Hesperian Health Guides

ការព្យាបាលគ្រោះថ្នាក់បង្កដោយសារធាតុគីមី

នៅក្នុងជំពូកនេ:


សារធាតុគីមីអាចកំពប់មកលើស្បែក និងសម្លៀកបំពាក់, សាចចូលក្នុងភ្នែក, ឬត្រូវបានលេបចូល ឬដកដង្ហើមស្រូបផ្សែងចូល។ ប្រសិនបើមាននរណាម្នាក់រងគ្រោះ ត្រូវរកជំនួយពីគ្រូពេទ្យឲ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន។

ការដកដង្ហើមចូលនូវសារធាតុគីមី

 A woman lies on her side as another comforts her.
  • យកជនរងគ្រោះចេញឆ្ងាយពីតំបន់ដែលគាត់បានដកដង្ហើមចូលនូវសារធាតុពុល ជាពិសេសប្រសិនបើស្ថិតនៅក្នុងកន្លែងបិទជិត។ ប្រសិនបើការកំពប់កើតឡើងក្នុងផ្ទះ ត្រូវបើកបង្អួច និងទ្វារ។
  • យកជនរងគ្រោះដាក់ឲ្យត្រូវខ្យល់បរិសុទ្ធ។
  • បន្ធូរសម្លៀកបំពាក់គាត់។
  • ដាក់ជនរងគ្រោះឲ្យអង្គុយ ឬដេក ដោយលើកក្បាលនិងស្មាឡើង។
  • ប្រសិនបើជនរងគ្រោះនោះសន្លប់ ត្រូវដាក់គាត់ឲ្យដេកចំហៀង និងប្រាកដថាគ្មានអ្វីស្ទះផ្លូវដង្ហើមគាត់ទេ។
  • ប្រសិនបើគាត់មិនមានដង្ហើម ត្រូវផ្តល់ដង្ហើមពីមាត់ទៅមាត់
  • ប្រសិនបើមានសញ្ញានៃបញ្ហាសុខភាព ដូចជាឈឺក្បាល ក្រហាយច្រមុះឬបំពង់ក វិលមុខ ងងុយដេក តឹងក្នុងទ្រូង ចូររកជំនួយពីគ្រូពេទ្យភ្លាម។ យកស្លាកសញ្ញាឬឈ្មោះសារធាតុគីមី ទៅជាមួយអ្នក។

ការលេបសារធាតុគីមី ៖

  • ប្រសិនបើជនរងគ្រោះបាត់បង់ស្មារតី ត្រូវដាក់គាត់ឲ្យដេកចំហៀង និងប្រាកដថាគាត់មានដង្ហើម។
  • ប្រសិនបើជនរងគ្រោះមិនមានដង្ហើម ត្រូវផ្តល់ដង្ហើមពីមាត់ទៅមាត់ឲ្យបានឆាប់ ការផ្តល់ដង្ហើមពីមាត់ទៅមាត់ ក៏អាចធ្វើឲ្យអ្នកប្រឈមនឹងសារធាតុគីមីដែរ ដូច្នេះត្រូវខ្ទប់មាត់របស់អ្នកដោយម៉ាស់ប្រហោង ឬបន្ទះក្រណាត់ ឬបន្ទះប្លាស្ទិកក្រាស់ដោយមានចោះប្រហោងកណ្តាល មុនពេលអ្នកចាប់ផ្តើមផ្តល់ដង្ហើមពីមាត់ទៅមាត់។
  • ប្រសិនជនរងគ្រោះអាចផឹកបាន ចូរផ្តល់ទឹកស្អាតឲ្យបានច្រើន។
  • រកមើលកញ្ចប់សារធាតុគីមី ហើយអានស្លាកសញ្ញាភ្លាម។ ស្លាកសញ្ញានឹងប្រាប់អ្នកថាតើត្រូវធ្វើឲ្យជនរងគ្រោះនោះក្អួតបញ្ចេញសារធាតុគីមីវិញ ឬមិនត្រូវធ្វើ


នៅពេលសារធាតុគីមីកំពប់លើរាងកាយឬសម្លៀកបំពាក់

altalt=A woman lies on her back as another pours water over her eyes.
  • ប្រសិនបើអាច ត្រូវយកអ្នករបួសចេញពីសារធាតុគីមីកំពប់។
  • ដោះសម្លៀកបំពាក់ ស្បែកជើង គ្រឿងអល្លង្កាទាំងឡាយដែលសារធាតុគីមីកំពប់លើ។ ត្រូវប្រុងប្រយ័ត្នក្នុងពេលដោះអាវយឺត ឬអាវចាក់ ដើម្បីកុំឲ្យសារធាតុគីមីចូលក្នុងភ្នែក។ ជាការល្អបំផុតគួរកាត់សម្លៀកបំពាក់ចោលតែម្តង បើអាច។
  • ចូរលាងសម្អាតកន្លែងដែលប៉ះពាល់គីមី ដោយទឹកត្រជាក់ រយៈពេលយ៉ាងតិច១៥នាទី។
  • ប្រសិនបើសារធាតុគីមីចូលក្នុងភ្នែក ចូរលាងជម្រះដោយទឹកស្អាតរយៈពេល១៥នាទី។ ទាញត្របកភ្នែកឡើង និងធ្វើចលនាគ្រាប់ភ្នែកជារង្វង់ ដើម្បីឲ្យភ្នែកទាំងមូលត្រូវបានលាងសម្អាត។
  • ប្រសិនបើអ្នករបួសឈប់ដកដង្ហើម ចូរផ្តល់ដង្ហើមពីមាត់ទៅមាត់។
  • ប្រើប្រាស់កន្ទបដើម្បីបឺតស្រូបសារធាតុគីមី ត្រូវប្រុងប្រយ័ត្នកុំឲ្យសារធាតុគីមីរាលដាលជុំវិញនោះ។
  • ប្រសិនបើរាងកាយត្រូវការរលាកដោយសារធាតុគីមី ត្រូវព្យាបាលដូចការរលាកធម្មតាដែរ