Hesperian Health Guides
អនាម័យក្នុងស្ថានភាពបន្ទាន់
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ៧. ការសាងសង់បង្គន់ > អនាម័យក្នុងស្ថានភាពបន្ទាន់
បង្គន់រណ្តៅ(លេណដ្ឋាន)សាមញ្ញ
រណ្តៅសាមញ្ញអាចត្រូវបានជីកយ៉ាងឆាប់រហ័ស ដោយ ប្រើប្រាស់សម្ភារៈក្នុងតំបន់។ រណ្តៅមួយសម្រាប់គ្រួសារមួយ ឬសម្រាប់គ្រួសារមួយក្រុមតូច អាចផ្តល់នូវផាសុកបំផុត។
បង្គន់រណ្តៅនេះគួរតែត្រូវបានសាងសង់នៅដីទំនាប ឆ្ងាយពីប្រភពទឹក ប៉ុន្តែស្ថិតនៅក្បែរទីលំនៅ ដូច្នេះប្រជាជនមិនចាំបាច់ធ្វើដំណើរឆ្ងាយដើម្បីប្រើប្រាស់វា។
បង្គន់រណ្តៅមានធ្នើរសម្រាប់ជាន់ ដើម្បីធ្វើឲ្យវាកាន់តែងាយស្រួលក្នុងការប្រើប្រាស់ជាងរណ្តៅជីកធម្មតា។ គួរជីករណ្តៅបង្គន់ឲ្យបានជ្រៅតាមដែលអាចធ្វើបាន(រហូតដល់២ម៉ែត្រ) ប៉ុន្តែជីករាក់ក៏បានដែរប្រសិនបើកម្លាំងពលកម្មមានតិចតួច។ អ្នកប្រើប្រាស់ម្នាក់ៗត្រូវកប់លាមករបស់ខ្លួនជាមួយដីបន្តិច។ ពេលដែលរណ្តៅជិតពេញ ត្រូវចាក់បំពេញដីទាំងស្រុង។ រុក្ខជាតិនិងដើមឈើអាចទាញប្រយោជន៍ពីដីជីជាតិនេះ។
បន្ទប់ដែលអាចលើកចុះឡើងបាន អាចសាងសង់ពីខាងលើរណ្តៅ ដើម្បីផ្តល់នូវភាពឯកជន និងការពារភ្លៀងដល់អ្នកប្រើប្រាស់។ ជញ្ជាំងអាចធ្វើពីក្រណាត់ ដើមត្រែង ឬសម្ភារៈដែលមាន។ គួរថែទាំបង្គន់ជាពិសេស ដើម្បីធានាថាបង្គន់មានភាពឯកជននិងមានសុវត្ថិភាពសម្រាប់ស្ត្រីនិងកុមារ។