Hesperian Health Guides

ទំនប់ទឹកតូចៗ

នៅក្នុងជំពូកនេ:

EHB Ch23 Page 534-1.png
ទឹកត្រូវបានយកពីទន្លេ, ហូរពីលើចុះក្រោមចូលក្នុងម៉ាស៊ីនទូរប៊ីន, បន្ទាប់មកហូរត្រឡប់ទៅទន្លេវិញ។

ទំនប់ទឹកតូចៗអាចត្រូវបានប្រើដើម្បីផលិតអគ្គិសនីពីទឹកហូរឬទឹកធ្លាក់ (ហៅថា ថាមពលទឹក និង ថាមពលទឹកខ្នាតតូច នៅពេលវាមានទំហំតូចខ្លាំង)។ នៅទីកន្លែងដែលមានទឹកគ្រប់គ្រាន់ពីទន្លេឬខ្សែទឹក ថាមពលទឹកខ្នាតតូច គឺជាវិធីដែលចំណាយតិចជាងគក្នុងការផ្គត់ផ្គង់អគ្គិសនីទៅសហគមន៍ជនបទ។ អ្នកភូមិអាចបង្កើតនិងគ្រប់គ្រងគម្រោងទាំងនេះបាន។ នៅប្រទេសចិន ឥណ្ឌា និងណេប៉ាល់, គម្រោង ថាមពលទឹកតូចៗរាប់ពាន់គម្រោង កំពុងផ្គត់ផ្គង់ថាមពលដល់ភូមិនិងទីក្រុងជាច្រើន។

ក្នុងគម្រោង ថាមពលទឹក តូចៗ ទឹកត្រូវបានបង្ហូរចូលក្នុងព្រែកជីកចេញពីទន្លេឬខ្សែទឹក រួចហូរចុះទៅក្រោមតាមបំពង់បង្ហូរមួយ។ ទឹកដែលធ្លាក់ចេញពីបំពង់ បង្វិលម៉ាស៊ីនទូរប៊ីន បន្ទាប់មកបញ្ជូនទឹកត្រឡប់ទៅទន្លេវិញ។ ទំនប់ទឹកតូចៗមិនធ្វើឲ្យប្រជាជនបាត់បង់លំនៅ ឬផ្លាស់ប្តូរលំហូរនៃទឹកទន្លេ ដូចគម្រោងទំនប់ទឹកធំៗទេ។ គម្រោង ថាមពលទឹកខ្នាតតូច ប្រើប្រាស់ទំនប់ដែលមានកម្ពស់តែពីរបីម៉ែត្រប៉ុណ្ណោះដើម្បីនាំទឹកទៅកាន់ម៉ាស៊ីនទូរប៊ីន។

ទឹកហូរបង្វិលម៉ាស៊ីនទួរប៊ីនដើម្បីផលិតអគ្គិសនី។
EHB Ch23 Page 534-2.png
ថាមពលទឹកខ្នាតតូច ធ្វើឲ្យសហគមន៍សាមគ្គីគ្នា

នៅពេលប្រទេសនីការាហ្គួកំពុងស្តារប្រទេសពីសង្គ្រាមជាច្រើនឆ្នាំ ប្រជាជននៅទូទាំងប្រទេសបានប្តេជ្ញាចិត្តក្នុងការសាងសង់ឡើងវិញនូវកសិដ្ឋាន ប្រព័ន្ធទឹក សាលារៀន និងគ្លីនិកសុខភាព។ ប៉ុន្តែប្រទេសនេះត្រូវបានបន្សល់នូវភាពក្រីក្រយ៉ាងជ្រៅ ហើយរដ្ឋាភិបាលគ្មានលទ្ធភាពផ្គត់ផ្គង់អគ្គិសនីដល់សហគមន៍ជនបទជាច្រើន។


ភូមិឡាពីតាគ្មានអគ្គិសនីប្រើប្រាស់ទេ ហើយខ្សែចែកចាយថាមពលដែលនៅជិតបំផុត មានចម្ងាយ៧០គីឡូម៉ែត្រពីភូមិ។ ប្រជាជនក្នុងភូមិនេះធ្លាប់បានប្រយុទ្ធតស៊ូក្នុងសង្គ្រាមដោយគាំទ្រគូប្រឆាំងរបស់រដ្ឋាភិបាល ដូច្នេះពួកគេពិបាកនឹងបង្កើតគម្រោងក្នុងសហគមន៍ណាស់។ ប៉ុន្តែបន្ទាប់ពីពួកគេបានធ្វើការរួមគ្នាដើម្បីសាងសង់សាលារៀនមួយ និងគ្លីនិកមួយ ពួកគេក៏បានសម្រេចចិត្តនាំយកអគ្គិសនីមកក្នុងភូមិដែរ។


អ្នកភូមិបានស្នើសុំក្រុមក្នុងតំបន់មួយដែលមានឈ្មោះថា សមាគមន៍បុគ្គលិកអភិវឌ្ឍន៍ជនបទ-ប៊ិនចាមីនលីនឌ័រ ដោយជួយឲ្យមានអគ្គិសនីប្រើប្រាស់នៅក្នុងភូមិឡាពីតា។ ដោយសារភូមិនេះស្ថិតនៅក្បែរទន្លេមួយដែលមានទឹកហូរពេលមួយឆ្នាំ ភូមិឡាពីតាគឺជាទីតាំងដ៏ល្អសម្រាប់គម្រោង ថាមពលទឹកខ្នាតតូច។ បុគ្គលិកអភិវឌ្ឍន៍បានជួយអ្នកភូមិឲ្យរៀបចំគម្រោងមួយ និងទទួលការគាំទ្រទីភ្នាក់ងារអន្តរជាតិតូចមួយ ហៅថា អង្គការលើកកម្ពស់បរិស្ថាន ដែលផ្តល់មូលនិធិ និងជំនាញបច្ចេកទេស។


សមាជិកសហគមន៍បានធ្វើការរួមគ្នាជាច្រើនម៉ោងដើម្បីបង្កើតទំនប់ទឹកតូច និងម៉ាស៊ីនទូរប៊ីន ដែលឥឡូវនេះកំពុងផ្គត់ផ្គង់អគ្គិសនីដល់អ្នកភូមិ៤០០នាក់។ អគ្គិសនីត្រូវបានប្រើប្រាស់នៅក្នុងផ្ទះ សាលារៀន សិប្បកម្មជាងឈើចំនួន២ និងកសិដ្ឋានក្នុងសហគមន៍។ នៅពេលរោងចក្រអគ្គិសនីត្រូវបានដំឡើងនិងដំណើរការ សហគមន៍បានបង្កើតសមាគមន៍មួយឲ្យដំណើរការនិងថែទាំប្រព័ន្ធនេះ ដើម្បីធ្វើឲ្យប្រាកដថាមនុស្សគ្រប់គ្នាក្នុងភូមិឡាពីតាទទួលផលប្រយោជន៍ពីប្រព័ន្ធនេះ។ ទោះបីមាននយោបាយខុសគ្នាកាលពីមុនក្តី ឥឡូវនេះមនុស្សគ្រប់គ្នាកំពុងចែករំលែកគ្នានូវអគ្គិសនី និងការទទួលខុសត្រូវក្នុងការផលិតវា។ ភូមិឡាពីតាដ៏តូចមួយដែលស្ថិតនៅឆ្ងាយពីខ្សែចែកចាយថាមពលជាតិ មានថាមពលដោយខ្លួនឯង។

People work together to build a dam.