Hesperian Health Guides
ស្ហុក
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > សេចក្តីបន្ថែម ក ៖ សុវត្ថិភាព និងភាពអាសន្ន > ស្ហុក
ស្ហុកគឺជាស្ថានភាពគំរាមកំហែងដល់ជីវិត ដែលអាចជាលទ្ធផលនៃការរលាកយ៉ាងធំ បាត់បង់ឈាមច្រើន ជំងឺធ្ងន់ធ្ងរ ខ្សោះជាតិទឹក ប្រតិកម្មអាឡែហ្សីធ្ងន់ធ្ងរ ការប្រឈមនឹងសារធាតុពុលយ៉ាងស្រួចស្រាល់ ឬ ស្ថានភាពអាសន្នដទៃទៀត។
សញ្ញានៃស្ហុក
- វង្វេងវង្វាន់ស្មារតី ខ្សោយ វិលមុខ ឬសន្លប់
- ជីពចរខ្សោយនិងញាប់
- បែកញើសត្រជាក់ ៖ ស្បែកស្លេក ត្រជាក់ និងសើម
- សម្ពាធឈាមធ្លាក់ចុះទាបយ៉ាងគ្រោះថ្នាក់
ដើម្បីបង្ការឬព្យាបាលស្ហុក
នៅសញ្ញាដំបូងនៃស្ហុក ឬនៅពេលមានការប្រឈមនឹងស្ហុក ៖
- ដាក់ជនរងគ្រោះឲ្យដេក ដោយជើងខ្ពស់ជាងក្បាលបន្តិច ដូចរូបនេះ ៖
- បញ្ឈប់ការហូរឈាម និងព្យាបាលរបួសផ្សេង។
- ប្រសិនបើជនរងគ្រោះមានអារម្មណ៍ត្រជាក់ ចូរដណ្តប់ភួយឲ្យគាត់។
- ប្រសិនបើជនរងគ្រោះមិនអាចផឹកបាន ចូរឲ្យគាត់ក្រេបម្តងបន្តិច។ ប្រសិនបើគាត់ខ្សោះជាតិទឹក ត្រូវផ្តល់ទឹកឲ្យបានច្រើន និងភេសជ្ជៈបង្គ្រប់ជាតិទឹក។
- ប្រសិនបើជនរងគ្រោះមានការឈឺចាប់ ចូរផ្តល់ថ្នាំអាស្ពីរីន(aspirin) ឬថ្នាំបំបាត់ការឈឺចាប់ដទៃទៀត ប៉ុន្តែមិនត្រូវឲ្យថ្នាំដែលមានជាតិរម្ងាប់អារម្មណ៍ទេ ដូចជា កូដេអ៊ីន(codeine)ជាដើម។
- ធ្វើចិត្តឲ្យត្រជាក់ ហើយនិយាយផ្តល់កម្លាំងចិត្តដល់ជនរងគ្រោះ។
ប្រសិនបើជនរងគ្រោះសន្លប់ ៖
- ដាក់គាត់ឲ្យដេកចំហៀង ដោយឲ្យក្បាលទាប ផ្អៀងខ្នងទៅចំហៀង(សូមមើលរូបខាងលើ)។ ប្រសិនគាត់ហាក់ដូចជាឈ្លក់ ចូរយកម្រាមដៃទាញអណ្តាតគាត់មកមុខ។
- ប្រសិនបើគាត់មានកំអួត ចូរសម្អាតមាត់របស់គាត់ភ្លាម។
- មិនត្រូវឲ្យអ្វីតាមមាត់ទេ រហូតដល់គាត់មានស្មារតីឡើងវិញ។
- ស្វែងរកជំនួយពីគ្រូពេទ្យ។