Hesperian Health Guides
មធ្យោបាយដែលគ្មានប្រសិទ្ធភាព
មធ្យោបាយទាំងនេះគ្មានប្រយោជន៍ទេ ឬមានគ្រោះថ្នាក់ទៀតផង៖
- ការនោមបន្ទាប់ពីរួមភេទ គឺមិនមានគ្រោះថ្នាក់ទេ ប៉ុន្តែវាមិនអាចបង្ការការមានផ្ទៃពោះឡើយ។ ទឹកនោមចេញមកពីរន្ធផ្សេងពីទ្វារមាស។
- ការដាក់ឱសថ រុក្ខជាតិ សារធាតុគីមី ឬអ្វីដែលធ្វើឲ្យទ្វារមាសស្ងួត មិនអាចបង្ការការមានផ្ទៃពោះទេ។ ប៉ុន្តែវាអាចបង្កគ្រោះថ្នាក់ទៅលើទ្វារមាស ដែលធ្វើឲ្យស្ត្រីងាយនឹងឆ្លងរោគ។
- ការលាងសម្អាតទ្វារមាសក្រោយពេលរួមភេទ មិនបង្ការការមានផ្ទៃពោះទេ។ មេជីវិតផ្លាស់ទីយ៉ាងឆាប់រហ័ស ហើយខ្លះបានទៅដល់ក្នុងស្បូនរួចទៅហើយមុននឹងអាចលាងសម្អាតវាចេញ។ ការលាងទ្វារមាសថែមទាំងអាចរុញច្រានមេជីវិតឲ្យចូលទៅក្នុងស្បូនទៀតផង។
- វត្ថុស័ក្តិសិទ្ធិ និងអាគមឩមអាម មិនអាចបង្ការការមានផ្ទៃពោះនោះទេ។ ស្ត្រីដែលពឹងផ្អែកលើមធ្យោបាយទាំងនេះ នឹងមានផ្ទៃពោះ។
ទំព័រនេះត្រូវបានធ្វើបច្ចុប្បន្នភាព៖ ៣០ មករា ២០១៨