Hesperian Health Guides

បង្គន់រណ្តៅចាក់ទឹក

នៅក្នុងជំពូកនេ:

EHB Ch7 page 136-1.png
បង្គន់ថ្នក់ទឹក
EHB Ch7 page 136-2.png
កម្រាលចានបង្គន់ថ្នក់ទឹកធ្វើអំពីស៊ីម៉ង់ត៍

បង្គន់ចាក់ទឹកប្រើប្រាស់ទឹកដើម្បីនាំកាកសំណល់ចូលទៅក្នុងរណ្តៅ។ បង្គន់ទាំងនេះមានប្រើញឹកញាប់ទាំងនៅក្នុងទីក្រុងនិងជនបទ ដែលនៅទីនោះគេប្រើទឹកដើម្បីលាងសម្អាតគូថបន្ទាប់ពីបន្ទោរបង់។ បង្គន់នេះមិនថ្លៃជាងបង្គន់រណ្តៅប៉ុន្មានទេ។ ដោយសារតែបង្គន់ចាក់ទឹកដែលបានសាងសង់ត្រឹមត្រូវ អាចបង្ការក្លិនអាក្រក់ ដូច្នេះគេអាចសាងសង់វានៅក្នុងឬនៅក្បែរផ្ទះ។

បង្គន់ចាក់ទឹក ប្រើចានផលិតពីប្លាស្ទិក កែវ ឬស៊ីម៉ង់ត៍ ឬក៏ជាចានដែក ដាក់នៅក្នុងកម្រាលបង្គន់។ ទាំងចាន ឬចានដែកនេះមាន "ថ្នក់ទឹក" សម្រាប់ការពារក្លិន ឬការពារមិនឲ្យសត្វល្អិតបង្កកំណើតនៅក្នុងរណ្តៅសើម។ កម្រាលបង្គន់ស៊ីម៉ង់ត៍ត្រូវបានដាក់ផ្ទាល់ទៅលើរណ្តៅ។ ឬអាចភ្ជាប់ទៅរណ្តៅមួយ ឬពីរតាមរយៈបំពង់។

របៀបប្រើប្រាស់បង្គន់ចាក់ទឹក

នៅពេលមានរណ្តៅតែមួយ បង្គន់ត្រូវបានប្រើប្រាស់រហូតដល់ពេញ រួចកាកសំណល់ត្រូវបានយកចេញមុននឹងបន្តការប្រើប្រាស់តទៅទៀត។ នៅពេលមានរណ្តៅពីរ ពេលនេះមានប្រអប់បំបែកដែលសម្រាប់ដឹកនាំកាកសំណល់ទៅកាន់រណ្តៅដែលកំពុងប្រើប្រាស់។ នៅពេលរណ្តៅទី១ប្រើប្រាស់ជិតពេញ ពេលនោះកាកសំណល់ត្រូវបានបង្វែរទៅកាន់រណ្តៅទី២វិញម្តង។

EHB Ch7 page 136-4a.png

EHB Ch7 page 136-3.png
បំពង់ដែលហូរចូលរណ្តៅមិនប្រើប្រាស់ ត្រូវបិទផ្ជិតដោយដុំឥដ្ឋ ដីឥដ្ឋ ឬដុំក្រណាត់
កាកសំណល់ហូរ
ប្រអបបំបែកចរន្ត ហូរធ្វើពីស៊ីម៉ង់ត៍ សម្រាប់តម្រង់ទិស ទឹកកាកសំណល់
បង្គន់ចាក់ទឹករណ្តៅមួយ
បង្គន់ចាក់ទឹករណ្តៅពីរ
ប្រអប់បំបែក
ប្រអប់បំបែកធ្វើពីឥដ្ឋផ្នែកខាងក្រៅ និងស៊ីម៉ងត៍បាយអររលោងផ្នែកខាងក្នុង។
រណ្តៅក្រោមដីមួយជម្រៅ២ម៉ែត្រក្រាលជញ្ជាំងក្នុង។ គ្រួសារដែលមានគ្នា៥នាក់អាចប្រើប្រាស់បានប្រហែល៥ឆ្នាំ។
បន្ទប់រណ្តៅលើដីធ្វើឲ្យទឹកហូរធ្លាក់ចុះទៅកាន់រណ្តៅ។ ជាមួយការថែទាំទៀងទាត់ បង្គន់នេះអាចប្រើប្រាស់យូរអង្វែង។

នៅពេលសាងសង់បង្គន់ចាក់ទឹករណ្តៅពីរ

អាស្រ័យលើស្ថានភាពដី និងកម្រិតកំពស់ទឹកនៅក្នុងដី មិនគួរសង់បង្គន់នេះតិចជាងបីម៉ែត្រពីអណ្តូងទឹកឡើយ។ ចំពោះស្ថានភាពដីសើម គួរតែសង់បង្គន់យ៉ាងតិច២០ម៉ែត្រឆ្ងាយពីអណ្តូងទឹក។

Km EHB Ch7 Page 137-1.png
រូបរាងរណ្តៅ ៖ រណ្តៅអាចមានរូបរាងផ្សេងៗ ប៉ុន្តែរណ្តៅមូលចំណាយតិចជាងគេ និងមាំជាងគេ។
ជញ្ជាំងខាងក្នុង ៖ គួរធ្វើពីឥដ្ឋឬថ្មដោយទុកប្រឡោះដើម្បីឲ្យទឹកហូរចេញ។
ចម្ងាយចន្លោះរណ្តៅ គួរតែយ៉ាងតិចស្មើគ្នានឹងជម្រៅរណ្តៅ។ ប្រសិនបើរណ្តៅជម្រៅមួយម៉ែត្រវាគួរស្ថិតនៅឆ្ងាយពីគ្នាយ៉ាងតិច១ម៉ែត្រ។
រណ្តៅគួរតែគ្របពីលើដោយគម្របដែលមានសរសៃដែក ឬស៊ីម៉ង់ត៍មាំ ឬគម្របឈើ។ ដោយមិនមានទុកប្រហោងនៅកណ្តាល អាចយកមកធ្វើជាគម្របរណ្តៅបានយ៉ាងល្អ។

របៀបថែទាំបង្គន់ចាក់ទឹក

ត្រូវចាក់ទឹកចូលរៀងរាល់ពេលប្រើប្រាស់ម្តង។ ការចាក់ទឹកបន្តិចមុនប្រើ អាចជួយឲ្យចានស្អាត។ សម្អាតបង្គន់រៀងរាល់ថ្ងៃ។ ដើម្បីលាងសម្អាតចានអង្គុយច្រហោង ត្រូវប្រើម្សៅសាប៊ូ និងច្រាស់ដងវែង។ រណ្តៅអាចពេញហៀរប្រសិនបើៈ

  • ថ្នក់ទឹកស្ទះ។ ប្រសិនបើមានដូចនេះមែន បង្គន់នោះលែងប្រើប្រាស់បានទៀតហើយ។
  • ទឹកក្នុងដីមានកម្ពស់តិចជាងបីម៉ែត្រ។ ប្រសិនបើដូចនេះមែន នឹងមានការប្រឈមនឹងការចម្លងមេរោគទៅទឹកក្នុងដី។

ការយកកាកសំណល់ចេញពីរណ្តៅ

ប្រសិនបើរណ្តៅត្រូវបានសាងសង់យ៉ាងល្អ ហើយស្ថានភាពដីនិងសំណើមមានអំណោយផល នោះកាកសំណល់នឹងជ្រាបយ៉ាងយឺតៗនិងយ៉ាងមានសុវត្ថិភាព ចូលទៅក្នុងដីជុំវិញ ហើយមិនចាំបាច់បញ្ចេញកាកសំណល់ចេញពីរណ្តៅឡើយ។

ប្រសិនបើកាកសំណល់មិនរលួយ និងមិនជ្រាបចូលទៅក្នុងដីទេ នោះរណ្តៅចាំបាច់ត្រូវបញ្ចេញកាកសំណល់។ លើកគម្របចេញ ដាក់ស្រទាប់ដីប្រហែល៣០សង្ទីម៉ែត្រ(២បាតដៃ) ហើយគ្របឡើងវិញ។ បន្ទាប់ពី២ឆ្នាំ កាកសំណល់អាចត្រូវបានយកចេញដោយប្រើប៉ែល និងប្រើប្រាស់ធ្វើជាជី។