Hesperian Health Guides

ស្តុកទឹកទុកដោយសុវត្ថិភាព

នៅក្នុងជំពូកនេ:

ប្រសិនបើមិនបានរៀបចំទឹកដោយប្រុងប្រយ័ត្នក្នុងពេលយក ជញ្ជូន និងរក្សាទុកក្នុងពាង/អាងទេ, វាអាចក្លាយជាកខ្វក់បានយ៉ាងងាយ។ ទឹកដែលទុកនៅក្នុងអាងដែលជញ្ជាំងបែកប្រេះ ឬពាងដែលមានកករ ពាងដែលផលិតមិនបានល្អ ឬគ្មានគម្រប នោះទឹកអាចត្រូវបានធ្វើឲ្យកខ្វក់ដោយសំណល់សត្វនិងមេរោគ។

រឿងស៊ើបអង្កេត: តើទឹកផឹកត្រូវបានធ្វើឲ្យកខ្វក់ដោយរបៀបណា?

សកម្មភាពនេះជួយពិនិត្យរកមើលមូលហេតុដែលទឹកចេញពីអណ្តូង, កន្លែងទឹកចេញ, ឬទឹកទុយោ, អាចក្លាយជាកខ្វក់មុនពេលប្រើប្រាស់។ សកម្មភាពនេះអាចត្រូវការមនុស្ស៤នាក់ឬលើសពីនេះ។

ពេលវេលា: កន្លះម៉ោង

  1. ១. អ្នកសម្របសម្រួលពន្យល់ដល់ក្រុមនេះ ថាពួកគេគឺជាអ្នកស៊ើបអង្កេតផ្នែកសុខភាព បន្ទាប់មកផ្តល់សេចក្តីណែនាំឲ្យពួកគេ។ ឧទាហរណ៍: គ្រួសារចំនួន១០ ដងទឹកផឹកដែលស្អាតចេញពីអណ្តូង។ ពីរបីថ្ងៃបន្ទាប់មក កុមារក្នុងគ្រួសារមួយធ្លាក់ខ្លួនឈឺដោយសារទឹកផឹកមិនស្អាត។ គ្រួសារដទៃទៀតមិនមានបញ្ហាទេ។ ការងាររបស់អ្នកស៊ើបអង្កេតគឺស្វែងរកមូលហេតុថា ហេតុអ្វីបានជាទឹកក្លាយជាកខ្វក់បន្ទាប់ពីយកមកពីអណ្តូង។
  2. ២. អ្នកសម្របសម្រួលស្នើសុំអ្នកស្ម័គ្រចិត្តម្នាក់ទៅ៣នាក់។ អ្នកសម្របសម្រួលពន្យល់អ្នកស្ម័គ្រចិត្តនេះនៅឆ្ងាយពីមនុស្សក្នុងក្រុម(មិនឲ្យស្តាប់ឮ)ថា តួនាទីរបស់ពួកគេគឺផ្តល់"តម្រុយ"នៅពេលក្រុមសួរសំនួរផ្សេងៗដើម្បីស្វែងរកមូលហេតុ។ បន្ទាប់មកអ្នកសម្របសម្រួលអាចប្រាប់ចម្លើយទៅអ្នកស្ម័គ្រចិត្ត ឬសួរពួកគេឲ្យសម្រេចចិត្តឆាប់រហ័ស ថាហេតុអ្វីទឹកត្រូវបានធ្វើឲ្យកខ្វក់ មុននឹងពួកគេចូលរួមក្នុងក្រុមវិញ។
  3. ៣. មនុស្សក្នុងក្រុមប្តូរវេនគ្នាសួរស្ម័គ្រចិត្តដែលត្រូវផ្តល់"តម្រុយ" រហូតនរណាម្នាក់អាចទាយត្រូវថាវាមកពីមូលហេតុអ្វី។
  4. ៤. ប្រសិនបើក្រុមមានទំហំធំ នោះអាចបំបែកជាក្រុមតូចៗទៀត។ ដាក់កម្រិតចំនួនសំនួរ ឧទាហរណ៍ ឲ្យក្រុមតូចនីមួយៗឬមនុស្សម្នាក់ៗសួរបានតែ៤សំនួរប៉ុណ្ណោះ។ នរណាម្នាក់ឬក្រុមណាមួយដែលទាយត្រូវមុនគេ គឺជាអ្នកឈ្នះ។

A man asks questions of 2 seated men while other people look on.

តើពាងទឹកត្រូវបានគ្របរាល់ពេលឬទេ?
គេគ្របវានៅពេលដងយកមកទុកក្នុងផ្ទះ

រៀបចំសកម្មភាពនេះឡើងវិញច្រើនដង ដោយផ្លាស់ប្តូរមូលហេតុដែលទឹកក្លាយជាកខ្វក់។ បន្ទាប់មក អ្នកសម្របសម្រួលអាចដឹកនាំការពិភាក្សាមួយដើម្បីស្វែងរកពីមូលហេតុនានាដែលអាចធ្វើឲ្យទឹកក្លាយជាកខ្វក់។ ជជែកអំពីដំណោះស្រាយផ្សេងៗដែលអាចធ្វើបានដើម្បីការពារទឹកផឹកឲ្យស្អាតជានិច្ច និងជជែកអំពីរបៀបអនុវត្តដំណោះស្រាយទាំងនោះនៅតាមផ្ទះ និងនៅក្នុងសហគមន៍ទាំងមូល។

ការថែទាំពាង/ធុងទឹកឲ្យស្អាតជានិច្ច

ទឹកដែលស្តុកទុកអាចក្លាយជាគ្មានសុវត្ថិភាពនៅពេលមនុស្សយកដៃប៉ះវា, នៅពេលចាក់ទៅក្នុងធុងមិនស្អាត នៅពេលដីឬធូលីធ្លាក់ចូល, និងនៅពេលដួសទឹកដោយកែវ/ពែងទឹក។ ដើម្បីបង្ការកុំឲ្យទឹកក្លាយជាកខ្វក់នៅផ្ទះ

EHB Ch6 Page 91-1.png
គួរដាក់ធុងទឹកឲ្យបានជិតបំផុតនឹងកន្លែងដែលត្រូវប្រើទឹក
  • លាងសម្អាតដៃមុនពេលទៅយកទឹកនិងជញ្ជូនទឹក។
  • លាងនិងគ្របធុងទឹកដែលប្រើសម្រាប់ជញ្ជូនទឹក។
  • លាងសម្អាតពាងស្តុកទឹកជាប្រចាំ។
  • ដាក់ពាងទឹក/ធុងដាក់ទឹកឲ្យផុតពីដី និងឲ្យឆ្ងាយពីសត្វ។
  • ចាក់ទឹកចេញពីធុងដោយមិនប៉ះមាត់ធុង ឬប្រើបោយស្អាតដៃវែងសម្រាប់ដួសទឹកចេញពីធុង។
  • លាងសម្អាតកែវ/ពែងទាំងអស់ដែលប្រើសម្រាប់ផឹក។
  • មិនត្រូវរក្សាទុកទឹកក្នុងធុងដែលធ្លាប់បានប្រើសម្រាប់ដាក់ថ្នាំសម្លាប់សត្វល្អិតឬសារធាតុគីមីពុលឡើយ។
  • ប្រសិនបើអាច កុំបន្សុទ្ធទឹកឲ្យលើសពីតម្រូវការក្នុងរយៈពេលខ្លី។ សម្រាប់ការផឹកនិងចម្អិនអាហារ ជាធម្មតាវាមិនលើសពី៥លីត្រសម្រាប់មនុស្សម្នាក់ទេ។

គ្របអាងទឹកនិងធុងទឹក

An urn.

អាងទឹកនិងធុងទឹកដែលត្រូវបានគ្រប អាចទុកទឹកដោយមានសុវត្ថិភាពជាងស្រះទឹក ព្រោះមូសនិងខ្យងមិនអាចរស់នៅក្នុងអាងដែលបិទជិតទេ។ ការគ្របអាងទឹកក៏ជួយកាត់បន្ថយការបាត់បង់ទឹកពីការហួតផងដែរ។ ប្រសិនបើទឹកត្រូវបានស្តុកទុកនៅក្នុងស្រះឬប្រឡាយ ចូរជីកវាឲ្យបានជ្រៅដើម្បីឲ្យវាប៉ះនឹងខ្យល់តិចតួច ដូច្នេះនឹងកាត់បន្ថយបរិមាណទឹកដែលបាត់បង់ដោយការហួត។

គួរដាក់ធុងទឹកឲ្យបានជិតបំផុតនឹងកន្លែងដែលត្រូវប្រើទឹក។

ជួសជុលការធ្លាយទឹក

A leaking tap.

ទឹកជាច្រើនអាចត្រូវបានបាត់បង់តាមរយៈការធ្លាយ, ហួត, និងកំពប់។ ដើម្បីសន្សំសំចៃទឹក ត្រូវប្រាកដថាក្បាលរូប៊ីណេបានបិទនៅពេលមិនប្រើ។ ជួសជុលឬប្តូរថ្មីឲ្យបានឆាប់ចំពោះបំពង់ដែលបែកឬធ្លាយ និងចំពោះធុងទឹកដែលប្រេះ។ ការធ្លាយក៏ជាសញ្ញានៃការចម្លងរោគដែលអាចកើតមាន ព្រោះមេរោគនិងដីដែលចូលក្នុងស្នាមប្រេះរបស់ធុងនិងបំពង់។