Hesperian Health Guides
បញ្ហាសង្គម
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ២១. ការជីករ៉ែ និងសុខភាព > បញ្ហាសង្គម
ការជីករ៉ែផ្តល់នូវការចិញ្ចឹមជីវិតសម្រាប់ប្រជាជនរាប់លាននាក់ ជាពិសេសនៅក្នុងតំបន់ដែលមានប្រភពចំណូលតិចតួច។ ប៉ុន្តែរ៉ែដ៏សន្ធឹកសន្ធាប់នៅក្នុងដី មិនមែនតែងតែធ្វើឲ្យកម្មករមានទ្រព្យសម្បត្តិច្រើនទេ។ ធម្មជាតិនៃឧស្សាហកម្មរ៉ែ គឺចម្រាញ់យកនូវគ្រប់បំណែកចុងក្រោយនៃដីនិងគ្រប់កម្មករទាំងអស់, បូជានូវសុខភាព, សិទ្ធិមនុស្ស, និងបរិស្ថាននៃសហគមន៍ជីករ៉ែ។
ការចូលរួមនិងការបង្កើតអង្គការកម្មករ បានបង្ហាញថាជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពបំផុតដើម្បីឲ្យកម្មកររ៉ែ ទទួលបាននូវជីវភាពសមរម្យ និងដើម្បីការពារសិទ្ធិមនុស្សនិងបរិស្ថានរបស់ពួកគេ។ សហជីពកម្មកររ៉ែបានបង្ខំក្រុមហ៊ុននិងរដ្ឋាភិបាលឲ្យបង្កើតនិងដើរតាមច្បាប់ការពារសុខភាព និងសុវត្ថិភាពរបស់កម្មកររ៉ែ។ ប៉ុន្តែជាញឹកញាប់ សហជីពបានផ្តោតសំខាន់លើតម្រូវការការងារនិងប្រាក់ចំណូលក្នុងរយៈពេលខ្លី ជាជាងផ្តោតលើការបង្ការបញ្ហាសុខភាពក្នុងពេលយូរអង្វែងដែលបង្កឡើងដោយការជីករ៉ែ និងការប្រើប្រាស់សារធាតុរ៉ែទេ (ឧទាហរណ៍ ការបំពុលដោយការដុតធ្យូងថ្មសម្រាប់ថាមពល)។
នៅពេលដែលការជីករ៉ែមានគ្រោះថ្នាក់ពេក ប៉ះពាល់សុខភាពយ៉ាងខ្លាំង ឬបំពុលយ៉ាងខ្លាំង វាគួរតែត្រូវតែបានបិទចោល។ ប៉ុន្តែកម្មកររ៉ែមិនគួរត្រូវពួកគេបោះបង់ចោលឲ្យគ្មានការងារនិងមានភាពក្រីក្រទេ។ ការធ្វើផែនការលើការចំណាយក្នុងការបិទអណ្តូងរ៉ែ គួរតែបញ្ចូលនូវសុខុមាលភាពនិងការចិញ្ចឹមជីវិតរបស់កម្មករផងដែរ។
ការការពារកុមារ
ជាញឹកញាប់ កុមារបានធ្វើការនៅក្នុងអណ្តូងរ៉ែដើម្បីជួយគ្រូសារខ្លួន។ ការធ្វើការងារច្រើនម៉ោងនៅក្នុងស្ថានភាពលំបាក បង្កគ្រោះថ្នាក់យ៉ាងខ្លាំងចំពោះពួកគេ, បង្កើតបញ្ហាធ្ងន់ធ្ងរចំពោះការលូតលាស់រាងកាយនិងឆ្អឹងទន់របស់ពួកគេ, និងធ្វើឲ្យពួកគេគ្មានពេលវេលាទៅសាលារៀន។ ពលកម្មលើកុមារគឺខុសនឹងច្បាប់អន្តរជាតិ។
សាលារៀន និងអាហារូបត្ថម្ភ សម្រាប់កម្មកររ៉ែកុមារ
នៅពេលបុរសនិងស្ត្រីទៅធ្វើការនៅកន្លែងយកថ្ម ក្នុងប្រទេសឥណ្ឌា ជាញឹកញាប់កូនរបស់ពួកគេបានទៅធ្វើការជាមួយពួកគេដែរ។ នេះជាទម្លាប់មួយដែលតែងតែកើតឡើង។ បើគ្មានការអប់រំនិងការរៀបចំដើម្បីឲ្យមានការផ្លាស់ប្តូរទេ ទម្លាប់នេះនឹងនៅតែកើតមានជានិច្ច។
នៅទីក្រុងភូន នៃប្រទេសឥណ្ឌា កុមារដែលធ្វើការនៅកន្លែងយកថ្ម សុទ្ធតែខ្វះអាហារូបត្ថម្ភ និងគ្របដណ្តប់ពីក្បាលទៅចុងជើងដោយកំទេចថ្ម។ បុគ្គលិកសង្គមខ្លះបានចាប់ផ្តើមនូវក្រុមស្ម័គ្រចិត្តមួយ ហៅថា សាន់ធូឡាន ដើម្បីធ្វើការជាមួយកុមារទាំងនេះ។ ពួកគេនិយាយថា "កុមារមានសិទ្ធិជាមូលដ្ឋានក្នុងការទទួលបានការអប់រំ សុខភាពល្អ និងកុមារភាព" ។ ដើម្បីលើកកម្ពស់សិទ្ធិទាំងនេះ ពួកគេបានចាប់ផ្តើមសាលារៀននៅកន្លែងយកថ្ម។
ជាដំបូង សាន់ធូឡានបានបណ្តុះបណ្តាលគ្រូថ្មី។ ស្ត្រីខ្លះដែលជាកម្មករយកថ្ម បានរៀនច្រៀងនិងរៀនវិធីសាស្ត្របង្រៀនផ្សេងទៀត និងបានទទួលខ្មៅដៃ ក្រដាស់ ដីស និងសៀវភៅ។ ម្ចាស់ការដ្ឋានយកថ្មខ្លះ បានផ្តល់ទីកន្លែងសម្រាប់សាន់ធូឡានបើកថ្នាក់រៀន។ នៅកន្លែងការដ្ឋានយកថ្មខ្លះទៀត កម្មករខ្លួនឯងជាអ្នករៀបចំថ្នាក់រៀន។
ជាដំបូង សាន់ធូឡានបានបណ្តុះបណ្តាលគ្រូថ្មី។ ស្ត្រីខ្លះដែលជាកម្មករយកថ្ម បានរៀនច្រៀងនិងរៀនវិធីសាស្ត្របង្រៀនផ្សេងទៀត និងបានទទួលខ្មៅដៃ ក្រដាស់ ដីស និងសៀវភៅ។ ម្ចាស់ការដ្ឋានយកថ្មខ្លះ បានផ្តល់ទីកន្លែងសម្រាប់សាន់ធូឡានបើកថ្នាក់រៀន។ នៅកន្លែងការដ្ឋានយកថ្មខ្លះទៀត កម្មករខ្លួនឯងជាអ្នករៀបចំថ្នាក់រៀន។
ពីរបីឆ្នាំបន្ទាប់ពីសាលារៀននៅការដ្ឋានថ្ម បានបើក មានកុមារជាង៣០០០នាក់បានចូលរួមក្នុងថ្នាក់រៀន។ កុមារជាច្រើនគឺជាអ្នកដំបូងពួកគេនៅក្នុងគ្រួសារដែលចេះអាននិងសរសេរ។ កុមារច្រៀងចម្រៀង រៀនអំពីប្រវត្តិសាស្ត្រ និងសំខាន់បំផុតគឺពួកគេដឹងថាខ្លួនមានសិទ្ធិទទួលបានការអប់រំ និងសិទ្ធិកុមារភាព។