Hesperian Health Guides
កម្មវិធីផ្តល់ថ្នាំបង្ការ
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ១៩. កាកសំណល់នៃការថែទាំសុខភាព > កម្មវិធីផ្តល់ថ្នាំបង្ការ
នៅក្នុងជំពូកនេ:
- ១៩. កាកសំណល់នៃការថែទាំសុខភាព
- បញ្ហាសុខភាពចេញពីកាកសំណល់នៃការថែទាំសុខភាព
- បញ្ហានៃការដុតកាកសំណល់
- ការបង្ការគ្រោះថ្នាក់ពីកាកសំណល់នៃការថែទាំសុខភាព
- ការរម្ងាប់មេរោគដោយប្រើសារធាតុគីមី
- ការរម្ងាប់មេរោគដោយប្រើកម្តៅ
- បន្ទាប់ពីការរម្ងាប់មេរោគ
- ការរម្ងាប់មេរោគនិងការចោលសម្ភារៈមុតស្រួច
- ការចោលកាកសំណល់ឆ្លង
- កម្មវិធីផ្តល់ថ្នាំបង្ការ
- ការកប់កាកសំណល់នៃការថែទាំសុខភាព
- ការចោលកាកសំណល់គីមីដោយសុវត្ថិភាព
- វាយតម្លៃកាកសំណល់នៃការថែទាំសុខភាព
- ដំណោះស្រាយសម្រាប់សហគមន៍
មនុស្សជាច្រើននៅទូទាំងពិភពលោក ត្រូវបានការពារពីជំងឺមួយចំនួន ដូចជាជំងឺកញ្ជ្រឹល តេតាណូស ស្វិតដៃជើង ដោយបានទទួលការចាក់ថ្នាំពិសេសនៅក្នុងកម្មវិធីផ្តល់ថ្នាំបង្ការ(ឬហៅថាវ៉ាក់សាំង)។ កម្មវិធីផ្តល់ថ្នាំបង្ការច្រើនតែប្រព្រឹត្តធ្វើឡើងដោយអង្គការអន្តរជាតិ ដូចជាអង្គការសុខភាពពិភពលោក(WHO) និងអង្គការយូនីសេហ្វ(UNICEF) រួមជាមួយរដ្ឋាភិបាលនិងអាជ្ញាធរដែនដី និងជាមួយក្រុមហ៊ុនដែលផលិតនិងលក់ថ្នាំវ៉ាក់សាំង។

ជាញឹកញាប់ កម្មវិធីទាំងនេះមិនបានរួមបញ្ចូលនូវផែនការល្អក្នុងការចោលកាកសំណល់ទេ។ ក្នុងករណីជាច្រើន ពួកគេចោលកាកសំណល់ទុកឲ្យសហគមន៍ដែលទទួលថ្នាំបង្ការ ជាអ្នករៀបចំ។ ចំណុចនេះច្រើនតែនាំឲ្យមានការដុតកាកសំណល់ក្នុងឡឬនៅកណ្តាលវាល ធ្វើឲ្យមានបញ្ហាសុខភាពដល់ប្រជាជននិងបរិស្ថាន។
កម្មវិធីផ្តល់ថ្នាំបង្ការអាចទទួលខុសត្រូវលើកាកសំណល់

ជាមួយនឹងផែនការនិងការគាំទ្រគ្រប់គ្រាន់ កម្មវិធីផ្តល់ថ្នាំបង្ការអាចចោលកាកសំណល់របស់ខ្លួនដោយសុវត្ថិភាព តាមរយៈការ ៖
- ប្រើប្រាស់រថយន្តដដែលដែលដឹកជញ្ជូនបរិក្ខារថ្នាំបង្ការ សម្រាប់ដឹកជញ្ជូនកាកសំណល់ទៅរម្ងាប់មេរោគនិងចោល។ ប្រសិនបើវាជាកម្មវិធីក្នុងភូមិភាគ មជ្ឈមណ្ឌលរម្ងាប់មេរោគគួរបង្កើតអូតូក្លាវនិងរណ្តៅមួយចំនួនដើម្បីកប់កាកសំណល់ដោយសុវត្ថិភាព។
- ជួយសហគមន៍ក្នុងការបង្កើតប្រព័ន្ធចោលកាកសំណល់នៃការថែទាំសុខភាព ដែលអាចនៅស្ថិតស្ថិរយូរអង្វែងបន្ទាប់ពីកម្មវិធីផ្តល់ថ្នាំបង្ការបានបញ្ចប់។
- ប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដូចជាកាំភ្លើងថ្នាំបង្ការ ដែលបង្កើតកាកសំណល់តិច ព្រោះវាមិនប្រើប្រាស់ម្ជុលឬសឺរ៉ាំងទេ។