Hesperian Health Guides

៧. ការសាងសង់បង្គន់

នៅក្នុងជំពូកនេ:

A woman walks a child to a sheltered pit toilet as a man pours water for a child to wash his hands.

កាកសំណល់មនុស្ស(លាមកនិងទឹកនោម)អាចបំពុលទឹក អាហារ និងដី ដោយមេរោគនិងដង្កូវ ដែលនាំឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ (ជំងឺរាក, ជំងឺរាក ដង្កូវហ្គីណេនិងជំងឺដង្កូវក្នុងឈាម )។ ការចោលកាកសំណល់មនុស្សប្រកបដោយសុវត្ថិភាព (អនាម័យ) តាមរយៈការសាងសង់និងថែទាំបង្គន់ និងការលាងដៃដើម្បីបង្ការការរាតត្បាតមេរោគ គឺជាភាពចាំបាច់់ដើម្បីឲ្យមានសុខភាពល្អ។

ទោះបីសហគមន៍របស់អ្នក ប្រើប្រាស់បង្គន់រណ្តៅ បង្គន់ដែលបំលែងកាកសំណល់មនុស្សទៅជាជី (អនាម័យអេកូឡូហ្សី)បង្គន់ដែលបង្ហូរកាកសំណល់មនុស្សនិងទឹក(ទឹកកាកសំណល់) ឬក៏បង្គន់ប្រភេទផ្សេងទៀតក៏ដោយ គោលបំណងចម្បងរបស់វាគឺរារាំងកាកសំណល់មនុស្សមិនឲ្យឆ្លងចូលទៅក្នុងទឹកផឹកចំណីអាហារ និងមកដៃរបស់យើង។ ការលាងសម្អាតដៃក្រោយពីប្រើប្រាស់បង្គន់ ក៏មានសារសំខាន់ដូចគ្នាទៅនឹងសុវត្ថិភាពនិងផាសុករបស់បង្គន់ផងដែរ។ បង្គន់មានសុវត្ថិភាពនិងការលាងសម្អាតដៃ រួមគ្នាអាចបង្ការជំងឺភាគច្រើនដែលបណ្តាលមកពីមេរោគក្នុងកាកសំណល់មនុស្ស។

ការសាងសង់បង្គន់និងប្រព័ន្ធកាកសំណល់មិនបានល្អ គឺជាមូលហេតុចម្បងនៃជំងឺនិងការចម្លងមេរោគទៅក្នុងទឹកក្រោមដី។ ដោយសារទឹកស្អាតកាន់តែខ្វះខាត ការចោលកាកសំណល់មនុស្សតាមរបៀបដែលមិនបណ្តាលឲ្យឆ្លងមេរោគទៅក្នុងទឹក រឹតតែមានសារសំខាន់ខ្លាំងឡើងថែមទៀត។