Hesperian Health Guides

ថាមពលខ្យល់

នៅក្នុងជំពូកនេ:

Wind turbines on a hill.

ថាមពលខ្យល់ត្រូវបានប្រើប្រាស់រាប់រយឆ្នាំមកហើយ ដើម្បីបូមយកទឹក និងកិនគ្រាប់ធញ្ញជាតិ។ ក្នុងពេលក្រោយៗមកនេះ ខ្យល់ត្រូវបានប្រើប្រាស់ដើម្បីផលិតអគ្គិសនីនៅក្នុងប្រទេសអឺរុប និងអាមេរិកខាងជើង, ប្រទេសឥណ្ឌា, ប្រទេសចិន, ប្រទេសអាហ្វ្រិកខាងត្បូង, និងប្រទេសប្រេស៊ីល។ ម៉ាស៊ីនកិនខ្នាតតូចនិងធំដែលដើរដោយកម្លាំងខ្យល់ ផលិតអគ្គិសនីនៅពេលកម្លាំងខ្យល់បក់បង្វិលស្លាបរបស់វា។

នៅក្នុងការផលិតអគ្គិសនី ថាមពលខ្យល់អាចជាមធ្យោបាយដ៏ថោកបំផុត និងល្អបំផុត សម្រាប់ជំនួសឥន្ធនៈហ្វូស៊ីល។ ភាគច្រើន គម្រោងថាមពលខ្យល់ខ្នាតធំត្រូវបានតភ្ជាប់ទៅនឹងខ្សែចែកចាយអគ្គិសនីជាតិ។ ដើម្បីឲ្យថាមពលខ្យល់មានដំណើរការល្អ ចាំបាច់ត្រូវមានខ្យល់បក់ខ្លាំងៗជាប្រចាំ។ តំបន់ដែលល្អបំផុតសម្រាប់ថាមពលខ្យល់ គឺតំបន់ឆ្នេរ ទីវាល និងច្រកភ្នំ។ ដោយហេតុថាខ្យល់នៅតំបន់ភាគច្រើន មិនបក់ខ្លាំងជាប្រចាំទេ ដូច្នេះទួរប៊ីនខ្យល់ត្រូវការអាគុយមួយចំនួនដើម្បីរក្សាអគ្គិសនីទុក ឬត្រូវការប្រព័ន្ធរក្សាថាមពលមួយ(ជាបន្ទះស្រូបពន្លឺថ្ងៃ ឬម៉ាស៊ីនប្រើឧស្ម័ន)។

ថាមពលខ្យល់ខ្នាតតូច

នៅតំបន់ខ្លះក្នុងពិភពលោក ទួរប៊ីនខ្យល់ត្រូវបានប្រើប្រាស់ដើម្បីសាកអាគុយសម្រាប់ប្រើតាមផ្ទះ។ ប៉ុន្តែដោយសារតែថាមពលខ្យល់ទាមទារឲ្យមានខ្យល់បក់ជាប្រចាំ, ទាមទារការវាស់វែងដោយយកចិត្តទុកដាក់ ដើម្បីដំឡើងនិងថែទាំទួរប៊ីន, ហើយទួរប៊ីនខ្យល់អាចមានតម្លៃថ្លៃ ដូច្នេះវាអាចមិនមែនជាជម្រើសដ៏ល្អបំផុតសម្រាប់អគ្គិសនីតាមផ្ទះឬតាមភូមិទេ។ បើក្រឡេកមើលមួយភ្លែត ខ្យល់ហាក់ដូចជាប្រសើរជាងព្រះអាទិត្យ ព្រោះទួរប៊ីនខ្យល់អាចមានតម្លៃថោកជាងបន្ទះស្រូបពន្លឺព្រះអាទិត្យ ប៉ុន្តែក្នុងរយៈពេលយូរ វាត្រូវការការជួសជុលនិងថែទាំច្រើនជាងពន្លឺព្រះអាទិត្យទៅវិញទេ។


A small wind turbine by a home.