Hesperian Health Guides

បង្គន់អេកូឡូហ្ស៊ី

នៅក្នុងជំពូកនេ:

បង្គន់អេកូឡូហ្សីបំលែងលាមកនិងទឹកនោម ទៅជាដីស្ងួតនិងជី។ ធ្វើបែបនេះជួយកែលម្អសុខភាពប្រជាជននិងបរិស្ថាន ដោយការបង្ការការឆ្លងរាលដាលនៃមេរោគ និងការបង្វែរកាកសំណល់គ្រោះថ្នាក់ទៅជាប្រភពដ៏មានតម្លៃ។

បង្គន់អេកូឡូហ្សីក៏ការពារនិងរក្សាទឹកដែរ ដោយសារវាមិនត្រូវការទឹកសម្រាប់ប្រើប្រាស់ លើកលែងតែការលាងសម្អាតប៉ុណ្ណោះ។ បង្គន់ប្រភេទនេះមានសុវត្ថិភាពចំពោះទឹកក្រោមដី ជាងបង្គន់ឯទៀត ដោយសារវាស្ថិតនៅលើដី ឬប្រើប្រាស់រណ្តៅរាក់។

បង្គន់អេកូឡូហ្សីនេះអាចត្រូវបានសាងសង់និងប្រើប្រាស់នៅក្នុងទីក្រុង ឬភូមិ។ វាត្រូវការការថែទាំច្រើនជាងបង្គន់រណ្តៅ(ប៉ុន្តែមិនច្រើនដូចបង្គន់ចាក់ទឹកទេ) ដូច្នេះជាការសំខាន់ណាស់ដែលប្រជាជនត្រូវយល់អំពីរបៀបដំណើរការរបស់វា។

មាតិកា

ការបំលែងកាកសំណល់ទៅជាជី

ដីដែលមានសុខភាពល្អនិងសម្បូរជីជាតិ ត្រូវការចាំបាច់នូវសារធាតុសរីរាង្គ(អ្វីៗដែលនៅសេសសល់នៅពេលដែលរុក្ខជាតិនិងវត្ថុមានជីវិតដទៃទៀត ស្លាប់និងរលាយ)។ ដំណើរការធម្មជាតិនៃសារធាតុសរីរាង្គដែលបំបែកទៅក្នុងដី ហៅថាការធ្វើកំប៉ុស

Illustration of the below: Arrows from an ear of corn, to a woman eating, to a person in a toilet shelter, to a woman farming, to a crop of corn.
ដីធ្វើឲ្យដំណាំលូតលាស់
ជីចិញ្ចឹមដី
ដំណាំក្លាយជាអាហារ
កាកសំណល់មនុស្សក្លាយជាជី
អាហារក្លាយជាកាកសំណល់មនុស្ស
អនាម័យអេកូឡូហ្សីបង្វែរកាកសំណល់ទៅជាប្រភពធនធាន។

កសិករធ្វើជីកំប៉ុសពីកំទេចចំណីអាហារនិងលាមកសត្វ រួចដាក់វាទៅលើដី។ បែបនេះធ្វើឲ្យដីមានសារធាតុចិញ្ចឹមច្រើនសម្រាប់ការលូតលាស់ដំណាំ។ ដូចដែលមនុស្សត្រូវការសារធាតុចិញ្ចឹមពីចំណីអាហារដើម្បីលូតលាស់ធំធាត់ និងមានសុខភាព ដំណាំក៏ត្រូវការសារធាតុចិញ្ចឹមក្នុងដីដើម្បីលូតលាស់រឹងមាំ និងមានផ្លែដែរ។

ជីក៏អាចធ្វើឡើងពីកាកសំណល់មនុស្សផងដែរ។ កាកសំណល់មនុស្សមានសារធាតុចិញ្ចឹមដែលអាចប្រើប្រាស់សម្រាប់កែលម្អដី។ ប៉ុន្តែវាក៏ផ្ទុកមេរោគដែលបង្កជំងឺផងដែរ។ ដោយហេតុផលនេះហើយ ទើបការធ្វើជីពីកាកសំណល់មនុស្ស ត្រូវមានការប្រុងប្រយ័ត្នច្រើនជាងការធ្វើជីកំប៉ុសពីលាមកសត្វនិងកំទេចអាហារ។

មិនគួរប្រើលាមកដែលនៅស្រស់នោះទេ។ ប៉ុន្តែនៅពេលដែលបានផលិតជាជីហើយ លាមកអាចជួយឲ្យដើមឈើ និងដំណាំផ្សេងទៀតលូតលាស់ដោយមិនចាំបាច់ប្រើជីគីមី។

ទឹកនោមមានមេរោគតិចជាងក្នុងលាមក និងមានសារធាតុចិញ្ចឹមច្រើនជាងលាមក។ នេះធ្វើឲ្យវាមានសុវត្ថិភាពជាងក្នុងការរៀបចំ និងមានតម្លៃយ៉ាងខ្លាំងសម្រាប់ធ្វើជី។ ប៉ុន្តែទឹកនោមវាខ្លាំងពេកក្នុងការប្រើប្រាស់វាដោយផ្ទាល់ទៅលើរុក្ខជាតិ ហើយវាត្រូវការឲ្យមានការកែច្នៃពិសេសជាមុនសិន ។

បង្គន់ជីកំប៉ុស និងបង្គន់ស្ងួតបង្វែរទឹកនោម

បង្គន់អេកូឡូហ្សីមានពីរប្រភេទសំខាន់ៗគឺ "បង្គន់ជីកំប៉ុស" និង "បង្គន់ស្ងួត ឬបង្វែរទឹកនោម"។ បង្គន់ទាំងពីរនេះអាចផលិតជីដែលមានសុវត្ថិភាព។ ប្រជាជនជាច្រើនហៅបង្គន់ទាំងពីរនេះថា "បង្គន់ជីកំប៉ុស"។ ប៉ុន្តែវាមានលក្ខណៈខុសគ្នាសំខាន់ៗខ្លះ។

ក្នុងបង្គន់ជីកំប៉ុស ៖

  • លាមកនិងទឹកនោមបានចូលទៅក្នុងអាង ដូចជារណ្តៅរាក់ ឬក៏ជាអាងស៊ីម៉ង់ត៍ធំ ដែលមិនជ្រាបចេញទៅក្នុងដី។
  • អ្នកប្រើបានបន្ថែមសារធាតុស្ងួតខ្លះដូចជា ចំបើង ស្លឹកឈើ អាចម៍រណា ដី ឬផេះក្រោយពីប្រើប្រាស់ម្តង។ ធ្វើបែបនេះអាចកាត់បន្ថយក្លិន និងជួយឲ្យកាកសំណល់បំបែក និងក្លាយជាកំប៉ុស។
  • ពេលវេលានឹងសម្លាប់មេរោគភាគច្រើន រួមទាំងពងព្រូនចង្កឹះ(ដែលធន់បំផុតនឹងការសម្លាប់)។
  • ក្រោយពីរយៈពេលយូរ វាសម្លាប់មេរោគនៅក្នុងលាមក(ជាទូទៅ១ឆ្នាំ) សារធាតុស្ងួតត្រូវបានយកចេញដើម្បីប្រើប្រាស់ជាជី។

ក្នុងបង្គន់ស្ងួត ៖

  • លាមកបានចូលទៅក្នុងអាង ដូចជាអាងស៊ីម៉ង់ត៍ធំ ឬធុងប្លាស្ទិកធំដែលអាចរំកិលបាន និងដែលមិនជ្រាបចូលទៅក្នុងដី។
  • អ្នកប្រើបានបន្ថែមដីរួមជាមួយសារធាតុស្ងួត និងផេះ ក្រោយពីប្រើប្រាស់ម្តង។ ទាំងនេះអាចកាត់បន្ថយក្លិន និងជួយឲ្យកាកសំណល់ស្ងួត។
  • លាមកមិនបានលាយជាមួយទឹកទេ។ ល្បាយស្ងួតនឹងសម្លាប់មេរោគភាគច្រើន រួមទាំងពងរបស់ព្រូនចង្កឹះផងដែរ។
  • លាមកត្រូវបានរក្សារហូតដល់១ឆ្នាំ រហូតដល់វាមានលក្ខណៈដូចដីស្ងួត។

ចំពោះបង្គន់ទាំងពីរប្រភេទនេះ ល្បាយលាមកស្ងួតនឹងរួចរាល់ក្នុងរយៈពេលមួយឆ្នាំ រួចអាចចាក់បញ្ចូលក្នុងពំនូកជីកំប៉ុស យកចេញពីរណ្តៅរាក់សម្រាប់ដាំដើមឈើ ឬបន្ថែមផ្ទាល់ទៅក្នុងដីដើម្បីដាំដំណាំ។

បង្គន់ស្ងួតជួយសេដ្ឋកិច្ចក្នុងស្រុក

A man examines samples of toilets under a sign reading, "Sanitation Workshop Today."

នៅក្នុងក្រុងមូរីឡូស(Morelos)នៃប្រទេសម៉ិចស៊ីកូ ប្រជាជនជាច្រើន ប្រើប្រាស់បង្គន់ស្ងួតអេកូឡូហ្សី។ សង្កាត់មួយមានឈ្មោះថា ឡាសែនេហ្គា(La Cienega) មានតម្រូវការបង្គន់ស្ងួតជាពិសេស ដោយសារតំបន់នោះជាតំបន់ដីទំនាប សើមដែលបង្គន់រណ្តៅត្រូវលិចទឹក។ ដើម្បីដោះស្រាយបញ្ហាសមាជិករបស់សហគមន៍បានទិញចានបង្គន់ពិសេសដែលញែកទឹកនោម និងលាមកចេញពីគ្នា។ ចានបង្គន់ទាំងនេះត្រូវបានផលិតនៅរោងជាងមួយនៅក្បែរៗនោះនិងមានកម្មករក្នុងតំបន់ជាច្រើនអ្នក។ កម្មករបានបង្រៀនក្រុមសហគមន៍ទាំងនោះអំពីរបៀបប្រើប្រាស់ចានបង្គន់ថ្មីទាំងនេះ។

ប្រជាជនជាច្រើននៅឡាសែនេហ្គាននេះចិញ្ចឹមជីវិតដោយការដាំនិងលក់ដើមឈើផ្លែ និងដំណាំដទៃទៀត។ ប្រជាជននៅក្នុងសង្កាត់ដែលបានប្រើប្រាស់បង្គន់ស្ងួតនេះលើកដំបូង បានរកឃើញថា គេអាចប្រើប្រាស់ទឹកនោមនិងកំប៉ុសពីក្នុងបង្គន់របស់គេ ធ្វើជាជីសម្រាប់ដើមឈើ។ ពេលអ្នកជិតខាងឃើញដើមឈើដុះធំៗនិងមានសុខភាពល្អ ពួកគេក៏ចង់សាកល្បងបង្គន់ថ្មីនេះដែរដែលវាផ្តល់ជីដោយមិនចំណាយប្រាក់។

ឥឡូវនេះស្ទើរតែគ្រប់គ្នានៅឡាសែនេហ្គាកំពុងប្រើប្រាស់បង្គន់នេះ។ រោងជាងនៅក្នុងតំបន់កំពុងតែមានភាពមមាញឹកក្នុងការផលិតវា ហើយសហគមន៍បានរីកចម្រើនទាំងផ្នែកសុខភាព និងទ្រព្យសម្បត្តិ។

បង្គន់ជីកំប៉ុសធម្មតាសម្រាប់ការដាំដើមឈើ

បង្គន់នេះផលិតជីសម្រាប់ដំណាំដើមឈើ។ វាមានភាពសាមញ្ញក្នុងការសាងសង់ ហើយបន្ទប់របស់វាត្រូវបានធ្វើឲ្យអាចផ្លាស់ទីកន្លែងបាននៅពេលដែលរណ្តៅពេញ។

បង្គន់នេះល្អប្រើបំផុតនៅទីកន្លែងចង់ដាំដើមឈើនិងមានចន្លោះសម្រាប់ដាំ។ វាក៏ល្អសម្រាប់កន្លែងដែលមានទឹកក្រោមដីខ្ពស់ ព្រោះរណ្តៅបង្គន់នេះរាក់។ ការគ្របរណ្តៅបង្គន់ដោយដី និងដាំដើមឈើនៅទីនោះអាចជួយក្នុងការបំបែកកាកសំណល់។

នេះជាមធ្យោបាយដ៏ល្អក្នុងការចាប់ផ្តើមចម្ការឬដើមឈើផ្លែ ឬក៏ដើមឈើដែលមានប្រយោជន៍ដទៃទៀត។ ប្រសិនបើអ្នកមិនមានគម្រោងដាំដើមឈើទេ គួរប្រើបង្គន់ប្រភេទផ្សេងវិញ។


A woman plants a small tree between a toilet shelter and some larger trees.

សាងសង់បង្គន់សាមញ្ញសម្រាប់ដំណាំដើមឈើ

ពង្រាបដីឲ្យស្មើរួចដាក់ររង្វង់ទម្រស៊ីម៉ង់ត៍ត្រង់កន្លែងដែលអ្នកចង់សង់បង្គន់។ ខាងក្នុងរង្វង់ទម្រ ចូរជីករណ្តៅជម្រៅប្រហែល១ម៉ែត្រ។ ទប់រង្វង់ទម្រឲ្យនឹង។ ធ្វើកម្រាលបង្គន់ដាក់ពីលើរណ្តៅនិងរង្វង់ទម្រ។ សាងសង់បន្ទប់ស្រាលមួយដើម្បីបិទបាំងភាពឯកជន និងងាយស្រួលក្នុងការផ្លាស់ប្តូរទីតាំង។

របៀបប្រើប្រាស់និងថែទាំបង្គន់ប្រភេទនេះ

Women work together to move a toilet shelter over a platform and pit.
  • មុនពេលប្រើប្រាស់ ចូរដាក់ស្លឹកឈើស្ងួត ឬចំបើងទៅក្នុងរណ្តៅ។ វានឹងជួយឲ្យលាមករលួយ។
  • បន្ថែមដីដែលមានលាយផេះឬស្លឹកឈើស្ងួតមួយក្តាប់ដៃ ក្រោយប្រើប្រាស់ម្តង។
  • នៅពេលគំនរឡើងខ្ពស់ យកឈើកូរវាដើម្បីឲ្យវាធ្លាក់ចុះ។
  • ជូតសម្អាតនិងលាងកម្រាលបង្គន់ឲ្យបានញឹកញាប់។ ត្រូវប្រយ័ត្ន កុំឲ្យមានទឹកច្រើនធ្លាក់ចូលក្នុងរណ្តៅ។
  • នៅពេលរណ្តៅជិតពេញ ចូរលើកបន្ទប់បង្គន់ កម្រាលបង្គន់ និងរង្វង់ទម្រទៅកន្លែងមួយទៀត។
  • បំពេញរណ្តៅដោយដីលាយជាមួយសារធាតុរុក្ខជាតិកម្រាស់១៥សង្ទីម៉ែត្រ។ ច្រើនសប្តាហ៍ក្រោយមក កាកសំណល់ត្រូវបានរងចុះ។ បន្ថែមដីនិងសារធាតុរុក្ខជាតិ ទឹក និងដាក់ដាំដើមឈើ។ ដើមឈើនឹងដុះយ៉ាងល្អ និងមានផ្លែច្រើនដែលមានសុវត្ថិភាព។
  • លើកបន្ទប់ កម្រាលបង្គន់ និងរង្វង់ទម្រ ទៅកន្លែងមួយទៀត រួចជីករណ្តៅជាថ្មី និងរៀបចំធ្វើដូចនេះ ឡើងវិញ។

បង្គន់មានរណ្តៅកំប៉ុសពីរ

Km EHB Ch7 Page 128-1.png

បង្គន់មានរណ្តៅកំប៉ុសពីរ គឺដូចគ្នាទៅនឹងបង្គន់កំប៉ុសធម្មតាសម្រាប់ដាំដើមឈើដែរ ប៉ុន្តែគេមិនដាំដើមឈើទេ តែគេជីកយកជីកំប៉ុសចេញ ហើយយកទៅ ប្រើប្រាស់នៅសួនច្បារឬនៅស្រែ។ បង្គន់នេះហាក់ដូចជាមានសុវត្ថិភាពចំពោះទឹកក្រោមដីជាង បង្គន់រណ្តៅបុរាណ ដោយសារកាកសំណល់ត្រូវបានលាយជាមួយដីនៅក្នុងរណ្តៅរាក់ ទុកឲ្យស្ងួត និងសម្លាប់មេរោគ បន្ទាប់មកត្រូវបានយកចេញ។

ដើម្បីសាងសង់បង្គន់រណ្តៅកំប៉ុសពីរ

ជីករណ្តៅពីរជម្រៅ១ទៅ១មែ៉ត្រកន្លះ និងទំហំ១ម៉ែត្រ និងឃ្លាតគ្នា៣០សង្ទីម៉ែត្រ។ រៀបជញ្ជាំងឥដ្ឋក្នុងរណ្តៅ ឬដាក់រង្វង់ទម្រចំពោះរណ្តៅទាំងពីរ។ ដាក់កម្រាលបង្គន់និងបន្ទប់សាមញ្ញលើរណ្តៅមួយ ហើយធ្វើគម្របស៊ីម៉ង់ត៍ឬឈើគ្របលើរណ្តៅទី។ ប្រើប្រាស់រណ្តៅទី១ រហូតដល់ជិតពេញ។ គ្រួសារដែលមានគ្នា៦នាក់អាចប្រើរណ្តៅពេញក្នុងរយៈពេលមួយឆ្នាំ។

  1. ១. ពេលរណ្តៅទីមួយជិតពេញ បំពេញដី៣០សង្ទីម៉ែត្រ រួចគ្របវាដោយបន្ទះក្តារឬស៊ីម៉ង់ត៍។ រួចផ្លាស់ប្តូរទីតាំងបន្ទប់ កម្រាលបង្គន់ ទៅកាន់រណ្តៅទី។ ប្រើប្រាស់វារហូតដល់វាជិតពេញទៀត។
  2. ២. ទុករណ្តៅទីមួយនៅតែឯង។ ឬក្រោយពីវាបានទុកចោលរយៈពេល២ខែ ដាក់ដីបន្ថែមនិងដាំបន្លែតាមរដូវ ដូចជាប៉េងបោះ នៅលើរណ្តៅតែម្តង។ ដោយសារកាកសំណល់នៅក្នុងរណ្តៅកំពុងតែដំណើរការរលួយ ជាការល្អគួរជៀសវាងដំណាំណាដែលដុះចូលទៅក្នុងដី ដូចជាការុត និងដំឡូងជាដើម។
  3. Woman shoveling compost into a wheelbarrow.
    ក្រោយពីមួយឆ្នាំ កាកសំណល់នៃរណ្តៅទាំងពីរអាចមានសុវត្ថិភាព ដើម្បីប្រើប្រាស់ជាជីនៅក្នុងដីសួន ។ ប៉ុន្តែជាការល្អបំផុត គួរតែនៅពាក់ស្រោមដៃនិងស្បែកជើងក្នុងពេលរៀបចំវា។
  4. ៣. នៅពេលដែលរណ្តៅទីពីរពេញ ត្រូវជីកបញ្ចេញរណ្តៅទីមួយដោយប៉ែល។ ពាក់ ស្រោមដៃ និងលាងសម្អាតដៃក្រោយរៀបចំជីស្រស់នេះ។
  5. ៤. ទុកដាក់សារធាតុស្ងួតដែលបានមកពីរណ្តៅក្នុងស្បោងចំហរឬធុង សម្រាប់ប្រើ ប្រាស់លើកក្រោយទៀត ឬបន្ថែមវាចូល ទៅក្នុងគំនរជីកំប៉ុសឬក្នុងសួន។ (ដើម្បីឲ្យដឹងថាពេលណាកាកសំណល់រួចរាល់ សូមមើលទំព័រ“នៅពេលណាដែលជីមានសុវត្ថិភាពក្នុងការប្រើប្រាស់”)។ ផ្លាស់ប្តូរទីតាំងបន្ទប់ និងកម្រាលបង្គន់ទៅរណ្តៅទី១វិញ ខណៈដែលរណ្តៅទីពីរកំពុងរង។ និងធ្វើបែបនេះបន្តទៀត។

ដើម្បីរក្សាបង្គន់រណ្តៅកំប៉ុសពីរ

  • ដាក់ធុងដែលមានដីលាយជាមួយសារធាតុរុក្ខជាតិស្ងួតនៅក្នុងបន្ទប់។ ក្រោយពីការប្រើប្រាស់ម្តងៗ យកមួយក្តាប់បោះចូលទៅក្នុងរណ្តៅ។
  • នៅពេលកាកសំណល់ក្នុងរណ្តៅឡើងខ្ពស់ ចូរយកឈើកូរវាឲ្យធ្លាក់ចុះក្រោមវិញ។
  • ជូតនិងសម្អាតកម្រាលបង្គន់ឲ្យបានញឹកញាប់។ ត្រូវប្រយ័ត្នកុំឲ្យទឹកចូលទៅក្នុងរណ្តៅច្រើនពេក។

បង្គន់ស្ងួតបង្វែរទឹកនោម

បង្គន់ស្ងួតនេះមិនប្រើប្រាស់រណ្តៅទេ។ វាត្រូវបានសាងសង់ពីលើដី ដូច្នេះវាងាយស្រួលក្នុងការយកកាកសំណល់ចេញ។ វាក៏មានចានបង្គន់ដែលមានថតខណ្ឌដាច់ចេញពីគ្នាមួយសម្រាប់ទឹកនោម និងមួយទៀតសម្រាប់លាមក។ នេះធ្វើឲ្យកាកសំណល់របស់បង្គន់ស្ងួតជានិច្ច ដែលធ្វើឲ្យមេរោគងាប់និងបន្ថយក្លិន។ ធ្វើដូចនេះក៏អាចឲ្យប្រើប្រាស់ទឹកនោមធ្វើជាជីដែរ។ ដោយសារវាត្រូវបានសាងសង់នៅពីលើដី និងរៀបឥដ្ឋទ្រនាប់នៅពីក្រោម ដូច្នេះបង្គន់ដែលសង់បានត្រឹមត្រូវនឹងមិនចម្លងរោគទៅទឹកនៅក្រោមដីនោះទេ។

ការសាងសង់បង្គន់ស្ងួតមានតម្លៃថ្លៃជាងបង្គន់រណ្តៅ។ ការប្រើប្រាស់ដោយសុវត្ថិភាពតម្រូវឲ្យមានការហ្វឹកហ្វឺន ព្រោះវាត្រូវបានប្រើប្រាស់ខុសពីបង្គន់រណ្តៅនិងបង្គន់ចាក់ទឹក។ ហើយវាត្រូវការការងារមួយចំនួនដើម្បីថែរក្សាវាឲ្យបានល្អ។ ប៉ុន្តែវាប្រសើរណាស់ចំពោះប្រជាជនដែលចង់បង្កើតជីពីកាកសំណល់របស់ខ្លួន។ វាក៏ជាជម្រីសដ៏ល្អនៅទីកន្លែងដែល ៖

  • ទឹកក្រោមដីមានកម្រិតខ្ពស់ពេក មិនអាចប្រើបង្គន់រណ្តៅបាន។
  • ទឹកជំនន់ញឹកញាប់។
  • ដីមានសភាពរឹងពិបាកជីក។
  • ប្រជាជនត្រូវការបង្គន់ជាអចិន្ត្រៃយ៍នៅក្នុងឬនៅក្បែរផ្ទះរបស់គេ។

បង្គន់ស្ងួតមានថតពីរ

បង្គន់នេះមានថតពីរដែលលាមកត្រូវបានបំបែកជាជីមានសុវត្ថិភាព។ ថតមួយត្រូវបានប្រើប្រាស់ជាបង្គន់ ចំណែកឯលាមកដែលនៅផ្នែកម្ខាងទៀតទុកឲ្យស្ងួតនិងកាត់បំបែក។ មានចានបង្គន់ពិសេសសម្រាប់បុរសនិងស្ត្រី ដែលញែកទឹកនោមចេញពីលាមក។ ទឹកនោមហូរចេញតាមបំពង់ចូលទៅក្នុងធុងមួយនៅខាងក្រៅបង្គន់។ ប្រហែលជាមួយឆ្នាំក្រោយ លាមកស្ងួតត្រូវបានយកចេញ និងដាក់ចូលទៅក្នុងគំនរជីកំប៉ុស ឬប្រើប្រាស់នៅក្នុងដីស្រែចម្ការឬសួនច្បារ។ ចំណែកទឹកនោមដែលប្រមូលបានអាចត្រូវលាយជាមួយទឹកដើម្បីប្រើប្រាស់ធ្វើជាជី។) ។

ផ្នែកផ្សេងៗនៃបង្គន់ស្ងួតថតពីរ

EHB Ch7 page 129-1.png
បង្គន់មើលពីមុខ
បង្គន់មើលពីក្រោយ
បន្ទប់សម្រាប់ផាសុក ភាពឯកជន និងរក្សាបង្គន់ឲ្យស្ងួត
ថូរទឹកនោម សម្រាប់ប្រមូលទឹកនោមពីបង្គន់ និងពីបង្គន់នោម
ថតទាំងពីរ ធ្វើឡើងពីឥដ្ឋ ស៊ីម៉ង់ត៍ឬសម្ភារៈរឹងមាំ ផ្សេងទៀត។ ថតមួយត្រូវបានប្រើជាបង្គន់ ឯលាមកស្ងួតនិងរលួយនៅក្នុងថតមួយទៀត។
បង្គន់នោម
ចានបង្គន់ស្ងួតនេះញែកទឹកនោមពីលាមក។ ឧបករណ៍ត្រងទឹកនោមផលិតនៅផ្ទះ ក៏អាចបំពេញការងារផងដែរ ។
ទ្វារតូចនៅខាងក្រោយសម្រាប់យកលាមកស្ងួតចេញ។
បំពងទុយោសម្រាប់នាំទឹកនោមពីបង្គន់នោមនិងចានបង្គន់ទៅកាន់ថូទឹកនោម
វិធី៣យ៉ាងក្នុងការសាងសង់បង្គន់ស្ងួត

វិធីទាំងបីសុទ្ធតែមានគោលពីស៊ីម៉ង់ត៍ ឥដ្ឋ ឬសម្ភារៈមិនជ្រាបទឹកដទៃទៀត ដែលមានផ្នែកផ្សេងៗដូចនេះ ៖

EHB Ch7 Page 130-1.png
ថតពីរ
ទ្វារតូចពីរ
បំពង់រន្ធខ្យល់
ប្រហោងបំពង់ខ្យល់
ប្រហោងនៅជ្រុងសង្ខាង ឬនៅពីមុខ សម្រាប់ឲ្យទុយោទឹកនោម ចេញពីថត
ចំពោះប្រភេទទាំងបី សាងសង់បន្ទប់ និងកាំជណ្តើរ។ ភ្ជាប់ទ្វារនៅផ្នែកខាងក្រោយ(បៀកបន្ទះស៊ីម៉ង់ត៍ភ្ជាប់នៅកន្លែងនោះដោយប្រើបាយអរកំបោរ ជាប់បានយ៉ាងល្អ)។ ទាញទុយោញែកទឹកនោមចេញមកក្រៅតាមប្រហោងនៅនឹងគោលបង្គន់ទៅកាន់ថូរទឹកនោម ឬរណ្តៅបង្ហូរ ឬចូលទៅក្នុងសួន ដើម្បីធ្វើជាជីសម្រាប់ដី។
ប្រភេទបង្គន់ ១. សម្រាប់អង្គុយដូចជើងម៉ា់
EHB Ch7 Page 130-2.png
២. ស˔ប់អង្គុយ ដូ ចជើងម៉់ា...
EHB Ch7 Page 130-7.png
៣. ...ឬមានចានបង្គន់
EHB Ch7 Page 130-12.png
សាងសង់គោលបង្គន់
EHB Ch7 Page 130-3.png
EHB Ch7 Page 130-8.png
EHB Ch7 Page 130-8.png
ទុកចន្លោះនៅលើជញ្ជាំង ខណ្ឌ សម្រាប់ដាក់កំប៉ុងញែកទឹក នោម ឲ្យធ្វើការជាមួយថតទាំងពីរ។ គ្របពីលើគោលទាំងមូលដោយឈើឬស៊ីម៉ង់ត៍ ក្នុងកម្រិតកម្ពស់កម្រាលបង្គន់ ដោយទុកប្រហោងនៅលើថតនីមួយ។
ការញែកទឹកនោម
EHB Ch7 Page 130-4.png
EHB Ch7 Page 130-09.png
EHB Ch7 Page 131-13.png
កាត់ផ្នែកក្រោមនៃធុងទឹក២០លីត្រ។ ភ្ជាប់វាដាំក្បាលចុះក្រោម នៅចន្លោះជញ្ជាំងខណ្ឌថតទាំងពីរ។ ភ្ជាប់ទុយោទៅនឹងចំពួយដបសម្រាប់ញែកទឹកនោម ដោយប្រាកដថាគ្មានការធ្លាយចេញនៅត្រង់កន្លែងភ្ជាប់នោះ។ ដាក់សំណាញ់ក្នុងធុងនោះ ដើម្បីឃាត់លាមក និងរបស់ផ្សេងទៀតកុំឲ្យធ្លាក់ចូល។ កាត់ផ្នែកក្រោម និងផ្នែកចំហៀងរបស់ដបប្លាស្ទិក។ ភ្ជាប់ទុយោទៅក្បាលដបសម្រាប់ញែកទឹកនោម។ ដាក់សំណាញ់ក្នុងដបសម្រាប់ឃាត់លាមក និងរបស់ផ្សេងទៀត កុំឲ្យធ្លាក់ចូល។ ចានបង្គន់ញែកទឹកនោម អាចត្រូវបានផលិត ឬទិញនៅកន្លែងណាមួយ។ ប្រសិនបើមានលក់ នោះវាកាន់តែងាយស្រួលក្នុងការដំឡើងនិងប្រើប្រាស់។
បញ្ចប់គោលបង្គន់
EHB Ch7 Page 131-5.png
EHB Ch7 Page 131-10.png
EHB Ch7 Page 131-14.png
កាត់ប្រហោងវែងនៅលើកម្រាលបង្គន់ ដោយឲ្យដបដែលមានក្បាលចុះក្រោមនៅចំកណ្តាល។ ដូច្នេះទឹកនោមហូរចូលទៅក្នុងដប ចំណែកឯលាមកចូលទៅក្នុងថត តាមចុងម្ខាងទៀតរបស់ប្រហោង។ ដាក់គម្របបិតពាក់កណ្តាលលើថតដែលមិនបានប្រើប្រាស់។ ភ្ជាប់ប្រដាប់ញែកទឹកនោមទៅកាន់ផ្នែកខាងមុខនៃប្រហោងនីមួយ។ ដាក់ប្រដាប់អង្គុយរបស់បង្គន់ពីលើរន្ធ។ ដាក់ចានបង្គន់ញែកទឹកនោមទៅលើរន្ធមួយ និងបិទរន្ធមួយទៀត រហូតដល់វាត្រូវបានប្រើប្រាស់រួច។
សាងសង់បន្ទប់
EHB Ch7 page 131-6.png
កុងតឺន័រ
EHB Ch7 page 131-11.png
ទុយោ
EHB Ch7 Page 130-15.png
ទឹកនោមត្រូវបានប្រមូល ចូលទៅក្នុងថូ ដែលត្រូវបានប្រើប្រាស់ជាជី)......ឬត្រូវបាននាំចូលទៅ ក្នុងរណ្តៅចម្រោះ តាមរយៈទុយោ

របៀបប្រើប្រាស់ និងថែទាំបង្គន់ស្ងួតថតពីរ

EHB Ch7 page 132-1.png
ព័ត៌មានបិទប្រកាសដើម្បីជួយប្រជាជនឲ្យចេះប្រើប្រាស់ និងថែទាំបង្គន់
ដបទឹក។ ចាក់ទឹកបន្តិចចូលទៅក្នុងបង្គន់នោម និងឧបករណ៍ញែកទឹកនោម ក្រោយពីប្រើប្រាស់ម្តងៗ ដើម្បីកុំឲ្យមានក្លិន។
គ្របបង្គន់នៅពេលមិនប្រើប្រាស់។
ធ្វើបង្គន់នោមពីដបប្លាស្ទិក និងភ្ជាប់ទៅនឹងទុយោ ដើម្បីនាំទឹកនោមទៅថូ ឬទៅរណ្តៅបង្ហូរ
ក្រដាស
រក្សាឧបករណ៍ញែកទឹកនោមឲ្យស្អាត។ ពេលសំណាញ់កកស្ទះ ត្រូវដកចេញ សម្អាត និង ជំនួសវាវិញ។
ធុងដាក់ដី ផេះ និងសារធាតុរុក្ខជាតិស្ងួត ក្រោយពីប្រើប្រាស់ ដាក់វាពីរក្តាប់ដៃចូលទៅក្នុងចានបង្គន់ស្ងួត បន្ទាប់មកគ្របគម្រប។


  • ត្រូវប្រាកដថាមិនមានទឹកចូលទៅក្នុងថតផ្នែកដាក់លាមកទេ។
  • ប្រសិនបើកាកសំណល់ក្នុងបង្គន់បានសើម ត្រូវបន្ថែមសារធាតុស្ងួតថែមទៀត។
  • ប្រសិនបើបង្គន់មានក្លិនអាក្រក់ បន្ថែមសារធាតុស្ងួតថែមទៀត និងប្រាកដថាបំពង់រន្ធខ្យល់មិនស្ទះ។
  • ពេលដែលគំនរលាមកឡើងខ្ពស់ ត្រូវយកឈើកូរវាឲ្យធ្លាក់ចុះវិញ។
  • ពេលដែលថូទឹកនោមពេញ ចាក់វាចេញ និងប្រើប្រាស់ជាជី)។
  • ពេលថតបង្គន់មួយពេញ ប្រើថតមួយផ្សេងទៀត។ ត្រូវប្រាកដថាថតដែលមិនប្រើប្រាស់ត្រូវបានគ្របគម្រប។
  • ជាការល្អបំផុតគួរទុកលាមកក្នុងនោះរយៈពេល១ឆ្នាំពេញ។ ក្រោយពី១ឆ្នាំ ឬពេលដែលថតទី២ពេញ ត្រូវបញ្ចេញកាកសំណល់ក្នុងថតទីមួយ រួចប្រើប្រាស់វាឡើងវិញ។

មិនត្រូវដាក់សំរាមទៅក្នុងបង្គន់ទេ

Km EHB Ch7 Page 133-1.png
មិនត្រូវដាក់សំរាមទៅក្នុងបង្គន់ទេ

ដើម្បីឲ្យបង្គន់អេកូឡូហ្សីដំណើរការ គេត្រូវប្រើប្រាស់តែ កាកមនុស្សប៉ុណ្ណោះ។ ចំពោះស្ត្រីដែលមានរដូវ អាចប្រើប្រាស់បង្គន់នេះបានដោយសុវត្ថិភាព។ ប៉ុន្តែសំឡីអនាម័យ និងផលិតផលដទៃទៀត មិនត្រូវដាក់ក្នុងបង្គន់នោះទេ។

បង្គន់អេកូឡូហ្សីមិនអាចប្រើប្រាស់ដើម្បីបោះចោលវត្ថុ ដែលមិនរលួយ ដូចជាកំប៉ុង ដប ប្លាស្ទិក ដុំសំឡី ឬក្រដាសច្រើននោះទេ។ អាចប្រើប្រាស់ក្រដាសតិចតួចបាន ស្លឹកឈើ អាចម៍រណា សារធាតុរុក្ខជាតិដទៃទៀត ដោយសារសារធាតុទាំងអស់នេះអាចរលួយជាដី។

នៅពេលណាដែលជីមានសុវត្ថិភាពក្នុងការប្រើប្រាស់

កាកសំណល់នៃបង្គន់ស្ងួតអាចត្រូវបានយកចេញនៅពេលដែលវាស្ងួតនិងមានក្លិនតិចតួចឬគ្មាន។ ដើម្បីឲ្យបានដូចនេះ គេត្រូវរក្សាវាឲ្យស្ងួតនៅក្នុងថតបង្គន់ក្នុងរយៈពេលមួយឆ្នាំ។

នៅពេលអ្នកគិតថាកាកសំណល់អាចយកចេញបានហើយ ចូរបើកទ្វារថត។ ប្រសិនបើវានៅសើម នោះត្រូវថែមសារធាតុរុក្ខជាតិស្ងួត ឬដីលាយជាមួយផេះ ហើយទុកវាជាច្រើនសប្តាហ៍ថែមទៀត។ ប្រសិនបើវាស្ងួតនិងមិនមានក្លិនខ្លាំង នោះបញ្ជាក់ថាវាអាចយកចេញបានហើយ។ យកវាចេញដោយប្រើប៉ែល។

EHB Ch7 page 133-2.png EHB Ch7 page 133-3.png
យកកាកសំណល់ស្ងួតប្រើជាជី ជាការសំខាន់ត្រូវពាក់ស្រោមដៃ និងស្បែកជើងក្នុងពេលប្រើប្រាស់កាកសំណល់មនុស្ស និងលាងដៃឲ្យស្អាតក្រោយពីយកកាកសំណល់ចេញ។

ក្រោយពីទុកឲ្យស្ងួតរយៈពេល១ឆ្នាំ មេរោគមួយចំនួនធំនឹងងាប់ ហើយជីកាកសំណល់នេះគួរតែមានសុវត្ថិភាពសម្រាប់ដាក់ក្នុងដីសួនច្បារ។ ប៉ុន្តែប្រសិនបើមានការសង្ស័យ កាកសំណល់អាចត្រូវបានរក្សាទុកនៅក្នុងធុងឬបាវចំហរ នៅកន្លែងដែលស្ងួតនិងមានពន្លឺថ្ងៃ ឬក៏ដាក់វាចូលទៅក្នុងគំនរជីកំប៉ុស។

ជីទឹកនោម

កសិករខ្លះបានប្រើទឹកនោមលាយជាមួយទឹក ធ្វើជាជី ដោយសារទឹកនោមមានផ្ទុកសារធាតុចិញ្ចឹមដ៏មានតម្លៃ ដូចជាអាសូត ផូស្វ័រ ដែលអាចជួយឲ្យរុក្ខជាតិដុះលូតលាស់។ ចំពោះការរៀបចំ ទឹកនោមមានសុវត្ថិភាពច្រើនជាងលាមក ។ ទោះជាយ៉ាងនេះក្តី សារធាតុចិញ្ចឹមដូចគ្នានេះដែលធ្វើឲ្យវាជាជីដ៏ល្អនោះ ក៏អាចបំពុលដល់ប្រភពទឹកដែរ។ ដូចគ្នានេះដែរ ទឹកនោមអាចផ្ទុកជំងឺដង្កូវក្នុងឈាម។ ដោយហេតុនេះហើយ ជាការសំខាន់គឺមិនត្រូវចាក់ទឹកនោមចូលទៅក្នុងប្រភពទឹក ឬក្បែរទីកន្លែងដែលប្រជាជនងូតឬផឹកទេ។

របៀបផលិតជីទឹកនោមបែបសាមញ្ញ

រក្សាទុកទឹកនោមពីរបីថ្ងៃក្នុងធុងបិទជិត។ ធ្វើបែបនេះនឹងសម្លាប់មេរោគទាំងអស់ដែលមាននៅក្នុងទឹកនោម និងបង្ការមិនឲ្យសារធាតុចិញ្ចឹមភាយចេញទៅក្នុងខ្យល់។

ដើម្បីបង្កើតជាជី លាយទឹក៣ភាគ ជាមួយទឹកនោម១ភាគ។ អ្នកអាចផ្តល់ជីដល់រុក្ខជាតិដោយការស្រោចទឹកនោមលាយហើយនេះ ចំនួនបីដងក្នុងមួយសប្តាហ៍។

Km EHB Ch7 Page 134-1.png
ទឹកបីថូ លាយទឹកនោម១ថូ = ជីមានសុវត្ថិភាព

រុក្ខជាតិដែលផ្តល់ជីជាទឹកនោមនេះ អាចលូតលាស់ ល្អដូចប្រើជីគីមីដែរ ប៉ុន្តែត្រូវការទឹកតិចជាង។ រុក្ខជាតិដែលលូតលាស់ល្អបំផុត គឺរុក្ខជាតិដែលយើងអាចបរិភោគស្លឹកវាបាន ដូចជា ស្ពៃ ឬបន្លែស្លឹកពណ៌បៃតងចាស់ដទៃទៀត។ ត្រូវលាងសម្អាតដៃរបស់អ្នកជានិច្ច បន្ទាប់ពីរៀបចំទឹកនោមរួច។

របៀបបង្កើតជីទឹកនោមឡើងមេ ឬឡើងជូរ

បន្ថែមជីកំប៉ុសទៅក្នុងទឹកនោម ដោយទុកឲ្យល្បាយទាំងនេះឡើងរលួយ និងឡើងជូរ អាចបង្កើតបានជាជីថ្មីមួយសម្រាប់ដាំដំណាំ។

  1. ១. យកទឹកនោមពីបង្គន់ស្ងួត។ ក្នុងទឹកនោមមួយលីត្រ ចូរបន្ថែមដីជីជាតិ ឬជីកំប៉ុស១ស្លាបព្រា។
  2. ២. ទុកល្បាយនេះចំហរចោលក្នុងរយៈពេល៤សប្តាហ៍។ វានឹងធ្វើឲ្យមានក្លិនអាក្រក់ ដូច្នេះគួរដាក់វានៅត្រង់កន្លែងដែលឆ្ងាយពីមនុស្ស។ ល្បាយទឹកនោមនេះនឹងឡើងមេ និងប្រែពណ៌ត្នោត។
  3. ៣. ដាក់ស្លឹកឈើស្ងួត ចំបើង ឬក៏សារធាតុរុក្ខជាតិស្ងួតផ្សេងទៀត ក្នុងធុងធំមួយ។ ក្រាលបាតធុងដោយប្លាស្ទិកក្រាស់ ដើម្បីបង្ការកុំឲ្យទឹកជ្រាបតាមរន្ធនៅផ្នែកខាងក្រោម។
  4. ៤. ចាក់ទឹកនោមឡើងមេចូល។ ល្អបំផុតគឺលាយសារធាតុរុក្ខជាតិ៧ភាគ ជាមួយទឹកនោម១ភាគ (ប្រហែល៣លីត្រទឹកនោម ជាមួយសារធាតុរុក្ខជាតិ៣០សង្ទីមែត្រគូប)។
  5. ៥. ក្រាលពីលើដោយស្រទាប់ដីស្តើង(មិនលើសពី១០សង្ទីមែត្រ)។ ដាំគ្រាប់ពូជ ឬដាំកូនឈើបណ្តុះ។
  6. ៦. ស្រោចទឹករៀងរាល់២ថ្ងៃម្តង ដោយទឹកនោម១ភាគលាយជាមួយទឹក១០ភាគ។ (នេះគឺជាល្បាយស្រាលជាងល្បាយដែលបានប្រាប់ពីខាងលើ ដោយសារតែវាត្រូវបានប្រើប្រាស់ក្នុងធុងដែលបិទពីខាងក្រោមជិត មិនមែននៅក្នុងសួនច្បារ ឬនៅវាលស្រែ)។ សារធាតុរុក្ខជាតិស្ងួតនឹងក្លាយទៅជាជីយ៉ាងល្អក្នុងរយៈពេល១០ទៅ១២ខែ។

ដីថ្មីអាចប្រើប្រាស់សម្រាប់ដាំដំណាំ។

បង្គន់ស្ងួតដែលមានការកែលម្អនិងកែតម្រូវ

បង្គន់ដែលបានបង្ហាញក្នុងសៀភៅនេះ គ្រាន់តែជាជម្រើសខ្លះៗនៃអនាម័យអេកូឡូហ្សីតែប៉ុណ្ណោះ។ វាអាចត្រូវបានកែលម្អនិងកែតម្រូវតាមសេចក្តីត្រូវការខុសៗគ្នាក្នុងសហគមន៍។ វត្ថុមួយចំនួនដែលនឹងធ្វើឲ្យបង្គន់ស្ងួតកាន់តែមានដំណើរការល្អ មាន ៖

EHB Ch7 page 135-1.png
  • កម្តៅពីព្រះអាទិត្យ នឹងជួយឲ្យកាកសំណល់រលួយ។ សាងសង់បង្គន់ដោយដាក់ឲ្យថតទ្វារបែរទៅរកព្រះអាទិត្យ និងលាបថ្នាំទ្វារពណ៌ខ្មៅ។ នេះនឹងធ្វើឲ្យថតឡើងកម្តៅ បង្កើនចរន្តខ្យល់ និងសម្លាប់មេរោគបានកាន់តែឆាប់។
  • ចរន្តខ្យល់ច្រើន ក៏នឹងជួយឲ្យកាកសំណល់រលួយដែរ។ ការក្រាលឫស្សី ដើមពោត មែកឈើ ឬសារធាតុរុក្ខជាតិស្ងួតផ្សេងទៀតនៅបាតថតនៅមុនពេលប្រើប្រាស់ នឹងជួយឲ្យមានចរន្តខ្យល់ឆ្លងកាត់លាមក ធ្វើឲ្យលាមកកាន់តែឆាប់ស្ងួត។

បង្គន់លាងដែលមានរណ្តៅរុក្ខជាតិ

ប្រជាជននៅប្រទេសឥណ្ឌាបានកែតម្រូវបង្គន់ស្ងួត ដោយធ្វើឲ្យទឹកនោម និងទឹកលាងរួច ហូរចូលទៅក្នុងរណ្តៅរុក្ខជាតិ។

EHB Ch7 page 135-2.png
ធុងផេះ
ការលាងសម្អាតត្រូវធ្វើនៅលើប្រហោងដែលបង្ហូរចូលទៅក្នុងរណ្តៅរុក្ខជាតិ
ទឹកលាង
ប្រហោងលាមក
ប្រហោងទឹកនោម
ទឹកលាងនិងទឹកនោមហូរចូលទៅក្នុងរណ្តៅរុក្ខជាតិដែលនៅក្នុងនោះមានខ្សាច់ និងគ្រួសនិងមានដាំដើមត្រែង និងរុក្ខជាតិមិនបរិភោគដទៃទៀត។ នៅពេលដែលរុក្ខជាតិដុះធំ គេកាត់វាដាក់ចូលទៅក្នុងបង្គន់វិញ។
ថតនៅពីក្រោមបង្គន់ក្រាលទៅដោយចំបើងមុនពេលប្រើ ដើម្បីស្រូបយកសំណើម និងធ្វើជាកន្លែងដ៏ល្អសម្រាប់ធ្វើជីកំប៉ុស។ រាល់ពេលប្រើម្តងៗ គេត្រូវដាក់ដីឬផេះ១ទៅ២ក្តាប់ដៃ។ យូរៗម្តងគេដាក់សារធាតុរុក្ខជាតិស្ងួតដើម្បីជួយឲ្យកាកសំណល់ស្ងួតនិងបំបែករលួយ។ ក្រោយពីប្រើប្រាស់រយៈពេលមួយឆ្នាំ ថតទីមួយត្រូវបានបើក ហើយជីត្រូវបានដាក់ទៅលើគំនរជីកំប៉ុស ឬដាក់ក្នុងដីដាំដំណាំ។