Hesperian Health Guides

ការបរិភោគក្នុងពេលឈឺមី

ខ្លឹមសារ​ត្រ​ង់ក​នែ្ល​ង​នេះ​គឺ​បាន​ពី ជំពូកជឿនលឿននៃសៀវភៅទីទីណាគ្មានវេជ្បណ្ឌិត

ក្នុង​ជំពូក​នេះ

ការធូរស្បើយពីជំងឺភាគច្រើន គឺមិនទាមទាររបបអាហារពិសេសនោះទេ។ អាហារសុខភាពគឺនៅតែដូចគ្នា មិនថាអ្នកឈឺឬជាឡើយ។

បុរសសុខភាពល្អម្នាក់កំពុងហូបការ៉ុតយ៉ាងរីករាយ និងបុរសម្នាក់ទៀតមិនរីករាយដែលមានរូបរាងស្គម មានសុខភាពមិនល្អ
មនុស្សដែលមានអាហារូបត្ថម្ភល្អ មានរាងកាយរឹងមាំដែលអាចប្រយុទ្ធនឹងជំងឺជាច្រើន។ មនុស្សខ្វះអាហារូបត្ថម្ភអាចនឹងឈឺជាញឹកញាប់។

នៅពេលអ្នកឈឺ ចូរកុំចៀសវាងអាហារ។ អាហារនឹងជួយឲ្យអ្នកឆាប់ជាវិញ។


មេរោគអេដស៍

អ្នកដែលមានមេរោគអេដស៍ ចាំបាច់បរិភោគអាហារច្រើនជាងពេលមិនទាន់ឈឺ ដើម្បីមានថាមពលគ្រប់គ្រាន់ប្រយុទ្ធនឹងជំងឺ។ មធ្យោបាយដ៏មានប្រសិទ្ធភាពបំផុត គឺគួរបរិភោគឲ្យបានច្រើនសាររៀងរាល់ថ្ងៃ។ ត្រូវប្រាកដថាបរិភោគប្រូតេអ៊ីន បន្លែ ផ្លែឈើ ជាតិខ្លាញ់ ដែលទាំងអស់នេះគឺជាការចាំបាច់ដើម្បីរក្សាភាពរឹងមាំ ប្រយុទ្ធនឹងជំងឺ។ ដូចមនុស្សដទៃទៀតដែរ អ្នកដែលមានមេរោគអេដស៍ ត្រូវការធ្វើលំហាត់ប្រាណផងដែរ។ សូម្បីតែការដើររៀងរាល់ថ្ងៃ ក៏អាចជួយរក្សាដំណើរការសាច់ដុំ ហើយបេះដូងរបស់អ្នកច្របាច់បានល្អផងដែរ។

នៅពេលអ្នកដែលមានមេរោគអេដស៍ មានដំបៅមាត់ មាត់ស្ងួត ឈឺបំពង់ក ចង្អោរ ឬមិនឃ្លានអាហារ វាធ្វើឲ្យការបរិភោគអាហារ ពិបាកបំផុត។ សូមមើល ការថែទាំសម្រាប់មនុស្សឈឺ (កំពុងផលិត) អំពីរបៀបបរិភោគគ្រប់គ្រាន់នៅពេលឈឺ។

ជាអកុសល គ្មានអាហារពិសេសណាមួយដែលអាចព្យាបាលមេរោគអេដស៍ឲ្យជាសះស្បើយបានឡើយ។ មានតែថ្នាំពេទ្យប៉ុណ្ណោះដែលអាចគ្រប់គ្រងមេរោគបាន (មើល មេរោគអេដស៍ និងជំងឺអេដស៍ - កំពុងផលិត)

គ្រួស និងជំងឺថង់ប្រមាត់

អាហារបំពង និងខ្លាញ់ នាំឲ្យធ្វើទុក្ខដល់ថង់ប្រមាត់។ ចូរស្ងោរ ចំហុយ ឬដុតអាហារ ជំនួសឲ្យការបំពងខ្លាញ់វិញ។ ចូរបរិភោគបន្លែនិងផ្លែឈើស្រស់ឲ្យបានច្រើនផងដែរ

ក្មេងស្រីម្នាក់យកអាហារមួយចានជូនស្ត្រីម្នាក់ដែលឈឺនិងកំពុងឱបពោះ

ជំងឺរាក

ចូរកុំចៀសវាងអាហារ នៅពេលអ្នកមានជំងឺរាក។ ការចៀសវាងបរិភោគអាហារ មិនធ្វើឲ្យបាត់រាកទេ, វាអាចធ្វើឲ្យកាន់តែខ្វះអាហារូបត្ថម្ភនិងខ្វះជាតិទឹក (គ្រោះថ្នាក់ពិតប្រាកដនៃជំងឺរាក) ថែមទៀត។ មើល ព័ត៌មានបន្ថែមអំពីជំងឺរាក

រារាំងមិនឲ្យមេរោគចូលទៅក្នុងអាហាររបស់អ្នក

ចូររក្សាអាហារឲ្យមានសុវត្ថិភាព តាមរយៈការលាងសម្អាតដៃ និងសម្អាតអាហាររបស់អ្នក កុំឲ្យសត្វល្អិតចូល និងទុកដាក់អាហារដោយសុវត្ថិភាព, អាចការពារអ្នកជំងឺការឈឺពោះ និងជំងឺរាក, (មើល ទឹក និងអនាម័យ គន្លឹះក្នុងការរក្សាសុខភាព)។

ចង្អោរ ឬឈឺមាត់

ជំពូកការថែទាំសម្រាប់មនុស្សឈឺ (កំពុងផលិត) មានផ្តល់ជាមតិមួយចំនួនអំពីរបៀបទទួលបានអាហារូបត្ថម្ភនៅពេលដែលអ្នកឈឺធ្ងន់មិនអាចបរិភោគបាន។


ទំព័រ​នេះ​ត្រូវ​បាន​​ធ្វើ​​បច្ចុប្បន្នភាព៖ ៣០ មករា ២០១៨