Hesperian Health Guides
ជំងឺរលាកខួរក្បាល ជេអ៊ី
វិគី ព័ត៌មាន សុខភាព > ទីណាគ្មានវេជ្ជបណ្ឌិត ថ្មី > ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម និងជំងឺដទៃទៀតដែលកើតពីសត្វមូស > ជំងឺរលាកខួរក្បាល ជេអ៊ី
រោគសញ្ញានៃជំងឺរលាកខួរក្បាល ជេអ៊ី
អ្នកមានជំងឺរលាកខួរក្បាល ជេអ៊ី អាចនឹងមិនមានរោគសញ្ញាណាមួយទេ ឬអាចមានតែរោគសញ្ញាដូចជំងឺផ្សេងៗទៀតប៉ុណ្ណោះ ដូចជាគ្រុនក្តៅ រាក ក្អួត ឈឺក្បាល ឬខ្សោយ។
ការព្យាបាល អាចជួយឲ្យអ្នកមានអារម្មណ៍ប្រសើរឡើង។ ប៉ុន្តែសូមនាំនរណាដែលមានសញ្ញាគ្រោះថ្នាក់ណាមួយទៅមន្ទីរពេទ្យជាបន្ទាន់។
សញ្ញាគ្រោះថ្នាក់នៃជំងឺរលាកខួរក្បាល ជេអ៊ី
- ប្រកាច់
- ខ្វិន (មិនអាចធ្វើចលនា)
- បាត់បង់ស្មារតី
ការបង្ការ
ការផ្តល់វ៉ាក់សាំង អាចបង្ការជំងឺរលាកខួរក្បាល ជេអ៊ី។ ម្យ៉ាងទៀត សូមជៀសវាងកុំឲ្យមូសខាំ និង បង្ការកុំឲ្យមូសបង្កាត់ពូជ។