Hesperian Health Guides

ការហើមរឹងអវយវៈ

ខ្លឹមសារ​ត្រ​ង់ក​នែ្ល​ង​នេះ​គឺ​បាន​ពី ជំពូកជឿនលឿននៃសៀវភៅទីទីណាគ្មានវេជ្បណ្ឌិត

ក្នុង​ជំពូក​នេះ

ការហើមរឹងអវយវៈ គឺបណ្តាលមកពីព្រូនតូចៗល្អិត (ហៅថា “filariasis”) ដែលចម្លងរាលដាលដោយសត្វមូស។ តាមធម្មតាមិនមានរោគសញ្ញាអ្វីទេ រហូតដល់ច្រើនឆ្នាំបន្ទាប់ពីបានឆ្លងមេរោគ។ នៅតំបន់ដែលមានបញ្ហាហើមរឹងអវយវៈ មធ្យោបាយដ៏ល្អបំផុតក្នុងការបង្ការការឆ្លងរាលដាល គឺការផ្តល់ថ្នាំដើម្បីព្យាបាលអ្នកដែលមានមេរោគរួចទៅហើយ។ ថ្នាំពេទ្យសម្លាប់ប៉ារ៉ាស៊ីតនៅក្នុងខ្លួនមនុស្ស ដូច្នេះមូសមិនអាចចម្លងវាទៅអ្នកដទៃបានទៀតទេ។ ការបង្ការមិនឲ្យមូស ខាំ និង បង្កាត់ពូជ អាចជួយបណ្តេញជំងឺទៅឲ្យឆ្ងាយ។

រោគសញ្ញានៃការហើមរឹងអវយវៈ កើតឡើងបន្ទាប់ពីមនុស្សបានឆ្លងជំងឺជាយូរមកហើយ។ រោគសញ្ញារួមមាន ហើមជើងនិងដៃ ហើយចំពោះបុរសគឺហើមពងស្វាស។ មានការធ្វើទុក្ខដោយគ្រុនក្តៅនិងឈឺចាប់ខ្លាំង។

ការព្យាបាលរួមមានថ្នាំអង់ទីប៊ីយ៉ូទិក និងថ្នាំប្រឆាំងប៉ារ៉ាស៊ីត ដើម្បីសម្លាប់ប៉ារ៉ាស៊ីត និងបញ្ឈប់ជំងឺមិនឱ្យធ្ងន់ធ្ងរ។ ថ្នាំបំបាត់ការឈឺចាប់ ជួយបន្ថយការឈឺចាប់និងគ្រុនក្តៅ។ ជួនកាល អវយវៈដែលហើម អាចត្រូវបានព្យាបាលដោយការវះកាត់។ សូមពិភាក្សាជាមួយបុគ្គលិកសុខាភិបាលដើម្បីទទួលបាននូវថ្នាំដែលអ្នកត្រូវការ និងរៀនធ្វើលំហាត់ប្រាណនិងវិធីផ្សេងៗដើម្បីជួយដល់ជើងដែលហើមនិងបញ្ហេផ្សេងៗទៀត។



ទំព័រ​នេះ​ត្រូវ​បាន​​ធ្វើ​​បច្ចុប្បន្នភាព៖ ០៦ ឧសភា ២០១៩