Hesperian Health Guides

បង្កើតផែនការសុវត្ថិភាពសម្រាប់ភាពអាសន្ន

នៅក្នុងជំពូកនេ:

ការមានឧបករណ៍ការពារ និងសំណុំសម្ភារៈសង្គ្រោះបឋម គឺជាការសំខាន់មួយ រីឯការយល់ដឹងអំពីអ្វីដែលត្រូវធ្វើក្នុងករណីមានភាពអាសន្ន ឬមានឧប្បត្តិហេតុ ក៏ជាការសំខាន់មួយទៀត។ គ្រប់សហគមន៍ និងគ្រប់កន្លែងធ្វើការទាំងអស់ គួរតែមានផែនការសុវត្ថិភាពមួយសម្រាប់ករណីមានការបញ្ចេញសារធាតុពុល ភ្លើងឆេះ ទឹកជំនន់ ព្យុះ និងភាពអាសន្នដទៃទៀត។

សរសេរបិតអាស័យដ្ឋាននិងលេខទូរស័ព្ទរបស់គ្លីនិកឬមន្ទីរពេទ្យដែលនៅជិតបំផុតនៅទីតាំងកណ្តាលផ្ទះ។ ប្រាកដថាមនុស្សគ្រប់គ្នាដឹងពីកន្លែងរក្សាទុកសំណុំសម្ភារៈសង្គ្រោះបឋម និងសម្ភារៈសម្រាប់ភាពអាសន្នដទៃទៀត និងដឹងពីរបៀបប្រើប្រាស់វា។ ផែនការសុវត្ថិភាពក៏អាចរួមបញ្ចូល ៖

A woman points.
  • ផែនការសម្រាប់ដឹកជញ្ជូនអ្នកមានរបួសនិងមានជំងឺ ទៅកាន់គ្លីនិកឬមន្ទីរពេទ្យ និងយានយន្តដែលអាចប្រើប្រាស់បានក្នុងភាពអាសន្ន។
  • ទីតាំងប្រជុំ ដូចជាមណ្ឌលក្នុងសហគមន៍ សាលារៀន ព្រះវិហារ។
  • ការផ្គត់ផ្គង់ទឹកស្អាតក្នុងគ្រាអាសន្ន។
  • ទូរស័ព្ទឬអាយកូមសម្រាប់ហៅរកជំនួយ និងដើម្បីប្រកាសអាសន្នដល់អាជ្ញាធរនិងប្រព័ន្ធផ្សព្វផ្សាយ។
  • បញ្ជីរាយឈ្មោះជនចាស់ជរា ជនពិការ និងអ្នកដទៃទៀតនៅក្នុងសហគមន៍ដែលត្រូវការជំនួយក្នុងករណីមានជម្លៀស។


ភាពអាសន្នខុសៗគ្នាត្រូវការការឆ្លើយតបផ្សេងៗគ្នាដែរ។ ការយល់ដឹងអំពីការគំរាមកំហែងដែលអាចកើតឡើងបំផុតចំពោះសហគមន៍របស់អ្នក និងការរៀនពីការត្រៀមលក្ខណៈសម្រាប់ការគំរាមកំហែងទាំងនោះ គឺជាផ្នែកមួយដ៏សំខាន់នៅក្នុងផែនការភាពអាសន្ន។