Hesperian Health Guides
ថ្នាំសម្លាប់សត្វល្អិតបង្កបញ្ហាសុខភាពជាច្រើន
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ១៤. ថ្នាំសម្លាប់សត្វល្អិតគឺជាថ្នាំពុល > ថ្នាំសម្លាប់សត្វល្អិតបង្កបញ្ហាសុខភាពជាច្រើន
នៅក្នុងជំពូកនេ:
មនុស្សម្នាក់ដែលប្រឈមនឹងថ្នាំសម្លាប់សត្វល្អិត អាចមានសញ្ញាច្រើននៃជំងឺ។ សញ្ញាខ្លះបង្ហាញនៅពេលអ្នកនោះបានប្រឈម។ សញ្ញាដទៃទៀតមិនទាន់បង្ហាញភ្លាមៗទេ រហូតច្រើនម៉ោង ច្រើនថ្ងៃ ឬអាចថែមទាំងច្រើនឆ្នាំទៀតផង។ (សម្រាប់ព័ត៌មានបន្ថែមអំពីផលប៉ះពាល់នៃសារធាតុគីមីពុលមកលើសុខភាព សូមមើលជំពូក១៦)។
មនុស្សជាច្រើនបានប្រឈមនឹងថ្នាំសម្លាប់សត្វល្អិត ប៉ុន្តែអាចមិនដឹងខ្លួន។ កម្មករបោកគក់ កម្មករសំរាមនិងកែច្នៃសំរាម និងអ្នកដទៃទៀតដែលមានការប្រឈមផ្ទាល់ជាមួយនឹងថ្នាំសម្លាប់សត្វល្អិត អាចនឹងមានគ្រោះថ្នាក់ពីការពុលខ្លាំងដូចគ្នានឹងកម្មករកសិដ្ឋាន។ ពួកគេគួរតែយល់ដឹងថាមានថ្នាំសម្លាប់សត្វល្អិតនៅក្នុងបរិស្ថានរបស់ខ្លួន ហើយពួកគេគួរតែអនុវត្តតាមការប្រុងប្រយ័ត្ននានាដូចកម្មករកសិដ្ឋានដែរ។
សញ្ញានៃការពុលថ្នាំសម្លាប់សត្វល្អិត

ហៀរសំបោរ បែកពពុះមាត់
ឈឺចាប់ ពិបាកដកដង្ហើម ក្អក
ចុក រាក ចង្អោរ និងក្អួត
វង្វេងវង្វាន់, ខ្សោយ, ពិបាកដើរ, ពិបាកផ្តោតអារម្មណ៍, កន្ត្រាក់សាច់ដុំ, អន្ទះអន្ទែង និងរសាប់រសល់, យល់សប្តិអាក្រក់ និងដេកមិនលក់។
ឈឺក្បាល ស្រវ៉ាំងភ្នែក រន្ធប្រស្រីភ្នែកតូច ហូរទឹកភ្នែក
រមួលឬឈឺចាប់សាច់ដុំ កន្ត្រាក់
ខូចក្រចកដៃ រឹងស្ពឹក និងចាក់ឆៀបៗម្រាមដៃ
រមាស់ កន្ទួល ពក ក្រហម ពង រលាក បែកញើសយ៉ាងច្រើនលើសលប់
ប្រសិនបើអ្នកមានបញ្ហាណាមួយដូចខាងលើនៅពេលធ្វើការជាមួយថ្នាំសម្លាប់សត្វល្អិត អ្នកគួរចាកចេញពីកន្លែងធ្វើការភ្លាម។ កុំចាំរហូតទាល់តែមានអាម្មណ៍ពិបាកទៅ។ ចេញឲ្យឆ្ងាយពីថ្នាំសម្លាប់សត្វល្អិត រួចទៅមន្ទីរពេទ្យឬគ្លីនិកជាបន្ទាន់!
សញ្ញានៃការពុលធ្ងន់ធ្ងរ ៖

សន្លប់, ទប់ប្លោកនោមនិងពោះវៀនលែងបាន(នោមនិងលាមក), បបូរមាត់ និងក្រចកពណ៌ស្វាយ, ញ័រខ្លួន