Hesperian Health Guides
ការអប់រំអំពីថ្នាំសម្លាប់សត្វល្អិត
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ១៤. ថ្នាំសម្លាប់សត្វល្អិតគឺជាថ្នាំពុល > ការអប់រំអំពីថ្នាំសម្លាប់សត្វល្អិត
នៅពេលប្រជាជនបានមកជួបជុំគ្នាហើយ ចូរសម្រេចចិត្តអំពីបញ្ហាសំខាន់បំផុតចំពោះសហគមន៍របស់អ្នក។ តើវាជាបញ្ហាសុខភាពផ្ទាល់ខ្លួនឬ? តើវាជាបញ្ហាថ្នាំសម្លាប់សត្វល្អិតបំពុលទឹក? តើវាជាបញ្ហាតម្លៃនៃថ្នាំសម្លាប់សត្វល្អិត? បន្ទាប់ពីបានយល់ខ្លះៗអំពីបញ្ហា ជំហានបន្ទាប់គឺត្រូវសម្រេចចិត្តលើគោលដៅមួយឬច្រើន។ ប្រជាជនអាចនឹងមានបំណងរៀបចំការបណ្តុះបណ្តាលអំពីសុវត្ថិភាពថ្នាំសម្លាប់សត្វល្អិត ឬការស្វែងយល់សូត្រអំពីវិធីធ្វើកសិកម្មដោយមិនប្រើថ្នាំសម្លាប់សត្វល្អិត។
កសិកររៀបចំសកម្មភាពដើម្បីភាពឯករាជ្យ
កសិករមួយក្រុមនៅប្រទេសបង់ក្លាដេស បានចាប់ផ្តើមកម្មវិធីមួយនិយាយអំពីថ្នាំសម្លាប់សត្វល្អិតដែលពួកគេប្រើប្រាស់ និងថាតើពួកគេទិញថ្នាំទាំងនេះពីអ្នកណា។ គោលដៅរបស់ពួកគេគឺដើម្បីប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតឲ្យមានសុវត្ថិភាព និងសន្សំសំចៃប្រាក់នៅក្នុងកសិដ្ឋានរបស់ខ្លួន។
ពួកគេរកឃើញថា ធនាគារក្នុងស្រុកមួយកំពុងសហការជាមួយសារជីវកម្មកសិកម្មដ៏ធំមួយឈ្មោះថា ម៉ុនសាន់តូ។ ធនាគារនិងក្រុមហ៊ុនបានធ្វើកិច្ចព្រមព្រៀងមួយដែលផ្តល់ប្រាក់កម្ចីសម្រាប់ទិញផលិតផលពីក្រុមហ៊ុនម៉ុនសាន់តូប៉ុណ្ណោះ។ លក្ខខណ្ឌនេះបានបង្ខំឲ្យកសិករប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតនិងគ្រាប់ពូជដែលផលិតដោយក្រុមហ៊ុនម៉ុនសាន់តូ ហើយមិនអនុញ្ញាតឲ្យពួកគេខ្ចីប្រាក់យកទៅទិញអ្វីផ្សេងឡើយ ដូចជាគោក្របី ឬគ្រាប់ពូជសរីរាង្គ។
នៅពេលកសិករទាំងនេះរកឃើញការសហការរវាងក្រុមហ៊ុននិងធនាគារ ពួកគេក៏ចាប់ផ្តើមរៀបចំសកម្មភាព និងនិយាយជាមួយកសិករផ្សេងទៀតជាច្រើន។
កសិករបានតវ៉ាប្រឆាំងនៅមុខធនាគារ និងបដិសេធឈប់ខ្ចីប្រាក់ថែមទៀត។ បន្ទាប់ពីមានការតវ៉ាប្រឆាំងជាច្រើន ធនាគារក៏ឈប់សហការជាមួយក្រុមហ៊ុនម៉ុនសាន់តូទៀត។
ការគូររូបអំពីដំណោះស្រាយថ្នាំសម្លាប់សត្វល្អិត
ពេលវេលា ៖ ២ទៅ៣ម៉ោង
សម្ភារៈ ៖ ក្រដាសគំនូរ ប៊ិចពណ៌ឬខ្មៅដៃ បង់ស្អិត
ប្រសិនបើប្រជាជនបានដឹងរួចហើយពីគ្រោះថ្នាក់នៃថ្នាំសម្លាប់សត្វល្អិត នោះសកម្មភាពនេះអាចជួយពួកគេឲ្យគិតអំពីដំណោះស្រាយ។ ជាការសំខាន់គួរមានមនុស្សម្នាក់ដឹកនាំសកម្មភាពនេះ។
- ១. និយាយអំពីបញ្ហានៃថ្នាំសម្លាប់សត្វល្អិត
ពិភាក្សាអំពីរបៀបទូទៅដែលប្រជាជនក្នុងសហគមន៍បានប៉ះពាល់ជាមួយថ្នាំសម្លាប់សត្វល្អិត។
- ២. គូររូបអំពីបញ្ហានៃថ្នាំសម្លាប់សត្វល្អិត
មនុស្សម្នាក់ៗគូររូបមួយអំពីរបៀបដែលមនុស្សប្រឈមនិងថ្នាំសម្លាប់សត្វល្អិត។ បន្ទាប់មកបិតរូបគំនូរទាំងនេះនៅលើជញ្ជាំង។ ក្រុមក៏មើលរូបគំនូរលើជញ្ជាំង ហើយសម្រេចចិត្តជ្រើសរើសរូប៣ទៅ៥ដែលជាបញ្ហាកើតឡើងញឹកញាប់បំផុត។ បន្ទាប់មក ក្រុមចាប់ផ្តើមនិយាយអំពីមូលហេតុដែលអាចបង្កបញ្ហាទាំងនេះ។ អ្វីទៅដែលធ្វើឲ្យប្រជាជនប្រឈមនឹងថ្នាំសម្លាប់សត្វល្អិតញឹកញាប់បែបនេះ? ហេតុអ្វីបានជាវាពិបាកនឹងបង្ការយ៉ាងដូច្នេះ?
- ៣. គូររូបអំពីដំណោះស្រាយផ្សេងៗ
ក្នុងក្រុមនីមួយៗ ប្រជាជនពិភាក្សាគ្នាអំពីដំណោះស្រាយផ្សេងៗដែលអាច និងគួររូបបង្ហាញពីគំនិតរបស់ខ្លួន។ ឧទាហរណ៍ ប្រសិនបើបញ្ហាគឺដោយសារការប៉ះពាល់នឹងថ្នាំសម្លាប់សត្វល្អិតដែលធ្លាយចេញពីធុងបាញ់ថ្នាំ នោះដំណោះស្រាយរយៈពេលខ្លីមានដូចជា ការជួសជុលបំពង់ធ្លាយ និងពាក់សម្លៀកបំពាក់ការពារ។ ដំណោះស្រាយយូរអង្វែងអាចមានដូចជា ទិញឧបករណ៍ថ្មីមកជំនួស ឬប្តូរទៅធ្វើកសិកម្មសរីរាង្គ។ ក្រុមមួយអាចគូររូបអំពីដំណោះស្រាយមួយឬទាំងអស់ដែលនឹកឃើញ។ ភាគច្រើនដំណោះស្រាយតែមួយ អាចដោះស្រាយបញ្ហាបានច្រើន។បិតរូបគំនូរអំពីដំណោះស្រាយនៅលើជញ្ជាំងមួយទៀត។
- ៤. និយាយអំពីដំណោះស្រាយ
និយាយអំពីដំណោះស្រាយខុសៗគ្នាដែលប្រជាជនបានគូរ។ តើដំណោះស្រាយណាខ្លះដែលអាចសម្រេចបានក្នុងពេលដ៏ខ្លី? ដំណោះស្រាយណាខ្លះដែលទាមទារពេលវេលាយូរ? អ្នកអាចផ្លាស់ប្តូរលំដាប់លំដោយនៃរូបគំនូរ ដើម្បីដាក់ដំណោះស្រាយរយៈពេលខ្លីនិងងាយអនុវត្ត ឲ្យស្ថិតនៅខាងលើ។ ឲ្យប្រជាជននិយាយអំពីវិធីសម្រេចដំណោះស្រាយទាំងនេះ និងពីការធ្វើការងារដើម្បីឆ្ពោះទៅរកដំណោះស្រាយយូរអង្វែងផងដែរ។ ពិភាក្សាថាតើក្រុមទាំងអស់អាចធ្វើអ្វីខ្លះដើម្បីធ្វើឲ្យដំណោះស្រាយទាំងនេះកើតឡើងបាន។
របៀបអាននិងយល់ស្លាកសញ្ញាថ្នាំសម្លាប់សត្វល្អិត
ផ្នែកដ៏សំខាន់មួយនៃការអប់រំអំពីថ្នាំសម្លាប់សត្វល្អិត គឺការជួយប្រជាជនឲ្យយល់អំពីស្លាកសញ្ញានៃថ្នាំសម្លាប់សត្វល្អិត។ កម្មករទាំងអស់មានសិទ្ធិដឹងថាតើប្រភេទសារធាតុគីមីដែលគេប្រឈម, តើមានការប្រឈមគ្រោះថ្នាក់អ្វីខ្លះ, និងថាតើពួគគេត្រូវការការពារអ្វីខ្លះ។ កញ្ចប់ថ្នាំសម្លាប់សត្វល្អិតត្រូវមានបិទស្លាកសញ្ញាដើម្បីឲ្យប្រជាជនដឹងពីរបៀបប្រើប្រាស់វាឲ្យបានត្រឹមត្រូវនិងមានសុវត្ថិភាព។ ស្លាកសញ្ញានេះប្រាប់អំពីសារធាតុពុលដែលបានប្រើប្រាស់, វិធីលាយនិងវាស់, កម្រិតពុលនៃថ្នាំសម្លាប់សត្វល្អិត, និងរយៈពេលដែលត្រូវរង់ចាំមុននឹងចូលក្នុងស្រែចម្ការ។ ស្លាកសញ្ញាជាច្រើនពិបាកអានណាស់។ ពួកគេអាចប្រើប្រាស់ភាសាមួយដែលពិបាកយល់។ ឬពួកគេអាចនឹងមិនបោះពុម្ពជាភាសារបស់អ្នកទេ។ ដោយសារតែកម្មករកសិដ្ឋានភាគច្រើនមិនដឹងថាខ្លួនកំពុងប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតប្រភេទណាផង ដូច្នេះស្លាកសញ្ញាជួយបានតែបន្តិចបន្តួចប៉ុណ្ណោះក្នុងការលើកកម្ពស់ការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតដោយសុវត្ថិភាព។
នេះគឺជាឧទាហរណ៍នៃស្លាកសញ្ញាថ្នាំសម្លាប់សត្វល្អិត។ ស្លាកសញ្ញាដទៃទៀតអាចមានរូបរាងខុសគ្នា ប៉ុន្តែវាគួរតែមានព័ត៌មានដូចៗគ្នា។ ត្រូវចាំថា បើទោះជាអ្នកធ្វើតាមសេចក្តីណែនាំយ៉ាងល្អឥតខ្ចោះក៏ដោយ ក៏ថ្នាំសម្លាប់សត្វល្អិតនៅតែអាចបង្កគ្រោះថ្នាក់ដល់អ្នកនិងបរិស្ថានរបស់អ្នកដែរ។
NO PEST - ABC ChemCorp - INSECTICIDE |
|
RESTRICTED USE PESTICIDE For retail sale only to and application only by certified applicators or persons under their direct supervision, and only for those uses covered by the Certified Applicator's certification |
|
Reg. No. M7485 ACTIVE INGREDIENTS deltathion (1,2 phospho-(5)-4 chloromethane) ..........................................................50% INERT INGREDIENTS......................50% TOTAL.............................................100% |
|
KEEP OUT OF THE REACH OF CHILDREN PELIGRO DANGER POISON |
|
PRECAUTIONARY STATEMENTS Wear long-sleeved clothing, full length trousers, eye protection, and protective gloves when handling. Wash hands and face before eating or using tobacco. Bathe at the end of the work day, washing entire body and hair with soap and water. Change clothing daily. Wash contaminated clothing thoroughly before reusing. |
|
STATEMENT OF PRACTICAL TREATMENT Hazards to Humans and Domestic Animals If Swallowed:Do not induce vomiting. Contains aromatic petroleum solvent. Call a physician or poison control center immediately. If in Eyes:Flush with plenty of water for at least 15 minutes. Get medical attention. If on Skin:Wash with plenty of soap and water. Get medical attention if irritation persists. If Inhaled: Remove to fresh air immediately. Get medical attention. |
|
NOTE TO PHYSICIANS: "No Pest" is a cholinesterase inhibitor. Treat symptomatically. If exposed, plasma and red blood cell cholinesterase tests may indicate significant exposure (baseline data are useful). Atropine, only by injection, is the preferable antidote. | |
ENVIRONMENTAL HAZARDS This product is extremely toxic to fish and wildlife. Do not apply directly to water or wetlands(swamps, bogs, marshes and potholes). Do not contaminate water by cleaning of equipment or disposal of wastes. |
|
REENTRY STATEMENTS Do not enter or allow worker entry into treated areas during the restricted entry interval (REI) of 12 hours. Written or oral warnings must be given to workers who are expected to go into a treated area. |
|
DIRECTIONS FOR USE Use specified dosage of NO PEST according to crop type described on table. Add 1/2 the amount of water indicated on table to the spray tank and begin agitation. Add the required amount of NO PEST to the spray mix. Add the remainder of the water and continue agitation until all solution has been applied. |
|
STORAGE AND DISPOSAL Store in original container only. Avoid exposure to extreme temperatures. In case of spill or leakage, soak up with absorbent material such as sand, sawdust, earth, etc. Dispose of with chemical waste. For container disposal, triple rinse and add rinsate to spray tank, then puncture and dispose of according to local authorities. |