Hesperian Health Guides

ការសម្អាតសហគមន៍ និងការកែច្នៃធនធានអ

នៅក្នុងជំពូកនេ:

ការការពារសហគមន៍របស់យើងពីកាកសំណល់បង្កគ្រោះថ្នាក់ និងការប្រែក្លាយកាកសំណល់ឲ្យទៅជាធនធាន, កែលម្អសុខភាពសហគមន៍ បរិស្ថាន និងសន្សំសំចៃប្រាក់ទៀតផង។ ឧទាហរណ៍ ក្រុមអ្នកប្រមូលកាកសំណល់នៅក្នុងប្រទេសអាហ្សង់ទីន រកឃើញថា ប្រសិនបើកាកសំណល់ក្រដាសទាំងអស់ដែលមាននៅក្នុងទីក្រុងប៊រនឺស៊ែរី(Buenos Aires) ត្រូវបានប្រមូលនិងកែច្នៃឡើងវិញ នោះពួកគេនឹងសន្សំសំចៃប្រាក់បាន១០លានដុល្លាអាមេរិករៀងរាល់ឆ្នាំ។ ប្រសិនបើប្រាក់ទាំងនេះត្រូវបានយកមកបង់ថ្លៃពលកម្មឲ្យអ្នកប្រមូលកាកសំណល់នៅក្នុងទីក្រុង នោះមនុស្សម្នាក់ៗនឹងទទួលបានជាង១៥០ដុល្លាអាមេរិកក្នុង១ខែ។

មនុស្សគ្រប់គ្នា និងសហគមន៍ទាំងអស់ អាចទទួលខុសត្រូវលើការកាត់បន្ថយកាកសំណល់ និងការចោលកាកសំណល់យ៉ាងមានសុវត្ថិភាព។ ប៉ុន្តែ ខណៈដែលសហគមន៍នានាអាចធ្វើការងារនេះដោយខ្លួនឯង, កាកសំណល់គឺជាបញ្ហានយោបាយមួយដែលអាចដោះស្រាយបានលុះត្រាតែរដ្ឋាភិបាល ឧស្សាហកម្ម និងសហគមន៍ទាំងឡាយ សហការគ្នាដោយមានគោលដៅមួយ គឺការកែលម្អសុខភាពរបស់ប្រជាជន។ រដ្ឋាភិបាលត្រូវតែចាត់វិធានការកាត់បន្ថយបន្ទុកនៃកាកសំណល់មកលើប្រជាជននិងបរិស្ថាន តាមរយៈការទាមទារឧស្សាហកម្មឲ្យបង្កើតកាកសំណល់ឲ្យតិចបំផុតតាមដែលអាចធ្វើបាន។ ការគាំទ្ររបស់រដ្ឋាភិបាលលើកម្មវិធីផ្សេងៗដែលលើកទឹកចិត្តប្រជាជនឲ្យប្រើប្រាស់ឡើងវិញ កែច្នៃឡើងវិញ និងចោលកាកសំណល់ប្រកបដោយសុវត្ថិភាព, សន្សំសំចៃប្រាក់ បង្កើតការងារ និងជួយដោះស្រាយបញ្ហាក្នុងសហគមន៍(មើល“សហគមន៍មួយធ្វើជំនួញលើសំរាម”,“ការធ្វើជីកំប៉ុស និងការកែច្នៃធនធាននៅក្នុងសហគមន៍”,”មណ្ឌលកែច្នៃធនធាន” និង”ទីក្រុងមួយពុះពារយកជ័យជំនះលើកាកសំណល់រឹង”