ត្បាញយ៉ាងល្អត្រូវបានប្រើសម្រាប់ច្រោះចេញនូវមេរោគជំងឺអាសន្នរោគចេញពីទឹកផឹក។ ដោយសារមេរោគជំងឺអាសន្នរោគភ្ជាប់ខ្លួនជាមួយសត្វល្អិតៗដែលរស់នៅក្នុងទឹក ទើបការច្រោះសត្វល្អិតៗទាំងនេះចេញ ក៏ច្រោះមេរោគជំងឺអាសន្នរោគស្ទើរតែទាំងអស់ចេញដែរ។ មធ្យោបាយនេះក៏ច្រោះដង្កូវហ្គីណេផងដែរ។

អ្នកអាចធ្វើក្រណាត់ចម្រោះពីកន្សែង ឬក្រណាត់ផ្សេងៗ ដូចជាក្រណាត់ដែលប្រើសម្រាប់ធ្វើសារី(សម្លៀកបំពាក់ប្រពៃណីស្ត្រីឥណ្ឌា)ជាដើម។ ក្រណាត់ចាស់មានប្រសិទ្ធភាពជាងក្រណាត់ថ្មី ព្រោះសរសៃៗដែលសឹកដាច់ ធ្វើឲ្យចន្លោះប្រហោងក្នុងក្រណាត់កាន់តែមានទំហំតូច ហើយច្រោះបានល្អជាង។

  1. ១. ទុកទឹកឲ្យរងក្នុងធុងមួយ ដើម្បីឲ្យកំទេចកំទីរឹងធ្លាក់ទៅបាតក្រោម។
  2. ២. បត់ក្រណាត់៤ផ្នត់ រួចទាញសន្ធឹង ឬចងជុំវិញមាត់ធុងមួយទៀត។
  3. ៣. ចាក់ទឹកយឺតៗពីលើក្រណាត់ ចេញពីធុងទី១ ចូលទៅធុងទី។

ត្រូវប្រើក្រណាត់តែម្ខាង(កុំត្រឡប់ក្រណាត់ពីលើចុះក្រោម) ដើម្បីកុំឲ្យមេរោគចូលទៅក្នុងធុងទី។ បន្ទាប់ពីប្រើក្រណាត់រួច ត្រូវលាងសម្អាតវា រួចហាលថ្ងៃឲ្យស្ងួត។ ធ្វើរបៀបនេះនឹងសម្លាប់មេរោគដែលជាប់ក្នុងសាច់ក្រណាត់។ ក្នុងរដូវភ្លៀង គួររម្ងាប់មេរោគក្នុងក្រណាត់ដោយប្រើទឹកសាវ៉ែល។ ត្រូវប្រាកដថានឹងលាងសម្អាតធុងដែលដាក់ទឹកចម្រោះ យ៉ាងហោចរៀងរាល់២ទៅ៣សប្តាហ៍ម្តង។

ប្រដាប់ចម្រោះប្រើសេរាមិច

គេអាចធ្វើប្រដាប់ចម្រោះតូចមួយពីដីឥដ្ឋដុតរួច ស្រោបដោយទឹកប្រាក់ស្អិត(សារធាតុសម្លាប់មេរោគ)។ ដោយការបង្ហាត់បង្ហាញបន្តិចបន្តួច ជាងស្មូនច្នាំងអាចធ្វើប្រដាប់ចម្រោះទាំងនេះបានយ៉ាងងាយ។

EHB Ch6 Page 94-2.png
គម្របជ័រ
ប្រដាប់ចម្រោះសេរាមិច ស្រោបដោយទឹកប្រាក់ស្អិត
ធុងជ័រ
ក្បាលរូប៊ីណេជ័រ
ប្រដាប់ចម្រោះសេរាមិចត្រូវបានប្រើប្រាស់នៅក្នុងធុងជ័រមួយ
រិធីធ្វើប្រដាប់ចម្រោះប្រើធ្យូង

ប្រដាប់ចម្រោះមិនពិបាកធ្វើទេ ហើយច្រោះមេរោគស្ទើរតែទាំងអស់ពីទឹកដែលមានបរិមាណតិច។

សម្ភារៈ: ធុងទឹកជ័រឬដែកចំនួន២ ញញួរ១និងដែកគោលធំ១ឬ២ ខ្សាច់គ្រើម(មិនមែនខ្សាច់សមុទ្រទេ)១ធុង ធ្យូងឧស១ភាគ៤នៃធុង

  1. ១. ចោះរន្ធតូចៗនៅបាតធុងទី។ លាងសម្អាតធុង។ ឥឡូវវាក្លាយជាធុងចម្រោះ។
  2. ២. លាងខ្សាច់ក្នុងទឹក រួចបង្ហូរទឹកចេញពីខ្សាច់ រហូតទាល់តែឃើញថាទឹកដែលហូរចេញពីខ្សាច់មានសភាពថ្លា។
  3. ៣. កិនធ្យូងជាបំណែកតូច។ ធ្យូងសកម្មធ្វើការបានល្អបំផុត ប៉ុន្តែធ្យូងឧសធម្មតាក៏ធ្វើការបានដែរ។ មិនត្រូវប្រើដុំធ្យូងថ្មឡើយ! ព្រោះវាពុល!
  4. EHB Ch6 Page 95-1.png
    ធុងចម្រោះ
    នៅសល់ ១០ស.ម
    ខ្សាច់
    ធ្យូងឧសកម្រស់ ៨ស.ម
    ខ្សាច់កម្រាស់ ៥ស.ម
    កំណាត់ឈើទ្រធុង
    ធុងស្អាតសម្រាប់ត្រងទឹក
  5. ៤. ចាក់ខ្សាច់ដែលលាងស្អាតទៅក្នុងបាតធុងចម្រោះ កម្រាស់៥ស.ម រួចចាក់ទឹកពីលើខ្សាច់នេះ។ ទឹកគួរតែអាចស្រក់ចេញតាមរន្ធតូចៗបាន។ បើទឹកចេញមិនរួចទេ ត្រូវចោះរន្ធឲ្យធំជាងនេះ។ បើមានបញ្ហានេះកើតឡើង ត្រូវយកខ្សាច់ចេញវិញ ដាក់ក្រណាត់ស្តើងពីលើរន្ធទាំងនោះ រួចចាក់ខ្សាច់ចូលវិញ។
  6. ៥. ចាក់កំទេចធ្យូងពីលើខ្សាច់ កម្រាស់៨ស.ម។ បន្ទាប់មកចាក់ខ្សាច់បន្ថែមទៀតពីលើធ្យូង ចាក់ខ្សាច់រហូតនៅដល់តែ១០ស.មពីមាត់ធុងចម្រោះ។
  7. ៦. ដាក់ឈើទ្រ២នៅលើធុងទី២ រួចដាក់ធុងចម្រោះពីលើឈើទ្រទាំង។ ចាក់ទឹកក្នុងធុងចម្រោះឲ្យបានច្រើនដង រហូតទាល់តែទឹកចេញមកមានសភាពថ្លា។ ឥឡូវនេះប្រដាប់ចម្រោះរួចរាល់សម្រាប់ប្រើប្រាស់ហើយ។
  8. ៧. ដើម្បីប្រើប្រាស់ប្រដាប់ចម្រោះ ត្រូវយកទឹកដែលអ្នកបានទុកឲ្យរង មកចាក់ចូលក្នុងធុងចម្រោះ។ ផឹកទឹកដែលបានច្រោះរួច ដើម្បីឲ្យមានសុវត្ថិភាពបំផុត គួរ រម្ងាប់មេរោគបន្ថែមទៀត បន្ទាប់ពីច្រោះរួច។


ដោយហេតុថាមេរោគដែលត្រូវបានច្រោះចេញ នឹងលូតលាស់នៅលើធ្យូង នោះជាការសំខាន់គឺត្រូវយកធ្យូងចេញមកលាងសម្អាតរៀងរាល់ពីរបីសប្តាហ៍ម្តងបើប្រើប្រដាប់ចម្រោះរាល់ថ្ងៃ ឬសម្អាតរាល់ពេលបើមិនបានប្រើពីរបីថ្ងៃ។


វិធីធ្វើប្រដាប់ចម្រោះតាមផ្ទះដោយប្រើខ្សាច់

នេះគឺជាប្រដាប់ចម្រោះដែលមានសុវត្ថិភាពបំផុតមួយ, មានប្រសិទ្ធភាពបំផុត, និងជាវិធីដែលចំណាយតិចបំផុតក្នុងការច្រោះទឹកប្រើប្រាស់ក្នុងគ្រួសារ។ ប្រដាប់ចម្រោះនេះអាចបន្សុទ្ធទឹកគ្រប់គ្រាន់សម្រាប់គ្រួសារតូចមួយ (យ៉ាងហោច៥០លីត្រក្នុង១ថ្ងៃ)។

  1. ១. លាងសម្អាតធុងទឹកចំណុះ២០០លីត្រដែលទឹកចូលមិនបាន រួចរម្ងាប់មេរោគដោយម្សៅសាវ៉ែល។ ប្រាកដថាធុងទឹកនេះមិនធ្លាប់បានដាក់សារធាតុគីមីពុលទេ។
  2. ២. ចោះរន្ធមួយសម្រាប់ដាក់ក្បាលរូប៊ីណេ ដែលស្ថិតនៅប្រហែល១ភាគ៤ ទៅ១ភាគ៣ ផ្នែកខាងលើនៃធុង។ រន្ធនេះគួរចោះល្មមតែត្រូវនឹងទំហំក្បាលរូប៊ីណេប៉ុណ្ណោះ។ (ឧទាហរណ៍ ប្រសិនបើក្បាលរូប៊ីណេមានមុខកាត់១២ម.ម គួរចោះរន្ធទំហំ១២ម.មដែរ)។
  3. ១. ដាក់ក្បាលរូប៊ីណេភ្ជាប់នឹងរន្ធ ដោយបិទជ័រកាវឲ្យវាជាប់ណែនល្អ។ ប្រសិនបើប្រើធុងធ្វើពីឥដ្ឋ ត្រូវបិទស៊ីម៉ង់ត៍ជំនួសវិញ។
  4. ៣. ត្រៀមបំពង់ទុយោមួយដែលអាចបត់បែនបាន។ ចោះរន្ធតូចៗនៅលើបំពង់ទុយោ ត្រឹម៣៥ស.មចុះក្រោម បិទចុងបំពង់ឲ្យជាប់ ហើយវេញវាជារង្វង់ រួចដាក់វានៅបាតធុងទឹក ដោយដាក់ឲ្យរន្ធតូចៗនោះផ្កាប់ចុះក្រោម។
  5. ៤. តភ្ជាប់ចុងម្ខាងទៀត(ដែលគ្មានចោះរន្ធតូច)នៃបំពង់ទុយោ ទៅនឹងក្បាលរូប៊ីណេ។ បិទតំណនេះដោយប្រើអង្គុំគៀបបំពង់ឬខ្សែលួស។
  6. ៥. ចាក់គ្រួសចូលទៅបាតធុងឲ្យមានកម្រាស់៧ស.ម ដើម្បីគ្របបំពង់ទុយោ។ គ្របស្រទាប់គ្រួសនេះដោយក្រណាត់ស្អាតមួយផ្ទាំង រួចចាក់ខ្សាច់ទន្លេដែលបានលាងស្អាត ចូលពីលើក្រណាត់នេះ រហូតនៅសល់កម្ពស់តែ១០ស.មពីក្រោមក្បាលរូប៊ីណេ។ បន្ទាប់មកគ្របខ្សាច់ដោយក្រណាត់ស្អាតមួយទៀត។
  7. ៦. ធ្វើគម្របធុង ដោយចោះរន្ធមួយសម្រាប់ចាក់ទឹកចូល។ ដាក់ថ្មសំប៉ែតស្តើងមួយដុំ ឬថាសមួយ ពីក្រោមរន្ធគម្របដើម្បីបង្ការកុំឲ្យខ្សាច់ខ្ទាតនៅពេលចាក់ទឹកចូល។
  8. ៧. 'បាញ់ទឹកឬជះទឹកសម្អាតប្រដាប់ចម្រោះនេះ។ នៅពេលលាងស្អាតហើយ ប្រដាប់ចម្រោះនេះរួចរាល់សម្រាប់ប្រើប្រាស់បាន។
EHB Ch6 Page 96-1.png
ធុងទឹកចំណុះ ២០០លីត្រ
គម្រប
ថ្មរាប
ខ្សាច់ដែលបានលាងសម្អាតរួច
គ្រួសដែលបានលាងសម្អាតរួច
ចាក់ទឹកចូលតាមនេះ
ក្បាលរូប៊ីណេ
ក្រណាស់ស្អាត
ទុយោទន់ទំហំ
២០ម.ម


ដើម្បីប្រើប្រាស់និងថែទាំប្រដាប់ចម្រោះទឹកដោយប្រើខ្សាច់

បន្ទាប់ពីប្រើប្រាស់បានពីរបីថ្ងៃ ស្រទាប់ស្លែ(បាក់តេរី និងសារាយ)នឹងកើតឡើងនៅពីលើខ្សាច់។ ស្រទាប់ស្លែនេះជួយបន្សុទ្ធទឹកទេ ដូច្នេះកុំយកវាចេញ។ ដើម្បីឲ្យស្រទាប់ស្លែនេះធ្វើការ ត្រូវចាក់ទឹកឲ្យលិចខ្សាច់ជានិច្ច។ (ហេតុដូច្នេះហើយបានជាគេដាក់ក្បាលរូប៊ីណេនៅពីលើស្រទាប់ខ្សាច់)។ ចាក់ទឹកបំពេញប្រដាប់ចម្រោះរាល់ថ្ងៃ ហើយបង្ហូរទឹកយកប្រើប្រាស់តែបន្តិចបន្តួចប៉ុណ្ណោះ។ ប្រសិនបើបង្ហូរទឹកចេញពីប្រដាប់ចម្រោះអស់ នោះវានឹងមិនសូវមានប្រសិទ្ធភាពទេ ហើយចាំបាច់ត្រូវលាងសម្អាតប្រដាប់ចម្រោះនិងរៀបវាឡើងវិញ។

ទុកទឹកឲ្យរងល្អ មុននឹងចាក់ទៅក្នុងប្រដាប់ចម្រោះ។ ធ្វើដូចនេះនឹងកាត់បន្ថយតម្រូវការលាងសម្អាតប្រដាប់ចម្រោះ ព្រោះទឹកដែលចាក់ចូលមានសភាពរងស្រាប់។ នៅពេលអ្នកចាក់ទឹក គួរចាក់វាឲ្យខ្លាំងៗដូចទឹកជ្រោះធ្លាក់ នោះវានឹងមានខ្យល់នៅក្នុងទឹក ហើយធ្វើឲ្យទឹកមានរសជាតិប្រសើរឡើង។

នៅពេលដែលទឹកចេញពីរូប៊ីណេ មានល្បឿនយឺត ចូរលាងសម្អាតប្រដាប់ចម្រោះ។ បង្ហូរទឹកចេញឲ្យអស់ រួចយកស្រទាប់ស្លែចេញ ថែមទាំងស្រទាប់ខ្សាច់ប្រហែល១ស.មផងដែរ។ បន្ទាប់ពីលាងសម្អាតវាច្រើនដង នៅពេលយកខ្សាច់ចេញអស់ច្រើនជាងពាក់កណ្តាល ត្រូវប្តូរខ្សាច់និងថ្ម។ លាងសម្អាតថ្មនិងខ្សាច់ថ្មី រួចរៀបឡើងវិញ។ អាចលាងសម្អាត និងផ្លាស់ប្តូរខ្សាច់ថ្មី ១ទៅ២ដងក្នុង១ឆ្នាំ។

ប្រដាប់ចម្រោះជាតិអាសេនិក

ដើម្បីច្រោះជាតិអាសេនិកចេញពីទឹក ចូរដាក់ដែកគោលមួយចាននៅលើប្រដាប់ចម្រោះ។ ប្រើដែកគោលទំហំតូចបំផុត ទម្ងន់ពី៣ទៅ៥គ.ក្រ។ មិនត្រូវប្រើដែកគោលដែលមានស្រោបស័ង្កសីទេ ព្រោះដែកគោលត្រូវតែអាចមានច្រេះ ដើម្បីអាចច្រោះបាន។ ជាតិអាសេនិកតោងទៅលើដែកគោលច្រេះ ហើយត្រូវបានយកចេញពីទឹក។

ការរម្ងាប់មេរោគក្នុងទឹក

ការរម្ងាប់មេរោគក្នុងទឹក សម្លាប់មេរោគនិងដង្កូវ ធ្វើឲ្យទឹកមានសុវត្ថិភាពសម្រាប់ផឹក។ មធ្យោបាយល្អបំផុតគឺការដាំឲ្យពុះ, ហាលថ្ងៃក្តៅ, ឬប្រើក្លរីន។

សំខាន់! មធ្យោបាយទាំងនេះនឹងមិនធ្វើឲ្យទឹកមានសុវត្ថិភាពពីសារធាតុគីមីពុលទេ។

ការដាំទឹក

A woman squats to stir a pot over a fire.
ការដាំទឹកឲ្យពុះរយៈពេល ១នាទី ធ្វើឲ្យទឹកមានសុវត្ថិភាពពីមេរោគ

ដាំទឹកឲ្យពុះយ៉ាងកញ្ជ្រោល។ នៅពេលវាចាប់ផ្តើមពុះ គួរទុកឲ្យវាពុះរយៈពេល១នាទីពេញ មុននឹងលើកកំសៀវចេញ។ នៅតំបន់ភ្នំខ្ពស់ៗ គេត្រូវដាំទឹកឲ្យពុះរយៈពេល៣នាទីដើម្បីសម្លាប់មេរោគ ព្រោះនៅតំបន់ភ្នំ ទឹកពុះនៅសីតុណ្ហភាពទាបជាងធម្មតា។

ការដាំទឹកឲ្យពុះធ្វើឲ្យទឹកផ្លាស់ប្តូររសជាតិ។ បន្ទាប់ពីទឹកពុះចុះត្រជាក់ ចូរចាក់វាទៅក្នុងដប ហើយក្រឡុកឲ្យខ្លាំង។ ការក្រឡុកនឹងធ្វើឲ្យមានខ្យល់នៅក្នុងទឹក ហើយវាបង្កើនរសជាតិរបស់ទឹក។

នៅតំបន់ដែលខ្វះខាតឧស ការដាំទឹកអាចជាការពិបាក។ គួរដាំទឹកបន្ទាប់ពីដាំស្លរួច ប៉ុន្តែត្រូវដាំមុនភ្លើងរលត់អស់។ ធ្វើដូចនេះជួយកាត់បន្ថយការប្រើប្រាស់ឧស។

វិធីរម្ងាប់មេរោគក្នុងទឹកដោយកម្តៅថ្ងៃ

ការរម្ងាប់មេរោគដោយកម្តៅថ្ងៃ គឺជាវិធីដ៏មានប្រសិទ្ធភាពមួយក្នុងការរម្ងាប់មេរោគក្នុងទឹក ដោយប្រើតែកម្តៅថ្ងៃនិងដបទឹកប៉ុណ្ណោះ។ ការច្រោះទឹក ឬទុកទឹកឲ្យរងជាមុន កាត់បន្ថយរយៈពេលនៃរម្ងាប់មេរោគដោយកម្តៅថ្ងៃ។ ការរម្ងាប់មេរោគក្នុងទឹកដោយកម្តៅថ្ងៃ មានប្រសិទ្ធភាពបំផុតនៅក្នុងតំបន់ដែលនៅក្បែរខ្សែអាក្វាទ័រ ព្រោះនៅទីនោះមានកម្តៅខ្លាំងបំផុត។ ប្រសិនបើអ្នករស់នៅក្នុងតំបន់ក្បែរប៉ូលខាងជើងឬខាងត្បូង នោះអ្នកនឹងត្រូវការពេលវេលាច្រើនក្នុងការរម្ងាប់មេរោគ។

EHB Ch6 Page 98-1.png
  1. ១. លាងសម្អាតដបកែវឬដបប្លាស្ទិក ឬថង់ប្លាស្ទិក។ ល្អបំផុតគឺដបដែលធ្វើពីប្លាស្ទិក PET។
  2. ២. ចាក់ទឹកចូលពាក់កណ្តាល រួចក្រឡុករយៈពេល២០វិនាទី។ វានឹងធ្វើឲ្យមានពពុះខ្យល់នៅក្នុងទឹក។ បន្ទាប់មកចាក់ទឹកបន្ថែមឲ្យពេញ។ ពពុះខ្យល់ទាំងនេះនឹងជួយរម្ងាប់មេរោគក្នុងទឹកឲ្យបានឆាប់។
  3. ៣. ដាក់ដបទឹកនៅត្រង់ណាដែលគ្មានម្លប់ ហើយគ្មានមនុស្សនិងសត្វរំខានវា ដូចជា នៅលើដំបូលផ្ទះជាដើម។ ទុកដបហាលថ្ងៃរយៈពេលយ៉ាងតិច៦ម៉ោងបើមានថ្ងៃពេញ ឬរយៈពេល២ថ្ងៃបើមេឃសម្បូរពពក។
  4. ៤. ផឹកទឹកពីដបដោយផ្ទាល់។ ធ្វើដូចនេះជៀសវាងការប្រឡាក់ពីដៃឬកែវទឹក។


ការរម្ងាប់មេរោគដោយកម្តៅថ្ងៃ អាចធ្វើបានកាន់តែឆាប់ ដោយដាក់ដបទាំងនោះនៅក្នុងចង្ក្រានប្រើពន្លឺថ្ងៃ

EHB Ch6 Page 98-2.png
ប្រើក្រូចឆ្មារ ឬក្រូចធម្មតា ១ផ្លែក្នុងទឹក១លីត្រ

ទឹកក្រូចឆ្មារ

ដាក់ទឹកក្រូចឆ្មារ១ផ្លែក្នុងទឹកផឹក១លីត្រ រួចទុកស្ងៀមរយៈពេល៣០នាទី។ ធ្វើដូចនេះនឹងសម្លាប់មេរោគជំងឺអាសន្នរោគស្ទើរតែទាំងអស់ និងមេរោគដទៃទៀតមួយចំនួនផងដែរ។ វិធីនេះមិនអាចធ្វើឲ្យទឹកមានសុវត្ថិភាពទាំងស្រុងទេ ប៉ុន្តែនៅតំបន់ប្រឈមនឹងជំងឺអាសន្នរោគ វិធីនេះប្រសើរជាងមិនធ្វើអ្វីសោះ។ ការដាក់ទឹកក្រូចឆ្មារក្នុងទឹក មុននឹងរម្ងាប់មេរោគដោយកម្តៅថ្ងៃឬប្រើមធ្យោបាយថូ៣ នឹងធ្វើឲ្យទឹកកាន់តែមានសុវត្ថិភាព។

ក្លរីន

ក្លរីនមានតម្លៃថោក ហើយងាយប្រើប្រាស់ក្នុងការសម្លាប់មេរោគភាគច្រើននៅក្នុងទឹកផឹក។ ប៉ុន្តែប្រសិនបើប្រើក្លរីនតិចពេក វានឹងមិនអាចសម្លាប់មេរោគទេ។ ប្រសិនបើប្រើក្លរីនច្រើនពេក ទឹកនឹងមានរសជាតិមិនល្អ។ ល្អបំផុតគួរប្រើក្លរីននៅក្នុងប្រព័ន្ធទឹកស្អាត(ទឹកទុយោ)នៅក្នុងសហគមន៍ ព្រោះគ្រួសារនីមួយៗ មិនងាយនឹងប្រើប្រាស់ក្លរីនបានត្រឹមត្រូវគ្រប់ពេលទេ។ ដើម្បីប្រើក្លរីនក្នុងការរម្ងាប់មេរោគក្នុងទឹកនៅតាមផ្ទះ សូមធ្វើតាមសេចក្តីណែនាំដែលមាននៅទំព័របន្ទាប់

ការប្រើក្លរីនច្រើនធ្វើឲ្យមានគ្រោះថ្នាក់ដល់មនុស្សនិងបរិស្ថាន ប៉ុន្តែជាធម្មតាបរិមាណដែលប្រើសម្រាប់ការរម្ងាប់មេរោគក្នុងទឹកតាមផ្ទះនិងសហគមន៍ គឺមានសុវត្ថិភាព។ ការប្រើក្លរីនសម្រាប់រម្ងាប់មេរោគក្នុងទឹក មានសុវត្ថិភាពជាងការប្រថុយប្រថាននឹងបញ្ហាសុខភាពដែលបង្កឡើងដោយមេរោគ។

តើគួរប្រើក្លរីនប៉ុន្មាន?

បរិមាណក្លរីនដែលចាំបាច់សម្រាប់ការរម្ងាប់មេរោគក្នុងទឹក គឺអាស្រ័យលើសភាពកខ្វក់របស់ទឹក(តើវាមានមេរោគប្រភេទណា និងមានប៉ុន្មាន)។ បើមានមេរោគកាន់តែច្រើននៅក្នុងទឹក នោះអ្នកត្រូវប្រើក្លរីនកាន់តែច្រើនដែរដើម្បីសម្លាប់វា។ ជាការសំខាន់គួរដាក់ក្លរីនឲ្យគ្រប់គ្រាន់ ដើម្បីឲ្យវាសល់នៅក្នុងទឹកខ្លះនៅពេលមេរោគងាប់ហើយ។ ក្លរីនសល់នឹងសម្លាប់មេរោគថ្មីៗដែលចូលទៅក្នុងទឹក។ បើមានក្លរីនសល់នៅក្នុងទឹក អ្នកអាចហិតឬភ្លក់ដឹងថាវាមានជាតិក្លរីនតែបន្តិចបន្តួចប៉ុណ្ណោះ។ នេះប្រាប់អ្នកឲ្យដឹងថា វាមានសុវត្ថិភាពសម្រាប់ផឹក។ ប្រសិនបើទឹកមានក្លរីនច្រើនពេក វានឹងមានក្លិនខ្លាំងនិងរសជាតិមិនល្អ។

ដើម្បីប្រើប្រាស់បរិមាណក្លរីនឲ្យបានត្រឹមត្រូវ អ្នកត្រូវដឹងថាសូលុយស្យុងក្លរីនរបស់អ្នក ខ្លាំងប៉ុនណា។ ក្លរីនមានច្រើនទម្រង់គឺ ឧស្ម័ន, ម្សៅសាវ៉ែល, high-test hypochlorite (HTH), និងទឹកសាវ៉ែលតាមផ្ទះ។ ដោយហេតុថាទឹកសាវ៉ែលតាមផ្ទះ គឺជាទម្រង់នៃក្លរីនដែលឃើញញឹកញាប់បំផុត ទើបសៀវភៅនេះបង្ហាញ ពីវិធីរម្ងាប់មេរោគក្នុងទឹកដោយប្រើទឹកសាវ៉ែលតាមផ្ទះ។

ទឹកសាវ៉ែលតាមផ្ទះអាចមានបរិមាណក្លរីនខុសៗគ្នា។ បរិមាណដែលឃើញញឹកញាប់បំផុតគឺ ៣,៥% និង៥%។ វិធីងាយបំផុតក្នុងការវាស់បរិមាណនៃទឹកសាវ៉ែលដែលត្រូវការ គឺដំបូងត្រូវធ្វើ "សូលុយស្យុងមេ" (ក្លរីនប្រហែល១%) សិន បន្ទាប់មកដាក់សូលុយស្យុងនេះចូលក្នុងទឹកដែលអ្នកចង់រម្ងាប់មេរោគ។ ដើម្បីលាយសូលុយស្យុងមេ:

  • ចាក់ទឹកសាវ៉ែល១ពែង ចូលក្នុងដបស្អាតចំណុះ១លីត្រដែលនៅទទេរ។
  • ចាក់ទឹកស្អាតបំពេញដប។
  • ក្រឡុកដបរយៈពេល៣០វិនាទី។
  • ទុកវាស្ងៀមរយៈពេល៣០នាទី។ សូលុយស្យុងមេរបស់អ្នក រួចរាល់ហើយ។

ប្រសិនបើមានកំទេចកំទីរឹងនៅក្នុងទឹក ក្លរីនក៏មិនអាចធ្វើការបានដែរ ដូច្នេះត្រូវច្រោះទឹកឬទុកទឹកឲ្យរងជាមុន។ ចាក់ទឹករងទៅក្នុងប្រដាប់ដាក់ទឹក(ធុង ឆ្នាំង ដប...) រួចលាយក្លរីន។

ទឹក សូលុយស្យុងមេ
សម្រាប់ទឹក ១លីត្រ
EHB Ch6 Page 99-1.png
EHB Ch6 Page 99-2.png ៣តំណក់
សម្រាប់ទឹក ៤លីត្រ
EHB Ch6 Page 99-3.png
EHB Ch6 Page 99-4.png ១២តំណក់
សម្រាប់ទឹក ២០លីត្រ
EHB Ch6 Page 99-5.png
EHB Ch6 Page 99-6.png ១ស្លាបព្រាកាហ្វេ
សម្រាប់ទឹក ២០០លីត្រ
EHB Ch6 Page 99-7.png
EHB Ch6 Page 99-8.png ១០ស្លាបព្រាកាហ្វេ
លាយសូលុយល្យុងមេក្នុងបរិមាណខាងលើនេះ រួចរង់ចាំយ៉ាងហោច៣០នាទីមុននឹងផឹក។ ប្រសិនបើទឹកល្អក់ អ្នកត្រូវបន្ថែមបរិមាណសូលុយស្យុងមេទ្វេរជាពីរ។