Hesperian Health Guides

ជំងឺគ្រុនឈាម ជំងឺគ្រុនលឿង ជំងឺគ្រុនហ្ស៊ីកា និងជំងឺ Chikungunya

ខ្លឹមសារ​ត្រ​ង់ក​នែ្ល​ង​នេះ​គឺ​បាន​ពី ជំពូកជឿនលឿននៃសៀវភៅទីទីណាគ្មានវេជ្បណ្ឌិត

ក្នុង​ជំពូក​នេះ

ជំងឺគ្រុនឈាម ជំងឺគ្រុនលឿង ជំងឺគ្រុនហ្ស៊ីកា និងជំងឺ chikungunya គឺជាជំងឺខុសៗគ្នា ដែលជំងឺនីមួយៗបណ្តាលមកពីមេរោគផ្សេងៗគ្នា។ ពួកវាត្រូវបានចម្លងរាលដាលដោយមូសពណ៌ខ្មៅដែលមានឆ្នូតអុចៗពណ៌សឬពណ៌ប្រាក់ និងមានជើងឆ្នូតៗ។ មូសពីរក្នុងចំណោមមូសទាំងនេះ មានមូសគ្រុនលឿង (Aedes aegypti) និងមូសខ្លាអាស៊ី (Aedes albopictus) ។ ពួកវាខាំក្នុងពេលថ្ងៃ ជាពិសេសនៅពេលព្រឹកព្រលឹម និងពេលព្រលប់ ហើយបង្កាត់ពូជនៅកន្លែងណាដែលមនុស្សរក្សាទឹកទុក និងកន្លែងដែលមានទឹកដក់។ មូសទាំងនេះរស់នៅក្នុងនិងក្បែរផ្ទះ ហើយជាទូទៅវាសំងំនៅកន្លែងងងឹត ដូចជានៅក្រោមតុឬគ្រែ ឬនៅតាមជ្រុងងងឹតៗ។ វាអាចជាការលំបាកក្នុងការបញ្ជាក់ថាអ្នកជំងឺមានមេរោគមួយណា ប្រសិនបើក្នុងតំបន់នោះមានទាំងមេរោគហ្ស៊ីកា មេរោគគ្រុនឈាម និងមេរោគ chikungunya រួមគ្នាទាំងអស់។

មូសដែលមានជើងឆ្នូតៗ
មូសទាំងនេះបង្កឱ្យមានជំងឺជាច្រើន។ ជើងរបស់ពួកវាមានឆ្នូតខ្មៅលាយស។

ស្វែងយល់អំពីរោគសញ្ញាញឹកញាប់បំផុតនៃ ជំងឺគ្រុនឈាម, ជំងឺគ្រុនលឿង, ជំងឺគ្រុនហ្ស៊ីកា, និង ជំងឺ chikungunya។ ជំងឺទាំងអស់នេះសុទ្ធតែអាចធ្វើឱ្យមានគ្រុនក្តៅនិងឈឺខ្លួន។ ប៉ុន្តែអ្នកខ្លះមិនមានរោគសញ្ញាអ្វីទាំងអស់។ បើពួកគេមិនបានធ្វើតេស្តឈាមបង្ហាញថាមានជំងឺទេ ពួកគេប្រហែលជាមិនដឹងខ្លួនថាមានជំងឺដែរ។ ហើយបើទោះជាអ្នកមិនមានរោគសញ្ញាក៏ដោយ បើមូសខាំអ្នក វានឹងចម្លងរោគទៅអ្នកដទៃនៅពេលដែលមូសនោះទៅខាំអ្នកផ្សេង។

ការព្យាបាលគឺស្រដៀងគ្នាចំពោះជំងឺគ្រុនឈាម គ្រុនលឿង គ្រុនហ្ស៊ីកា និង chikungunya

ជាញឹកញាប់បំផុត ជំងឺពីមេរោគទាំង ៤នេះ ត្រូវបានព្យាបាលនៅផ្ទះ ប៉ុន្តែសម្រាប់ទារក មនុស្សចាស់ អ្នកផ្ទុកមេរោគអេដស៍ ឬសញ្ញាគ្រោះថ្នាក់ណាមួយ រួមទាំងគ្រុនក្តៅលើសពី ៤០° (១០៤ °F) សូមទៅជួបបុគ្គលិកសុខាភិបាល។

មិនមានថ្នាំដែលអាចព្យាបាលជំងឺគ្រុនឈាម គ្រុនលឿង គ្រុនហ្ស៊ីកា ឬ chikungunya ឲ្យជាសះស្បើយនោះទេ។ ពួកគេត្រូវបានព្យាបាលដោយការសម្រាកលើគ្រែ ផឹកទឹកនិងវត្ថុរាវផ្សេងទៀតឱ្យបានច្រើន និងប្រើថ្នាំប៉ារ៉ាសេតាម៉ុល (acetaminophen) ដើម្បីបន្ថយការឈឺចាប់និងគ្រុនក្តៅ។ ថ្នាំប៉ារ៉ាសេតាម៉ុលមានសុវត្ថិភាពជាងថ្នាំអាស្ពីរីន ឬ ibuprofen ព្រោះវាអាចបង្កគ្រោះថ្នាក់ប្រសិនបើជំងឺវិវដ្តទៅជា ជំងឺគ្រុនឈាមធ្ងន់ធ្ងរ។ បើស្ត្រីម្នាក់ប្រហែលជាមានផ្ទៃពោះ នោះថ្នាំអាស្ពីរីន និង ibuprofen អាចបង្កគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃ ប៉ុន្តែប៉ារ៉ាសេតាម៉ុល មានសុវត្ថិភាព។

ការបង្ការគឺដូចគ្នាសម្រាប់ជំងឺគ្រុនឈាម គ្រុនលឿង គ្រុនហ្ស៊ីកា និង chikungunya

ដើម្បីបង្ការជំងឺទាំងនេះ ចៀសវាងកុំឲ្យមូសខាំ និង បង្ការកុំឲ្យមូសបង្កាត់ពូជបាន។ មានវ៉ាក់សាំងសម្រាប់ការពារពីជំងឺគ្រុនលឿង។



ទំព័រ​នេះ​ត្រូវ​បាន​​ធ្វើ​​បច្ចុប្បន្នភាព៖ ០៦ ឧសភា ២០១៩