Hesperian Health Guides
វិសមភាពសម្រាប់ស្ត្រី អាចបង្ការជំងឺកាមរោគ
វិគី ព័ត៌មាន សុខភាព > សកម្មភាពដើម្បីសុខភាពរបស់ស្ត្រី > ជំពូក ៥ ៖ ការបង្ការជំងឺកាមរោគ > វិសមភាពសម្រាប់ស្ត្រី អាចបង្ការជំងឺកាមរោគ
ស្ត្រីកាន់តែមិនអាចបង្ការជំងឺកាមរោគបាន ប្រសិនបើ៖
បុរសភាគច្រើនក្នុងសហគមន៍របស់គាត់ មានដៃគូរួមភេទច្រើន។ | ||
គាត់បានរៀបការតាំងពីនៅជាក្មេងស្រី ហើយត្រូវបានបង្រៀនឲ្យគោរពប្តីដោយមិនត្រូវសួរនាំ។ | ||
គាត់ជាស្ត្រីរកស៊ីផ្លូវភេទ។ បុរសខ្លះនឹងមិនឲ្យប្រាក់ឡើយ ប្រសិនបើស្ត្រីសុំឲ្យប្រើស្រោមអនាម័យ ឬនឹងប្រើហិង្សា។ |
គាត់មិនចេះអក្សរ ឬមិនដែលដឹងពីជំងឺកាមរោគ។ | ||
រដ្ឋាភិបាលមិនផ្តល់សេវាថែទាំសុខភាពដែលមានតម្លៃថោក ដល់ស្ត្រី។ | ||
ស្ត្រីមិនខ្វាយខ្វល់ពីបញ្ហាសុខភាពរបស់ខ្លួន ហើយមានអារម្មណ៍អាម៉ាស់នៅពេលនិយាយដល់សរីរាង្គភេទរបស់គាត់។ | ||
ដៃគូរបស់គាត់ប្រើហិង្សា ហើយតែងតែបង្ខំគាត់ឲ្យរួមភេទ ជាពិសេសនៅពេលស្រវឹង។ |
ស្ត្រីកាន់តែអាចបង្ការជំងឺកាមរោគបាន ប្រសិនបើ៖
គាត់រៀនចប់វិទ្យាល័យ ហើយអាចរកការងារធ្វើ រកប្រាក់ផ្គត់ផ្គង់ខ្លួនឯងបាន។ | ||
គាត់មានសិទ្ធិទទួលមរតកបន្ទាប់ពីឪពុកម្តាយ ឬប្តីរបស់គាត់ស្លាប់ចោល។ | ||
គាត់និងប្តីដឹងពីរបៀបផ្តល់ភាពស្រើបស្រាលឲ្យគ្នា និងប្រើស្រោមអនាម័យនៅរាល់ពេលរួមភេទ។ | ||
នៅសាលារៀនមានបញ្ចូលកម្មវិធីអប់រំផ្លូវភេទ។ | ||
គាត់ទទួលបានការថែទាំសុខភាពនៅជិតផ្ទះដែលមានតម្លៃទាប ឬមិនគិតថ្លៃ រួមទាំងការធ្វើតេស្ត៍រកជំងឺកាមរោគដែលជាផ្នែកមួយនៃការថែទាំសុខភាពឬថែទាំផ្ទៃពោះជាទូទៅ។ | ||
គាត់ជឿថាបញ្ហាសុខភាពផ្លូវភេទរបស់គាត់ គឺជាប្រការសំខាន់ ហើយមិនអាម៉ាស់នឹងរាងកាយ ឬចំណូលចិត្តផ្លូវភេទរបស់គាត់។ | ||
គាត់អាចសម្រេចចិត្តថាគួរមានទំនាក់ទំនងផ្លូវភេទនៅពេលណា ដោយរបៀបណា និងជាមួយនរណា។ |
ជំពូក៣ ៖ យេនឌ័រ និងសុខភាព, និងជំពូក៤ ៖ ចំណូលចិត្តផ្លូវភេទ និងសុខភាពផ្លូវភេទ ផ្តល់ការណែនាំជាច្រើនក្នុងការកែលម្អស្ថានភាព ព្រមទាំងជួយស្ត្រីឲ្យបង្ការជំងឺកាមរោគ។
ល្ខោនតុក្កតា លើកកម្ពស់ការយល់ដឹងអំពីហិង្សាក្នុងគ្រួសារ និងមេរោគអេដស៍
នៅទីក្រុង ឡាក់ណូ (Lucknow) នៃប្រទេសឥណ្ឌា ស្ត្រីជំទង់មួយក្រុមប្រើប្រាស់តុក្កតាដ៏ធំ ដើម្បីនិយាយជាសាធារណៈ ប្រឆាំងនឹងអំពើហិង្សាក្នុងគ្រួសារ និងដើម្បីផ្តល់ព័ត៌មានអំពីមេរោគអេដស៍។ ពួកគេសម្តែងឈុតខ្លីៗនៅទីសាធារណៈ ហើយបន្ទាប់មកជជែកជាមួយទស្សនិកជនអំពីសិទ្ធិរបស់ស្ត្រីរងគ្រោះ និងអំពីធនធានដែលសហគមន៍មានសម្រាប់បង្ការទាំងអំពើហិង្សានិងមេរោគអេដស៍។
ល្ខោនតុក្កតាតែងតែទាក់ទាញទស្សនិកជនយ៉ាងច្រើន រួមទាំងមនុស្សដែលមិនធ្លាប់ឈប់ស្តាប់នរណាម្នាក់ដែលថ្លែងនៅទីសាធារណៈទៀតផង។ ដូច្នេះល្ខោនតុក្កតាផ្តល់ការអប់រំយ៉ាងសំខាន់ ដល់មនុស្សដែលប្រហែលជាមិនបានទទួលព័ត៌មានតាមរយៈប្រព័ន្ធផ្សព្វផ្សាយដទៃទៀត។ ម្យ៉ាងទៀត ក្មេងស្រីដែលធ្វើការលើគម្រោងនេះ បានប្រែក្លាយខ្លួនយ៉ាងច្រើន។ ពួកគេភាគច្រើនមិនទម្លាប់ក្នុងការនិយាយនៅទីសាធារណៈទេ។ ឥឡូវនេះពួកគេនិយាយថា មានការជឿជាក់លើខ្លួនឯង និងមានការប្តេជ្ញាចិត្តក្នុងការងារដើម្បីការផ្លាស់ប្តូរដ៏ល្អ។ ក្រុមគ្រួសារ ជាពិសេសម្តាយរបស់ពួកគេ ក៏មានអារម្មណ៍ថាក្មេងស្រីទាំងនេះកំពុងធ្វើកិច្ចការត្រឹមត្រូវផងដែរ។