Hesperian Health Guides
៦. ការការពារទឹកក្នុងសហគមន៍
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ៦. ការការពារទឹកក្នុងសហគមន៍
{[clr}} ទឹកមានសារសំខាន់ចំពោះជីវិត។ មនុស្ស សត្វ និងរុក្ខជាតិ សុទ្ធតែត្រូវការទឹកដើម្បីរស់នៅនិងលូតលាស់។ ប៉ុន្តែនៅតំបន់ជាច្រើន មនុស្សគ្មានទឹកគ្រប់គ្រាន់ដើម្បីឲ្យមានសុខភាពល្អទេ។ មានមនុស្សជាច្រើនត្រូវធ្វើដំណើរយ៉ាងឆ្ងាយដើម្បីទៅដងទឹក។ ហើយជាញឹកញាប់ ទឹកដែលមានហើយគឺមិនអាចផឹកបានដោយសុវត្ថិភាពទេ។
នៅពេលសហគមន៍មួយមានប្រភពទឹកដែលមានសុវត្ថិភាព និងងាយទៅយក នោះប្រជាជនគ្រប់គ្នាមានឱកាសច្រើនក្នុងការទទួលបានសុខភាពល្អ។ ប្រសិនបើស្ត្រីនិងក្មេងស្រីមិនចាំបាច់ទៅដងទឹកនិងបន្សុទ្ធវារាល់ថ្ងៃទេ នោះពួកគេនឹងមានពេលវេលាបន្ថែមដែលអាចទៅសាលារៀន និងធ្វើជាផ្នែកដ៏សំខាន់មួយក្នុងសហគមន៍។ បែបនេះនឹងកែលម្អសុខុមាលភាពមនុស្សគ្រប់គ្នា។ ដោយមានទឹកស្អាតគ្រប់គ្រាន់ កុមារលូតលាស់បានល្អ និងមិនសូវកើតជំងឺរាកដែលបង្កឡើងដោយទឹកមិនស្អាត។