Hesperian Health Guides

តើអគ្គិសនីត្រូវបានផលិតយ៉ាងដូចម្តេច

នៅក្នុងជំពូកនេ:

អគ្គិសនីភាគច្រើនសព្វថ្ងៃត្រូវបានផលិតដោយការដុតឥន្ធនៈហ្វូស៊ីល(ប្រេង ធ្យូងថ្ម និងឧស្ម័នធម្មជាតិ)។ ថាមពលខ្លះក៏បានមកពីថាមពលនុយក្លេអ៊ែ និងទំនប់ទឹកធំៗផងដែរ។ ដើម្បីឲ្យដឹងថាហេតុអ្វីយើងចាំបាច់ប្រើថាមពលស្អាតជំនួសឥន្ធនៈហ្វូស៊ីល ថាមពលនុយក្លេអ៊ែ និងថាមពលពីទំនប់ទឹកធំ, យើងគួរយល់ពីរបៀបផលិតអគ្គិសនី និងគ្រោះថ្នាក់ដែលវាបង្កឡើង ប្រសិនបើវាចេញពីមកប្រភពដែលមិនស្អាតឬមិនអាចបង្កើតថ្មីឡើងវិញបានដោយធម្មជាតិ។

EHB Ch23 Page 526-1.png
ធ្យូងថ្មត្រូវបានជីកពីក្នុងដី។
ធ្យូងថ្មចូលទៅក្នុងរោងចក្រថាមពល។
រោងចក្រថាមពលដុតធ្យូងថ្មដើម្បីកម្តៅទឹកឲ្យទៅជាចំហាយ(និងផ្សែងពុល)។
ចំហាយទឹកបង្វិលម៉ាស៊ីនទូរប៊ីន(កង់មានស្លាបសម្រាប់បង្វិលគ្រឿងចក្រ) ដែលបង្កើតជាចរន្តអគ្គិសនី (ប៉ុន្តែផ្សែងពុលត្រូវបានបញ្ចេញចោលទៅក្នុងខ្យល់)។


ទោះបីប្រើប្រាស់ធ្យូងថ្ម ប្រេង ឬឧស្ម័នធម្មជាតិនិងថាមពលនុយក្លែអ៊ែក៏ដោយ ការផលិតអគ្គិសនីត្រូវបានធ្វើឡើងតាមរបៀបដូចគ្នា។ ដំបូងប្រភពថាមពលជាអ្នកបង្កើតកម្តៅ, ដែលប្រើសម្រាប់បង្កើតជាចំហាយ, ដែលបង្វិលម៉ាស៊ីនទូរប៊ីនធំៗដើម្បីបង្កើតអគ្គិសនី។ ទំនប់វារីអគ្គិសនីធំៗប្រើប្រាស់កម្លាំងទឹកធ្លាក់ជំនួសកម្តៅចំហាយ ដើម្បីបង្វិលម៉ាស៊ីនទូរប៊ីនផលិតអគ្គិសនី។ ប៉ុន្តែថាមពលគ្រប់ប្រភេទសុទ្ធតែបណ្តាលឲ្យមានការបំពុល ការបំផ្លាញសហគមន៍និងទីជម្រាល និងបញ្ហាសុខភាពធ្ងន់ធ្ងរជាច្រើន។ គ្មានថាមពលណាមួយមានសុខភាពល្អឬមានចិរភាពទេ ជាពិសេសនៅពេលប្រើប្រាស់វាក្នុងទ្រង់ទ្រាយធំ។

A smoky factory.

ឥន្ធនៈហ្វូស៊ីលកំពុងកាន់តែខ្វះខាតនិងកាន់តែមានតម្លៃថ្លៃ។ ឥន្ធនៈហ្វូស៊ីលគឺជាថាមពលដែលមិនអាចបង្កើតថ្មីបាន មានន័យថានៅពេលប្រើវាអស់ ម៉ាស៊ីននឹងអស់ថាមពល។ ក្នុងពេលជាមួយគ្នា គ្រោះថ្នាក់នៃការឡើងកម្តៅផែនដី និងការបំពុលដោយសារការដុតឥន្ធនៈហ្វូស៊ីល បានក្លាយជាបញ្ហាសុខភាពបរិស្ថានកាន់តែធ្ងន់ធ្ងរសម្រាប់មនុស្សគ្រប់រូបនិងគ្រប់ទីកន្លែងក្នុងពិភពលោក។

បញ្ហាសុខភាពពីថាមពលដែលមិនអាចបង្កើតថ្មីបាន

ការដុតឥន្ធនៈហ្វូស៊ីលនៅក្នុងរោងចក្រថាមពលធំៗ គឺជាវិធីមួយដែលអគ្គិសនីភាគច្រើនត្រូវបានផលិត។ ការជីកនិងដុតឥន្ធនៈហ្វូស៊ីល បំពុលខ្យល់ ដី និងទឹក ដែលនាំឲ្យមានជំងឺផ្លូវដង្ហើមនិងស្បែក។ វាក៏បង្កើតជាសារធាតុគីមីពុល (មើល ប្រេងបង្កបញ្ហាសុខភាពធ្ងន់ធ្ងរ) ដែលបង្កជំងឺមហារីកនិងពិការភាពពីកំណើតផងដែរ។ ការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលនាំឲ្យឡើងកម្តៅផែនដី និងមានសង្គ្រាមដើម្បីគ្រប់គ្រងធនធានប្រេង។

A dam causes a valley to flood, covering a village.

ថាមពលវារីអគ្គិសនីទ្រង់ទ្រាយធំ(ការប្រើប្រាស់ទឹកពីទំនប់ធំៗដើម្បីផលិតអគ្គិសនី) នាំឲ្យប្រជាជនបាត់បង់ផ្ទះសម្បែងដោយការបង្ខំ ជួបភាពអត់ឃ្លាន បាត់បង់ដីធ្លីដ៏មានតម្លៃរបស់ខ្លួន, និងនាំឲ្យកើនឡើងនូវជំងឺផ្សេងដូចជា ជំងឺគ្រុនចាញ់ និងជំងឺស៊ីស្តូសូមីញ៉ា។ ទំនប់ទឹកតូចៗមានបញ្ហាតិចតួចជាង។

Containers labelled with a 3 triangle nuclear sign.

ថាមពលនុយក្លេអ៊ែមានគ្រោះថ្នាក់ខ្លាំងណាស់ ដោយសារសារធាតុពុលដែលវាប្រើ, និងការគំរាមកំហែងនៃឧប្បត្តិហេតុណាមួយ, និងកាកសំណល់គ្រោះថ្នាក់ដែលវាបន្សល់ទុក ដែលបង្កបញ្ហាសុខភាពសម្រាប់មនុស្សជាច្រើនជំនាន់។ ថាមពលនុយក្លេអ៊ែមិនមែនជាថាមពលស្អាតទេ។

High voltage wires strung beside farmland and homes.

ខ្សែភ្លើងវ៉ុលខ្ពស់ (ខ្សែកាបដែលផ្ទុកចរន្តអគ្គិសនីពីកន្លែងផលិតទៅកន្លែងប្រើប្រាស់) អាចបង្កបញ្ហាសុខភាពដូចជាមហារីកឈាម និងមហារីកដទៃទៀត។ ល្អបំផុតគួរកុំសង់ផ្ទះនៅជិតខ្សែភ្លើងវ៉ុលខ្ពស់នេះខ្លាំងពេក ជាពិសេសស្ថិតនៅចំពីក្រោមតែម្តង។

នៅពេលប្រើប្រាស់ជាមួយថាមពលស្អាត ខ្សែភ្លើងវ៉ុលខ្ពស់មានគ្រោះថ្នាក់ដូចគ្នានឹងឥន្ធនៈហ្វូស៊ីលដែរ។ ការផលិតថាមពលក្នុងតំបន់(ដែលជាផ្នែកមួយដ៏សំខាន់នៃថាមពលស្អាត)កាត់បន្ថយតម្រូវការនៃខ្សែភ្លើងវ៉ុលខ្ពស់។