Hesperian Health Guides
បង្កើតផែនការសុវត្ថិភាពសម្រាប់ភាពអាសន្ន
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > សេចក្តីបន្ថែម ក ៖ សុវត្ថិភាព និងភាពអាសន្ន > សំណុំសម្ភារៈសង្គ្រោះបឋម
គ្រប់កន្លែងធ្វើការ ប៉ុស្ត៍សុខភាព និងមណ្ឌលក្នុងសហគមន៍ គួរតែមានសំណុំសម្ភារៈសង្គ្រោះបឋមមួយ ដើម្បីផ្តល់ការព្យាបាលក្នុងករណីមានភាពអាសន្ន។ ដាក់សំណុំសម្ភារៈសង្គ្រោះបឋម នៅក្នុងប្រអប់ដែលមានគម្របជិតល្អ ដើម្បីកុំឲ្យទឹក ធូលី ឬសារធាតុគីមីជ្រាបចូលទៅក្នុងប្រអប់បាន។ ត្រូវប្រាកដថាគ្រប់គ្នានៅក្នុងសហគមន៍ ឬកន្លែងធ្វើការ រួមទាំងបុគ្គលិកថ្មី ដឹងពីទីកន្លែងរបស់ប្រអប់នេះ និងដឹងពីរបៀបប្រើប្រាស់វា។
សហគមន៍និងកន្លែងធ្វើការ ផ្សេងៗគ្នាត្រូវការសម្ភារៈសង្គ្រោះបឋមខុសៗគ្នាដែរ។ ពិចារណាពីប្រភេទនៃភាពអាសន្នដែលអាចកើតឡើងក្នុងតំបន់របស់អ្នក រួចរៀបចំសំណុំសម្ភារៈសង្គ្រោះបឋមរបស់អ្នកទៅតាមប្រភេទនៃភាពអាសន្ននោះ។ ប្រសិនបើអ្នកប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតឬសារធាតុគីមីដទៃទៀត សូមអានស្លាកសញ្ញា របស់វាដើម្បីស្វែងយល់ថាតើថ្នាំពេទ្យណាខ្លះដែលបានណែនាំឲ្យប្រើជាមួយថ្នាំពុលនេះ។
គួរដាក់អ្វីខ្លះនៅក្នុងសំណុំសម្ភារៈសង្គ្រោះបឋម
ក្រណាត់ស្អាតសម្រាប់ជូតសម្អាតស្បែក និងជូតផ្តិតសារធាតុគីមីដែលកំពប់លើ
ស្រោមដៃជ័រ ឬប្លាស្ទិកពីរគូ