Hesperian Health Guides
ថ្នាំសម្លាប់សត្វល្អិតនៅលើអាហារ
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ១៤. ថ្នាំសម្លាប់សត្វល្អិតគឺជាថ្នាំពុល > ថ្នាំសម្លាប់សត្វល្អិតនៅលើអាហារ
ផ្លែឈើដែលមានសម្បករលោង ដូចជាត្រសក់និងផ្លែប៉ោម គួរតែចិតសម្បកចោលមុននឹងបរិភោគ។ |
បន្លែនិងផ្លែឈើដែលដាំដោយប្រើថ្នាំសម្លាប់សត្វល្អិត ជាធម្មតានៅតែមានថ្នាំសម្លាប់សត្វល្អិតនៅជាប់វានៅពេលយើងទិញមក។ សាច់ ទឹកដោះគោ និងស៊ុត ភាគច្រើនមានជាប់ថ្នាំសម្លាប់សត្វល្អិតដែលបានប្រើប្រាស់នៅក្នុងការបាញ់លើសត្វ ឬបើសត្វទាំងនេះស៊ីស្មៅដែលមានថ្នាំសម្លាប់សត្វល្អិតនិងសារធាតុគីមីដទៃទៀត។
នៅពេលមនុស្សបរិភោគឬផឹកថ្នាំសម្លាប់សត្វល្អិតក្នុងបរិមាណតិចតួច ពីមួយថ្ងៃទៅមួយថ្ងៃ នោះសារធាតុពុលប្រមូលផ្តុំនៅក្នុងរាងកាយ។ បរិមាណតិចតួចទាំងនេះអាចកើនឡើងជាបន្តបន្ទាប់ និងធ្វើឲ្យមានបញ្ហាសុខភាពយូរអង្វែង។
កុំបរិភោគស្លឹកខាងក្រៅនៃបន្លែបៃតង ដូចជាស្ពៃក្តោបនិងសាឡាត់ ព្រោះវាជាប់ថ្នាំសម្លាប់សត្វល្អិតច្រើនបំផុត។ |
ដើម្បីលាងសម្អាតថ្នាំសម្លាប់សត្វល្អិតស្ទើរតែទាំងអស់ ចូរលាងបន្លែនិងផ្លែឈើនៅក្នុងទឹកសាប៊ូ(កុំប្រើម្សៅសាប៊ូ), ទឹកអំបិល(អំបិល៥ស្លាបព្រាក្នុងទឹក១លីត្រ), ឬក្នុងទឹកលាយម្សៅសូដា, បន្ទាប់មកលាងជម្រះដោយទឹកស្អាត។
ដំណាំដែលដាំដោយមិនប្រើថ្នាំសម្លាប់សត្វល្អិត មានសុវត្ថិភាពនិងសុខភាពច្រើនជាង ទាំងសម្រាប់មនុស្សដែលបរិភោគ និងមនុស្សដែលដាំវា។ ជាអកុសល ដំណាំទាំងនេះភាគច្រើនមានតម្លៃថ្លៃជាង និងពិបាករកទិញ។