Hesperian Health Guides

អ្នកដែលប្រើប្រាស់បង្គន់ តើពួកគាត់ចង់បានអ្វីខ្លះ

នៅក្នុងជំពូកនេ:

សុខភាពមិនមែនតែងតែជាហេតុផលចម្បងដែលធ្វើឲ្យមនុស្សចង់មានអនាម័យល្អប្រសើរនោះទេ។ មនុស្សក៏ចង់បានផងដែរនូវ ៖

  • ភាពឯកជន ៖ គេអាចធ្វើបង្គន់ដោយគ្រាន់តែជីករណ្តៅមួយទៅក្នុងដីជាការស្រេច។ ប៉ុន្តែតម្រូវការនៃភាពឯកជន គឺជាបញ្ហាសំខាន់មួយដែលតម្រូវឲ្យបង្គន់ត្រូវតែមានបន្ទប់ដ៏ល្អនិងមានទ្វារ។ បន្ទប់ដែលល្អបំផុត គឺមានភាពសាមញ្ញ និងសាងសង់ពីសម្ភារៈក្នុងតំបន់។
  • សុវត្ថិភាព ៖ ដើម្បីឲ្យបង្គន់មួយមានសុវត្ថិភាព ត្រូវតែសាងសង់វាឲ្យបានល្អ និងសង់នៅកន្លែងដែលមានសុវត្ថិភាព។ ប្រសិនបើសាងសង់បង្គន់មិនបានល្អ នោះវាអាចមានគ្រោះថ្នាក់ក្នុងពេលប្រើប្រាស់។ ហើយប្រសិនបើបង្គន់នៅឆ្ងាយពីផ្ទះ ឬនៅកន្លែងដាច់តែឯង នោះស្ត្រីអាចមានគ្រោះថ្នាក់នៃអំពើហឹង្សាផ្លូវភេទនៅពេលប្រើប្រាស់វា។
  • ផាសុក ៖ ប្រជាជនទំនងជាចង់ប្រើប្រាស់បង្គន់ណាដែលអាចអង្គុយឬច្រហោងបានយ៉ាងស្រួល និងមានបន្ទប់ដ៏ទូលាយក្នុងការក្រោកឈរ។ ហើយគេក៏កាន់តែចង់ប្រើប្រាស់បង្គន់ថែមទៀត នៅពេលដែលបង្គន់នោះស្ថិតនៅក្បែរផ្ទះ និងបិទបាំងខ្យល់បក់ ភ្លៀង និងព្រិល។
  • ភាពស្អាត ៖ ប្រសិនបើបង្គន់មិនស្អាតនិងមានក្លិនអាក្រក់ គ្មាននរណាម្នាក់ចង់ប្រើប្រាស់វានោះទេ។ តាមទំនៀមទម្លាប់ ការងាររបស់ប្រជាជនដែលមានស្ថានភាពទាបក្នុងសហគមន៍ និងការចែករំលែកការងារគ្នាក្នុងការសម្អាតបង្គន់ នឹងជួយធ្វើឲ្យប្រាកដថាបង្គន់ត្រូវប្រើប្រាស់ត្រឹមត្រូវនិងមានការថែទាំយ៉ាងល្អ។
  • ការគោរព ៖ បង្គន់ដែលមានការថែទាំបានល្អ នាំមកនូវមុខមាត់ និងការគោរពចំពោះម្ចាស់របស់វា។ នេះអាចជាហេតុផលសំខាន់មួយដែលប្រជាជនសុខចិត្តចំណាយថវិកា និងកម្លាំងដើម្បីសាងសង់បង្គន់មួយ។
illustration of the below: A woman leads a child to a sheltered pit toilet; a man pours water for a child washing his hands; a woman pushes a wheelbarrow; a mop and bucket; a cooking pot and covered container.
អនាម័យល្អ
=
+
+
+
+
កន្លែងសុវត្ថិភាពសម្រាប់បន្ទោរបង់លាមកនិងទឹកនោម
មធ្យោបាយសម្អាត ក្រោយប្រើប្រាស់
កែប្រែពីទឹកនោមនិងលាមក ទៅជាធនធានល្អ
ប្រាកដថាបង្គន់ស្អាត និងមានសុវត្ថិភាពជានិច្ច
អាហារនិងទឹកដែលមិនឆ្លងមេរោគពីទឹកនោមនិងលាមក