Hesperian Health Guides

ជំពូក ៣ ៖ យេនឌ័រ និងសុខភាព

នៅក្នុងជំពូកនេះ ៖

HAW Ch3 Page 41-1.png

ការស្វែងយល់អំពីយេនឌ័រ គឺជាផ្នែកមួយនៅក្នុងការស្វែងយល់ពីឆាកជីវិតរបស់យើងនោះដែរ។ កុមារតែងតែរៀនចេះពីវ័យក្មេងមកថារាងកាយខុសគ្នារវាងបុរសនិងស្ត្រី ធ្វើឲ្យពួកគេមានគំនិត អារម្មណ៍ និងអាកប្បកិរិយាខុសគ្នាដែរ។

តួនាទីនិងការរំពឹងទុកក្នុងយេនឌ័រ មានភាពខុសៗគ្នាទៅតាមសហគមន៍ អាស្រ័យលើទំនៀមទម្លាប់ ប្រពៃណី ច្បាប់ និងសាសនារបស់ពួកគេ។ នៅតំបន់ជាច្រើន ក្មេងប្រុសនិងបុរសមានឋានៈខ្ពស់ជាង។ ពួកគេមានសិទ្ធិមូលដ្ឋាន និងសិទ្ធិពិសេសមួយចំនួនដែលស្ត្រីមិនមាន។ នៅពេលដែលស្ត្រីមានឋានៈទាបជាងបុរសខ្លាំងពេក ពួកគេច្រើនតែទទួលរងនូវហិង្សា ទទួលបានការថែទាំសុខភាពតិចតួច និងមិនសូវមានអំណាចក្នុងការសម្រេចចិត្តអំពីសុខភាពរបស់ពួកគេទេ។ ហេតុដូច្នេះហើយ ការត្រិះរិះពិចារណាអំពីក្បួនច្បាប់យេនឌ័រ និងការធ្វើការងារដើម្បីសមភាពយេនឌ័រ គឺជាផ្នែកដ៏សំខាន់ក្នុងការទ្រទ្រង់សុខភាពរបស់ក្មេងស្រីនិងស្ត្រី។

ការផ្លាស់ប្តូរ គឺមិនងាយនឹងកើតឡើងឡើយ! មនុស្សខ្លះគាំទ្រតួនាទីយេនឌ័រដែលមិនស្មើភាពគ្នានេះ មានន័យថាពួកគេចង់រក្សាអ្វីៗឲ្យនៅដដែល។ អ្នកខ្លះទៀតអាចនឹងមិនគាំទ្រវិសមភាពយេនឌ័រ ប៉ុន្តែពួកគេគិតថាមិនអាចកែប្រែវាបានទេ គឺដូចជាបញ្ហាអាកាសធាតុដូច្នេះដែរ។ អ្នកពុំគួរបាត់បង់ទឹកចិត្តដោយសារពួកគេទេ។ អ្នកកំពុងតែចូលរួមជាមួយអ្នករៀបចំ អ្នកអប់រំសុខភាព និងអ្នកដទៃទៀតជាច្រើនដែលកំពុងតែប្រើប្រាស់អំណាចនិងភាពច្នៃប្រឌិតរបស់ខ្លួន ដើម្បីនាំមកនូវការផ្លាស់ប្តូរនានាដែលធានាឲ្យមានការកែលម្អសុខភាពរបស់ស្ត្រី។  



ទំព័រ​នេះ​ត្រូវ​បាន​​ធ្វើ​​បច្ចុប្បន្នភាព៖ ០៥ មករា ២០២៤