Hesperian Health Guides

សេចក្តីបន្ថែម ក ៖ សុវត្ថិភាព និងភាពអាសន្

នៅក្នុងជំពូកនេ:

5 men help place a man on a stretcher.


ក្នុងពេលធ្វើការជាមួយ ឬប្រឈមនឹងសារធាតុគ្រោះថ្នាក់នៅកន្លែងធ្វើការ ក្នុងសហគមន៍ ឬក្នុងផ្ទះ ជាការសំខាន់គឺត្រូវមានសុវត្ថិភាពបំផុតតាមដែលអាចធ្វើបាន និងត្រូវត្រៀមលក្ខណៈសម្រាប់ឧប្បត្តិហេតុផ្សេង។ ក្នុងវគ្គនេះមានព័ត៌មានលើប្រធានបទដូចខាងក្រោម ៖

  • បង្កើតផែនការសុវត្ថិភាពសម្រាប់គ្រាអាសន្ន
  • សំណុំសម្ភារៈសង្គ្រោះបឋម
  • ឧបករណ៍និងសម្លៀកបំពាក់ការពារ
  • ម៉ាស់ការពារ
  • ការកំពប់សារធាតុគីមី
  • ការព្យាបាលគ្រោះថ្នាក់បង្កដោយសារធាតុគីមី
  • ការព្យាបាលការរលាក
  • ស្ហុក
  • ការសង្គ្រោះដង្ហើម (ការផ្តល់ដង្ហើមពីមាត់ទៅមាត់)


សម្ភារៈដែលផ្តល់នៅទីនេះ នឹងជួយអ្នកឲ្យត្រៀមលក្ខណៈសម្រាប់ភាពអាសន្ន ប៉ុន្តែវាមិនមែនជាសៀវភៅណែនាំសម្រាប់ការសង្គ្រោះបឋមពេញលេញទេ។ ដើម្បីត្រៀមលក្ខណៈឲ្យកាន់តែល្អ គួររកការបណ្តុះបណ្តាលផ្នែកសង្គ្រោះបឋម និងការព្យាបាលឧប្បត្តិហេតុសារធាតុគីមី, រកសៀវភៅណែនាំសម្រាប់ការសង្គ្រោះបឋម និងយល់អំពីអត្ថន័យក្នុងសៀវភៅ, និងស្នើសុំបុគ្គលិកសុខាភិបាលក្នុងសហគមន៍ឲ្យជួយអ្នកក្នុងការបង្កើតផែនការសុវត្ថិភាព។