Hesperian Health Guides
មេរោគ Chikungunya
វិគី ព័ត៌មាន សុខភាព > ទីណាគ្មានវេជ្ជបណ្ឌិត ថ្មី > ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម និងជំងឺដទៃទៀតដែលកើតពីសត្វមូស > មេរោគ Chikungunya
ទោះបីជាធម្មតាវាមិនមែនជាជំងឺគ្រោះថ្នាក់ក៏ដោយ, ជំងឺ chikungunya អាចធ្វើឲ្យមិនស្រួលក្នុងខ្លួនជាខ្លាំង ដោយសារតែការឈឺសន្លាក់ខ្លាំងដែលអាចប៉ះពាល់ដល់ដៃ ជើង ជង្គង់ និងខ្នង។ វាអាចមានការឈឺចាប់ខ្លាំងណាស់ រហូតអ្នកខ្លះចំកោងខ្នង និងមិនអាចដើរបាន។ មនុស្សភាគច្រើនមានអារម្មណ៍ប្រសើរ ក្នុងរយៈពេល ១សប្តាហ៍ ប៉ុន្តែបន្ទាប់ពីគ្រុនក្តៅបាត់ទៅ ការឈឺសន្លាក់អាចនៅតែកើតឡើងរយៈពេលជាច្រើនសប្តាហ៍ឬច្រើនខែ។ ការឈឺចាប់អាចនឹងត្រលប់មកវិញនៅពេលក្រោយ សូម្បីតែក្រោយពេលមួយឆ្នាំឬយូរជាងនេះ។
ជំងឺ Chikungunya អាចមានគ្រោះថ្នាក់ខ្លាំងចំពោះទារក។ ត្រូវស្វែងរកបុគ្គលិកសុខាភិបាល ប្រសិនបើទារកមានគ្រុនក្តៅខ្លាំង ប្រកាច់ ក្អួត ឬរាក។
រោគសញ្ញានៃជំងឺ chikungunya
- គ្រុនក្តៅកើតឡើងភ្លាមៗ ហើយអាចមានកម្រិតស្រាលឬខ្ពស់ ជួនកាល ៣៨,៥° (១០១,៤°F) ឬខ្ពស់ជាងនេះ
- ឈឺខ្លួនខ្លាំង ឈឺក្បាល ឈឺក និងឈឺពោះ
- ចង្អោរ
- ឡើងកន្ទួល
- ការឈឺសន្លាក់អាចបន្តរហូតដល់ច្រើនសប្តាហ៍ឬច្រើនខែ
ការព្យាបាល អាចជួយឲ្យអ្នកមានអារម្មណ៍ប្រសើរឡើង។
ការបង្ការ
ដើម្បីបង្ការជំងឺ chikungunya, ត្រូវ ជៀសវាងកុំឲ្យមូសខាំ និង បង្ការកុំឲ្យមូសបង្កាត់ពូជ។
មូសដែលចម្លងជំងឺគ្រុនឈាម គ្រុនលឿង ហ្ស៊ីកា និង chikungunya មិនត្រូវការទឹកច្រើនទេដើម្បីពង។ គម្របដបដែលមានទឹកពេញ គឺធំល្មមសម្រាប់ពួកវាទៅហើយ! |