Hesperian Health Guides

កងដាក់ក្នុងស្បូន

ខ្លឹមសារ​ត្រ​ង់ក​នែ្ល​ង​នេះ​គឺ​បាន​ពី ជំពូកជឿនលឿននៃសៀវភៅទីទីណាគ្មានវេជ្បណ្ឌិត

ក្នុង​ជំពូក​នេះ

កងដាក់ក្នុងស្បូនគឺជាវត្ថុមួយដែលផលិតពីប្លាស្ទិក ឬបាស្ទិកជាមួយនឹងទង់ដែង ហើយត្រូវបានស៊កបញ្ចូលទៅក្នុងស្បូនដោយបុគ្គលិកសុខាភិបាលដែលឆ្លងកាត់ការបណ្តុះបណ្តាល។ វាបង្ការមិនឲ្យមេជីវិតរបស់បុរសទៅបង្កកំណើតជាមួយនឹងពង ហើយក៏បង្ការមិនឲ្យពងតោងនៅក្នុងស្បូនផងដែរ។ សម្រាប់ព័ត៌មានបន្ថែមអំពីការដាក់កងក្នុងស្បូន សូមមើលជំពូក ២១ នៃ A Book for Midwives (សៀវភៅសម្រាប់ឆ្មប), ដែលអាចរកបានពីអង្គការហេស្ពឺរៀន (Hesperian)។

កងដាក់ក្នុងស្បូន មានប្រសិទ្ធភាពជាខ្លាំង ហើយអាចស្ថិតនៅក្នុងស្បូនរយៈពេល ៥ឬ១២ឆ្នាំ អាស្រ័យលើប្រភេទរបស់វា។ កងដាក់ក្នុងស្បូនមិនការពារពីមេរោគអេដស៍ ឬជំងឺកាមរោគទេ។

NWTND FP Page 16-2.png

កងដាក់ក្នុងស្បូនមានសុវត្ថិភាពសម្រាប់ទាំងស្ត្រីដែលធ្លាប់មាន និងមិនធ្លាប់មានផ្ទៃពោះ។ ស្ត្រីអាចដាក់កងក្នុងស្បូនបានគ្រប់ពេលបើមិនទាន់មានផ្ទៃពោះ ព្រមទាំងមិនមានការបង្ករោគនៅទ្វារមាស ឬជំងឺកាមរោគ។ កងដាក់ក្នុងស្បូនអាចត្រូវបានដកចេញនៅគ្រប់ពេល ដោយបុគ្គលិកសុខាភិបាលដែលឆ្លងកាត់ការបណ្តុះបណ្តាល។ បន្ទាប់ពីដកក្នុងចេញពីស្បូន ស្ត្រីអាចមានផ្ទៃពោះភ្លាម។

WWHND10 Ch13 Page 217-1.png

បន្ទាប់ពីដាក់កងក្នុងស្បូនរួច វាមិនងាយនឹងរបូតចេញពីស្បូនឡើយ ប៉ុន្តែក៏មិនមែនថាមិនអាចដែរ។ មួយខែម្តង អ្នកអាចត្រួតពិនិត្យខ្សែរបស់កងដែលព្យួរពីមាត់ស្បូន ថាតើវានៅតែស្ថិតនៅទីទោះឬទេ ដោយការលូកស្ទាបរកវា (ប៉ុន្តែមិនទាញវាចេញទេ)។ បើអ្នកស្ទាបរកខ្សែមិនឃើញទេ ឬបើអ្នកគិតថាកងបានរបូតចេញ ចូរប្រើស្រោមអនាម័យឬចៀសវាងការរួមភេទរហូតទាល់តែបានត្រួតពិនិត្យដោយបុគ្គលិកសុខាភិបាល។

ផលរំខានដែលអាចកើតមាននៃកងដាក់ក្នុងស្បូន

ផលរំខានញឹកញាប់បំផុតគឺការមកឈាមរដូវច្រើនជាងនិងឈឺចាប់ជាងធម្មតា។ វាអាចនឹងពិបាកទ្រាំ ប៉ុន្តែវាមិនមានគ្រោះថ្នាក់ទេ ហើយជាធម្មតាវានឹងធូរស្រាលទៅវិញបន្ទាប់ពីពីរបីខែ។ កងដាក់ក្នុងស្បូនប្រភេទខ្លះ មានជាតិអ័រម៉ូនប្រូសេស្ទីន ដែលជួយកាត់បន្ថយភាពឈឺចាប់និងការធ្លាក់ឈាម។ កងដាក់ក្នុងស្បូនដែលមានអ័រម៉ូនប្រូសេស្ទីន អាចបណ្តាលឲ្យមាន ផលរំខានដូចគ្នានឹងថ្នាំគ្រាប់តូចដែរ.

តើនរណាគួរប្រើកងដាក់ក្នុងស្បូន

  • ស្ត្រីដែលមានជំងឺមហារីកមាត់ស្បូនឬស្បូន។ ស្ត្រីដែលមានជំងឺមហារីកដោះ មិនគួរប្រើកងដាក់ក្នុងស្បូនដែលមានអ័រម៉ូនប្រូសេស្ទីនទេ ប៉ុន្តែពួកគេអាចប្រើកងដាក់ក្នុងស្បូនដែលមានទង់ដែង ដោយសុវត្ថិភាព។
  • ស្ត្រីដែលមានជំងឺប្រមេះទឹកបាយ ប្រមេះទឹកថ្លា ឬការបង្ករោគនៅអាងត្រគាក។ សម្រាប់ព័ត៌មានបន្ថែមអំពីជំងឺប្រមេះទឹកបាយ និងប្រមេះទឹកថ្លា សូមមើលជំពូក បញ្ហានិងការបង្ករោគនៅប្រដាប់បន្តពូជ
  • សម្រាប់ព័ត៌មានបន្ថែមអំពីការបង្ករោគនៅអាងត្រគាក សូមមើលទំព័រ នៃ "ការបង្ករោគនៅអាងត្រគាក (កំពុងផលិត)" ក្នុងជំពូក ការឈឺពោះ ជំងឺរាក និងជំងឺព្រូន។


ទំព័រ​នេះ​ត្រូវ​បាន​​ធ្វើ​​បច្ចុប្បន្នភាព៖ ០៨ មិថុនា ២០១៩